ងាយៗ ៨ វិធី ធ្វើវីដេអូប្រូម៉ូដផលិតផលឱ្យផ្ទុះល្បីងំ ហើយមិនបារម្ភត្រូវគេជេ-ររិះគន់ផ្អើលប្រទេសទេ

Share This

ការប្រូម៉ូដផលិតផលដោយបង្កើតមាតិកាវីដេអូខ្វះការពិចារណា បែបមើលងាយ ឬ បន្ទាបតម្លៃមនុស្ស វាអាចធ្វើឱ្យប៉ះពាល់មិនត្រឹមកេរ្តិ៍ឈ្មោះម៉ាកយីហោ ម្ចាស់ម៉ាកយីហោ និង BA ដែលជាអ្នកតំណាងនោះទេ តែវាជះផលប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃអ្នកស្លូតត្រង់ដែលត្រូវបានគេអូសមកលេងសើចមើលងាយទៀតផង។ ចៀសវាងបញ្ហានេះ អ្នកគួរគប្បីបង្កើតមាតិកាដែលលផ្តល់ជាប្រយោជន៍ បង្ហាញពីការគោរព ឱ្យតម្លៃ និង លើកកម្ពស់វិញ។ ដូច្នេះដើម្បីប្រូម៉ូដផលិតផលប្រកបដោយប្រសិទ្ធភាព បង្កើតភាពជឿជាក់ និង គុណតម្លៃ អ្នកអាចប្រមូលគំនិតសម្រាប់មាតិកាតាមចំណុចមួយចំនួនដូចខាងក្រោម។

១. បង្ហាញភស្តុតាងរបស់អតិថិជន

ធ្វើវីដេអូបង្ហាញពីអ្នកដែលទទួលបានលទ្ធផល ឬ អត្ថប្រយោជន៍ពីផលិតផលរបស់អ្នក។ អាចបង្ហាញអំពីរឿងរ៉ាវដែលពួកគេសម្រេចចិត្តប្រើ និង ជំរុញដល់ការរស់នៅរបស់ពួកគេ។ អ្នកអាចបង្ហាញបុគ្គលផ្សេងៗគ្នា ដែលទទួលបទពិសោធពីផលិតផល ដោយមិនប្រៀបធៀបពួកគេជាមួយអ្នកដទៃ ពោលត្រឹមប្រៀបធៀបមុន និង ក្រោយពេលពួកគេប្រើប៉ុណ្ណោះ។

២. បង្រៀនរបៀបប្រើ

បង្រៀនអ្នកទស្សនាពីរបៀបប្រើផលិតផលប្រកបដោយប្រសិទ្ធភាព។ ត្រង់ចំណុចនេះ ម៉ាកយីហោរបស់អ្នកនឹងត្រូវបានអ្នកទស្សនាឃើញថា ជាអ្នកជួយ និង ចែករំលែកចំណេះដឹង។ ជៀសវាងការបញ្ចុះបញ្ចូលថា ផលិតផលអ្នកមិនអាចខ្វះបាន តែជំនួសមកវិញ ផ្តោតលើរបៀបដែលផលិតផលអាចបង្កើតជំនាញ ឬ បង្កើនភាពឆ្លាតវៃនៅក្នុងរបៀបរស់នៅប្រចាំថ្ងៃ។

៣. ឈុតក្រៅឆាក

បង្ហាញពីដំណើរការនៃការបង្កើតផលិតផល ដោយសង្កត់ធ្ងន់លើការយកចិត្តទុកដាក់ ការខិតខំប្រឹងប្រែង ការថែទាំ និង តម្លៃនៅពីក្រោយវា។ អ្នកអាចបង្ហាញពីការប្តេជ្ញាដើម្បីគុណភាព ជាជាងលើកតម្កើងផលិតផលធ្វើសម្រាប់តែចង្កោមមនុស្សខ្ពង់ខ្ពស់។

៤. មាតិកាបង្កើតដោយអ្នកប្រើប្រាស់

ជាវីដេអូបង្កើតឡើងដោយអ្នកមានបទពិសោធជាមួយផលិតផលផ្ទាល់។ វីដេអូបែបនេះ វានឹងបង្កើតទំនុកចិត្ត និង សហគមន៍សម្រាប់អ្នកទស្សនា។

៥. រឿងរ៉ាវជំរុញចិត្ត

ចែករំលែករឿងរ៉ាវនៃរបៀបដែលផលិតផលអាចធ្វើឱ្យអតិថិជនសម្រេចគោលដៅ ឬ ឆ្លងកាត់ឧបសគ្គរបស់ពួកគេ។ ផ្តោតការលើកកម្ពស់ និង ភាពវិជ្ជមាន ជាជាងការរស់នៅដោយខានផលិតផលរបស់អ្នកមិនបាន។

៦. សំណើច និង ទំនាក់ទំនង

បង្កើតវីដេអូបែបកំប្លែងសើច ជាមាតិកាដែលធ្វើឱ្យផលិតផលរបស់អ្នកមានការចងចាំ និង ចែករំលែកតគ្នា។ ទោះជាវីដេអូកំប្លែង តែមិនត្រូវកំប្លែងបែបចំអក ឬ មើលងាយនរណាម្នាក់ឡើយ។

៧. ដោះស្រាយបញ្ហា

បង្ហាញពីបញ្ហាដែលមាន និង​ របៀបដែលផលិតផលអាចដោះស្រាយបញ្ហាបាន។ អ្នកអាចចាប់មុំបញ្ហាជាការចែករំលែកបទពិសោធ រួចបង្ហាញដំណោះស្រាយជាមួយផលិតផល ដែលជំនាញទៅលើបញ្ហានោះ។

៨. មាតិកាជំរុញឱ្យតម្លៃ

ចែករំលែកចំណុចសំខាន់នៃម៉ាកយីហោដូចជា បេសកកម្ម ចក្ខុវិស័យ តម្លៃ និង ការប្តេជ្ញា ដើម្បីផ្តល់ផលវិជ្ជមាន។ បង្ហាញរបៀបដែលផលិតផលអាចជាចំណែកមួយធ្វើឱ្យពិភពលោកល្អប្រសើរ ជាជាងធ្វើឱ្យមនុស្សមានតម្រូវការវាតែមួយមុខ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

លុយចូលកុងមិនទាន់ឆាតខ្ចីគេលាន់! បើប្រាក់ខែចាយមិនគ្រាន់ ត្រូវមើលឡើងវិញថាប្រាក់ខែសមរម្យឬអត់ បើអត់លៃលកដូរកន្លែងទៅ

រាល់ថ្ងៃធ្វើការជាមួយមេខ្លាំង ឬ មេខ្សោយ សង្កេតតែប៉ុន្មានចំណុចនេះ បានចម្លើយច្បាស់ៗ

ជួបឬនៅ? ធ្វើការអាងសមត្ថភាពខ្លាំង អំនួត ប៉ះមិនបាន ចុងក្រោយហួសស្មាន គេលើកស្ទួយអ្នកល្មមៗ ពូកែទំនាក់ទំនង ខ្លួនឯងបាក់មុខមួយទំហឹង

ខ្ចីលុយមិនសង តាមពិតកូនបំណុលខ្លះមានបំណង ឯខ្លះទៀតមានល្បិច ទម្រាំភ្ញាក់ខ្លួន ម្ចាស់បំណុលរីងរៃ

១០ ក្បាច់ ធ្វើមុនចូលគេង ធានាភ្ញាក់ព្រឹកឡើងស្រស់ស្រាយ ទៅធ្វើការទាន់ម៉ោង មេលែងជេរលែងកាត់លុយ

ត្រូវអត់? មកដឹងអត្តចរិតអ្នកកើតខែធ្នូ​ ល្អសឹងគ្រប់ ១០ តែបើស្នេហាវិញរាងរាក់កំភែលបន្តិច

ភាគច្រើនកូនបង! អ្នកកើតចំថ្ងៃសៅរ៍ គេថាមិនសូវមានសំណាង តែជាមនុស្សតស៊ូជម្នះឧបសគ្គ និង ការឈឺចាប់យ៉ាងរឹងមាំបំផុត

បុគ្គលិកសម័យនេះ គ្រប់គ្រងមិនស្រួល ដាក់ពាក្យលាឈប់ភ្លាមៗ ចៀសវាងមានបញ្ហាដល់ក្រុមហ៊ុន អ្នកដឹកនាំឆ្លាតគួរត្រៀមជើងព្រួលតាមវិធីនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ