ដ្បិតតែពេលនេះ ស្ថានភាពតាមព្រំដែនបានស្ងប់ស្ងាត់ពីការឈ្លានពានរបស់ចោរសៀមមកលើកម្ពុជាមែន ប៉ុន្តែទង្វើនៃការឈ្លានពាននេះ បានដក់ជាប់ក្នុងចិត្តប្រជាជនកម្ពុជា ចង់ចាំទុកពេញដោយក្ដីឈឺចាប់ ដែលបាត់បង់នូវវីរកងទ័ពពលីជីវិតការពារមាតុភូមិ បងប្អូនគ្រួសារតាមព្រំដែនរងទុក្ខលំបាកត្រូវឃ្លានឆ្ងាយពីផ្ទះសម្បែង និង ខូចខាតនូវទ្រពសម្បត្តិជាច្រើន។
ឮ
មិនត្រឹមតែរងការឈឺចាប់ពីការឈ្លានពានវាយប្រហារពីថៃនោះទេ តែកម្ពុជាក៏ត្រូវបានលាបពណ៌បំភ្លៃនូវការពិតធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និង ភាពស្អាតស្អំ តាមរយៈបណ្ដាញសង្គមផ្សេងៗបន្តបន្ទាប់ ដែលមហាជនកម្ពុជាក៏កំពុងតតាំងប្រឆាំងតវ៉ាដោយផ្សព្វផ្សាយការពិតនៃកម្ពុជាឱ្យពិភពលោកបានដឹងផងដែរ។
យ៉ាងណាមិញ ក្រៅពីបង្ហាញសកម្មភាពរួបរួមគ្នាដើម្បីជាតិមាតុភូមិតាមសកម្មភាពផ្សេងៗទាំងមហាជនកម្ពុជា និង អ្នកសិល្បៈជាច្រើន ពេលនេះដែរ ក៏បានឃើញលើហ្វេសប៊ុកផេករបស់បវរកញ្ញាវ័យក្មេង ជូលី ល្អហួស បានផលិតវីដេអូចម្រៀងមួយចំណងជើងថា «ចោរសៀមឈ្លានពាន» មានអត្ថន័យពេញដោយក្ដីឈឺចាប់ជំនួសដោយបងប្អូនមហាជនកម្ពុជាគ្រប់រូប និង ចងចាំទុកជាប្រវត្តិសាស្រ្ដដ៏អាក្រក់នៃទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជារយៈប៉ុន្មានថ្ងៃកន្លងមកនេះ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖