Taylor Swift ជាតារាចម្រៀងស្រី ដែលមានសង្សារច្រើនបំផុត បើរាប់ត្រួសៗប្រមាណជិត ២០ នាក់។ ទោះយ៉ាងណា នៅទីបំផុតនាងក៏បានរកឃើញដៃគូច្បាស់លាស់ គឺ កីឡាករបាល់ទាត់ Travis Kelce ដោយបានសាងស្នេហ៍ រហូតឈានដល់ថ្ងៃភ្ជាប់ពាក្យផងដែរ។

ប្តូរទំនាក់ទំនងពីសង្សារ មកជាគូដណ្តឹង អ្វីដែលអស្ចារ្យបំផុតសម្រាប់ Taylor Swift គឺ នាង និង គូដណ្តឹង មិនដែលឈ្លោះគ្នាសោះឡើយ។ តួយ៉ាង តាមការអះអាងរបស់ លោក Travis Kelce ដែលជាគូដណ្តឹងរបស់នាង លោកបានសន្ទនានៅក្នុងកម្មវិធី Podcast មួយឈ្មោះថា New Heights ដោយលើកឡើងថា បន្ទាប់ពីទាក់ទងស្រលាញ់គ្នា ២ ឆ្នាំកន្លះ មកនេះ លោក និង នាង (Taylor Swift) មិនដែលមានទំនាស់ ឬ ឈ្លោះគ្នាសូម្បីតែម្តង។

នេះសបញ្ជាក់ឱ្យឃើញថា Taylor Swift នាងបានរកឃើញបុរសដ៏ត្រឹមត្រូវ និង មានភាពស៊ីមេទ្រី ដែលអាចរស់នៅជាមួយគ្នាយូរអង្វែង ខុសពីសង្សារចាស់ជាង ១០ នាក់មុន។

Taylor Swift និង Travis Kelce បានប្រកាសភ្ជាប់ពាក្យនៅលើបណ្តាញសង្គម Instagram កាលពីខែសីហាកន្លងទៅ។ ជាមួយរូបភាពធ្វើ proposal សុំរៀបការ ពួកគេបានសរសេរថា “Your English teacher and your gym teacher are getting married.” ឬ ប្រែន័យថា គ្រូបង្រៀនភាសាអង់គ្លេសរបស់អ្នក និង គ្រូបង្ហាត់ហាត់ប្រាណរបស់អ្នកជិតរៀបការហើយ។

ក្នុងបទសម្ភាសមួយជាមួយពិធីការិនីអាមេរិក Erin Andrews គូដណ្តឹងរបស់ Taylor Swift បាននិយាយថា នៅពេលធ្វើ Proposal សុំរៀបការ លោករំភើបចិត្តរហូតស្រក់ទឹកភ្នែក មុនពេលនិយាយពាក្យសុំរៀបការទៅកាន់នាង៕

ប្រភព៖ bustle