ជោគជ័យមួយជំហានទៀត! ក្រុមរាំ SPICY NAMES ឈ្នះលេខ ១ ក្នុងការប្រកួតរាំកម្មវិធី CHANGWON KPOP WORLD FESTIVAL 2025

Share This

មួយរយៈក្រោយ ក្រុមរាំ SPICY NAMES ទទួលបានការគាំទ្រកាន់តែខ្លាំងពីសំណាក់យុវវ័យ។ ក្រុមនេះមិនត្រឹមតែពូកែ dance cover បទចម្រៀង K-pop ប៉ុណ្ណោះទេ តែក៏រមែងបង្កើតការជួបជុំ random dance ឬរាំឆ្លាស់បទ ដើម្បីឱ្យយុវវ័យបានចូលរួមរាំលេងសប្បាយ ហើយថែមទាំងបង្កើតភាពលេចធ្លោ ធ្វើឱ្យមហាជនជាតិ និង អន្តរជាតិ ចាប់អារម្មណ៍ផងដែរ។​

ជាសមិទ្ធផលមួយបន្ថែមទៀត ថ្មីៗនេះ ក្រុមរាំដែលមានសមាជិកស្រីប្រុស ៩ នាក់នេះ បានចូលរួមប្រកួតរាំនៅក្នុងកម្មវិធី CHANGWON KPOP WORLD FESTIVAL 2025 ដែលធ្វើឡើងនៅកម្ពុជា ហើយទទួលបានជ័យលាភីលេខ ១ នាំយកមោទកភាពទាំងសម្រាប់ក្រុម ក៏ដូចជាអ្នកគាំទ្រ។ ជាមួយភាពជោគជ័យ  អ្នកគាំទ្រ និង មហាជនជាច្រើនបានចូលរួមសម្តែងការអបអរ ដោយបាន Like, Comment និង Share វីដេអូ ក៏ដូចជារូបភាពជាហូរហែនៅលើបណ្តាញសង្គម។

កន្លងមក ក្រុម SPICY NAMES ធ្លាប់បានចូលប្រកួតក្នុងកម្មវិធីប្រកួតរាំ 2024 𝐊-𝐏𝐎𝐏 𝐖𝐨𝐫𝐥𝐝 𝐅𝐞𝐬𝐭𝐢𝐯𝐚𝐥- Cambodia Preliminary ​ដោយទទួលបានជ័យលាភីលេខ ២។ កាលពីដើមឆ្នាំ​ ២០២៥ ក្រុមនេះធ្លាប់បានចេញទៅសម្តែងនៅទីក្រុង Harbin ដែលជាទីក្រុងទឹកកកធំបំផុតលើពិភពលោកនៅប្រទេសចិន នៅក្នុងកម្មវិធី  Dream of winter global promotional campaign 2025។

ក្រុមរាំនេះតែងទទួលបានការចាប់អារម្មណ៍តាមរយៈការបង្ហាញក្បាច់រាំដ៏រស់រវើក រាំលះស្រុះគ្នាល្អ ឯសមាជិកម្នាក់ៗក៏មានភាព Unique រៀងខ្លួន និង ស្រស់ស្អាតផងដែរ។ ជាពិសេស ពួកគេបានរាំនៅក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីធំៗនៅកម្ពុជា ដូចជាការប្រគំតន្ត្រី THE Q – RISE OF THE QUEEN របស់តារាចម្រៀង ឱក សុគន្ធកញ្ញា និង​ ការប្រគំតន្រ្តីដ៏អស្ចារ្យ «ត្រីវិស័យសុវណ្ណភូមិ» ជាដើម៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឮតែឆេះអត់ស្វាង! ផាប់ល្បីមួយកន្លែងនៅក្រុងបាងកក ត្រូវភ្លើងលេបត្របាក់សន្ធោសន្ធៅខូចខាតស្ទើរទាំងស្រុង

អបអរ! តារាប្រុស ប៉ាន់ ខែមម៉ានូ បានឃើញមុខកូនប្រុសដំបូងហើយ មុខមាត់ក៏សង្ហា ឯឈ្មោះក៏ពីរោះ

រងការវែកញែកចង់ផ្ទុះហ្វេសប៊ុកប៉ុន្មានថ្ងៃ តាប៊ុយ ផុសសារវែងដូចកន្ទុយខ្លែង បង្ហាញពីសុខភាពផ្លូវចិត្តពេលនេះ ទទួលបានគ្រប់មតិរបស់មហាជន

នៅប៉ោយប៉ែតយប់មិញ! មានជនជាតិវៀតណាមបាញ់កាំជ្រួចថ្ងៃសែនព្រះខែ បង្កការ​ភ្ញាក់ផ្អើលដល់ពលរដ្ឋ ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន

Influencer វ័យក្មេងជនជាតិប្រេស៊ីលម្នាក់ ត្រូវគេលួចប្រ-ហា-រពេលទៅដើរលេង ក្រោយបង្ហោះប្រាប់ទីតាំងនៅតាមបណ្តាញសង្គម

ព័ត៌មានបន្ថែម

អបអរ! តារាប្រុស ប៉ាន់ ខែមម៉ានូ បានឃើញមុខកូនប្រុសដំបូងហើយ មុខមាត់ក៏សង្ហា ឯឈ្មោះក៏ពីរោះ

រងការវែកញែកចង់ផ្ទុះហ្វេសប៊ុកប៉ុន្មានថ្ងៃ តាប៊ុយ ផុសសារវែងដូចកន្ទុយខ្លែង បង្ហាញពីសុខភាពផ្លូវចិត្តពេលនេះ ទទួលបានគ្រប់មតិរបស់មហាជន

(វីដេអូ) ក្ដីស្រមៃមនុស្សស្រីចង់បាន! ពេជ្រ ពិសី ត្រូវគូដណ្ដឹងរៀបចំកម្មពិធី Surprise មួយនៅមាត់សមុទ្រ មុនកាន់ដៃគ្នាចូលរោងការ

តារាជើងចាស់ TVB ម្នាក់ ទម្លាយទាំងអួលដើម-ក គ្មានចំណូលចិញ្ចឹមជីវិត ក្នុងវ័យ ៦៧ ឆ្នាំ

សៃហ្វុន ផ្តាំទៅអ្នកជំនាន់ក្រោយ កុំយកការប្រកួតប្រជែងសម្រស់ទៅជាកន្លែងកាច់កុងគ្នា ឬធ្វើរឿងខ្មៅងងឹត

ចំណងស្នេហ៍ក្រៅឆាករវាងប្រុសសង្ហា ពឹង ពុទ្ធិស័ក្ត និង អ៊ីងអ៊ីង រយៈពេលជាង ១ ឆ្នាំ នៅតែផ្អែមដូចថ្ងៃដំបូង

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

ស្វែងរកព័ត៌មាន​ ឬវីដេអូ