សារព័ត៌មានបរទេសមួយ បានរាយការណ៍ពីករណីរបស់បុរសជនជាតិរុស្ស៊ីម្នាក់ ដែលប៊ិះនឹងអស់ជីវិត ក្រោយពីមិត្តភ្នាល់ជាមួយមិត្តធ្វើក្បាច់ប្រាណ Squat ឱ្យបាន ២០០០ ដង។
តាមព័ត៌មានបានឱ្យដឹងថា បុរសរូបនេះត្រូវបានមិត្តភ្នាល់ឱ្យធ្វើក្បាច់ហាត់ប្រាណ Squat ចំនួន ២០០០ ដង ទៅតាមពេលវេលាដែលគេកំណត់ឱ្យ។ ក្នុងនោះ ដោយសារតែជឿទុកចិត្តលើកម្លាំងរាងកាយរបស់ខ្លួនឯង បុរសរូបនេះក៏ទទួលការភ្នាល់ពីមិត្ត។ យ៉ាងណាមិញ លុះធ្វើរួចហើយ បុរសនេះក៏មានអាការៈហើមជើងយ៉ាងធ្ងន់ធ្ងរ ព្រមទាំងទឹកនោមក៏ប្តូរពណ៌ ហើយក្រោយមកក៏នោមលែងចេញ ទើបប្រញាប់ទៅមន្ទីរពេទ្យ។
គ្រូពេទ្យបានវិនិច្ឆ័យឃើញថាសាច់ដុំរបស់បុរសនេះបានខូចទៅហើយ ហើយបើសិនជាមិនប្រញាប់ព្យាបាលទេ នោះនឹងធ្វើឱ្យខូចទៅដល់ក្រលៀន នឹងបង្កឱ្យគ្រោះថ្នាក់ដល់ជីវិតបានទៀតផង។ យ៉ាងណាមិញ ជាសំណាងល្អ គ្រូពេទ្យបានជួយសង្រ្គោះបុរសខាងលើនេះទាន់ពេលវេលា ប៉ុន្តែក្រលៀនរបស់គេធ្វើការមិនបានដូចមុនឡើយ ហើយជាពិសេស គឺត្រូវប្រើរយៈពេលយូរក្នុងការថែទាំរាងកាយ ទើបសាច់ដុំអាចត្រឡប់មកសភាពដើមវិញ៕
ប្រភព៖ Khaosod