នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ តាមរយៈផេក Master Naly Fengshui របស់អ្នកគ្រូណាលី ដែលជាគ្រូហុងស៊ុយបែបវិទ្យសាស្ត្រដ៏មានប្រជាប្រិយភាព បានចែករំលែកពីចំណេះដឹងតាមក្បួនហុងស៊ុយ ពាក់ព័ន្ធទៅនឹងការលាងស៊យ។

ក្នុងនោះ អ្នកគ្រូបានបញ្ជាក់ឱ្យបានដឹងថា ការលាងស៊យ ដែលមានប្រសិទ្ធភាពខ្ពស់ គឺលាងស៊យ នៅចន្លោះម៉ោង ១១ ព្រឹក ដល់ម៉ោង ១២:៥៩ រសៀល ខណៈការលាងស៊យនេះទៀតសោតគឺរួមមានសកម្មភាពមួយចំនួនដូចជា ការយកអំបិលខាត់ស្បែក ការត្រាំជើង និង ការត្រាំទឹកសមុទ្រជាដើម។

គួរឱ្យដឹងផងដែរថា អ្នកគ្រូ ណាលី ត្រូវបានគេស្គាល់ថាជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលីហុងស៊ុយ ដែលមានឈ្មោះល្បីល្បាញ តាមរយៈការចែករំលែកចំណេះដឹងផ្នែកហុងស៊ុយ បែបវិទ្យាសាស្ត្រនៅក្នុងជីវិតរស់នៅ ក៏ដូចជាការណែនាំពីការរៀបចំពិធីនានា ឱ្យបានត្រឹមត្រូវតាមក្បួនហុងស៊ុយ៕


 
				 
															 
															 
															 
															 
															 
															 
															 
															