ជូរី ល្អហួស និយាយពីភាពសុក្រឹតនៃកម្មវិធីប្រកួត ក្រោយផ្ទុះមតិវែកញែកពេលនាងចូលប្រកួតបវរកញ្ញាម្ដងទៀត

Share This

ក្រោយពីបានផ្ទេរមកុដក្នុងនាមជា Miss Preteen Cambodia 2023 បានជាង ១ សប្ដាហ៍កន្លងទៅ មកដល់ថ្មីៗនេះ ក៏បានឃើញបវរកញ្ញាវ័យក្មេង ជូរី ល្អហួស បង្ហាញវត្តមានដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធី Miss Teen & Miss Teen Icon Cambodia 2025 ជាផ្លូវការហើយ។

ក្នុងនោះដែរ ជូរី ល្អហួស ក៏បានបង្ហាញការតាំងចិត្តក្នុងការចូលរួមប្រកួតបវរកញ្ញាវ័យក្មេងម្ដងទៀតថា ៖ «នាងខ្ញុំយកសមត្ថភាពទៅប្រកួត ជាមួយនិងបទពិសោធន៍របស់នាងខ្ញុំ ឆ្នាំនេះដឹងតែមានអ្វីប្លែកជាងឆ្នាំរាល់ដង»។

ក្រោយពីបានឃើញបវរកញ្ញាវ័យរូបនេះ បានដាក់ពាក្យចូលប្រកួតក្នុងកម្មវិធីបវរកញ្ញាវ័យក្មេងម្ដងទៀត គឺកម្មវិធី Miss Teen & Miss Teen Icon Cambodia 2025 នេះ ឃើញថាលើបណ្ដាញសង្គមមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនបានបង្ហាញការគាំទ្រលើកទឹកចិត្តខ្លាំងចំពោះរូបនាង ប៉ុន្តែក្នុងនោះក៏មានមតិវែកញែកមួយចំនួនផងដែរ។

ស្របគ្នានេះ ក៏បានឃើញ ជូរី ល្អហួស បានចេញបង្ហោះសារជាថ្មី ដោយលើកឡើងពាក់ព័ន្ធនឹងកម្មវិធីប្រកួតនីមួយៗសុទ្ធសឹងតែមានភាពសុក្រឹត ដែលមើលលើសមត្ថភាពខ្លាំងទើបអាចឈ្នះ គឺមិនមែនជាការរៀបចំទុកមុនឡើយ។

ក្នុងនោះ ជូរី ល្អហួស បានរៀបរាប់ថា ៖ «ការដែលនាងខ្ញុំមកប្រកួតលើកនេះ គឺនាងខ្ញុំមកយកបទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បីនាងខ្ញុំឈានចូលដល់កម្មវិធីធំៗ នៅថ្ងៃខាងមុខនេះ កម្មវិធីនីមួយៗគឺសុក្រឹតណាស់ អ្នកណាមានសមត្ថភាពខ្លាំង អ្នកនោះគឺជាឈ្នះ មិនមែនជាការចង្អុល ឬការចាប់ដាក់នោះទេ នាងខ្ញុំយកសមត្ថភាពទៅប្រកួត និង បទពិសោធន៍របស់នាងខ្ញុំជាច្រើន រួមទាំងការលើកទឹកចិត្តពីក្រុមគ្រួសារ ពុកម៉ែបងប្អូនប្រជាជនកម្ពុជា និង Fan Fan ជាច្រើន នាងខ្ញុំមានសិទ្ធគ្រប់គ្រាន់ក្នុងការជ្រើសរើសកម្មវិធីដែលនាងខ្ញុំស្រលាញ់ ចង់ចូលរួមប្រកួត ហើយក៏មិនមែនជាការរៀបចំទុកមុនដែរ»៕

 

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

អត្ថន័យព្រឺសម្បុរ! ចម្រៀងថ្មី ម៉ានិត រៀបរាប់ចេញពីការតស៊ូ និង ការតតាំងពិតរបស់វីរៈកងទ័ពជួរមុខនៅក្នុងសង្រ្គាមមិនចុះចាញ់

ប្លែកទៀតហើយ! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់ប្លាស្ទិកគេយួរតាមផ្សារ តែតម្លៃវិញមិនធម្មតា ឮហើយញ័រជើង

Streamer ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា./ ប់នៅក្នុងផ្ទះ ក្រោយពីឡាយវីដេអូជាប់គ្នា ១២ ថ្ងៃមិនឈប់សោះ

រឿងកំប្លែងថ្មីទៀតហើយ! ថៃ បង្កើតស្បែកជើងពិសេសទុកឱ្យទាហានពាក់ ការពារកុំឱ្យដើរជាន់មីននៅតំបន់ព្រំដែនទៀត

ច្បាស់ហើយ! មុននេះ ក្រសួងប្រកាសពីពេលវេលាកំណត់ ថ្ងៃកែកិច្ចការប្រឡង និង ថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប ២០២៥

ព័ត៌មានបន្ថែម

អត្ថន័យព្រឺសម្បុរ! ចម្រៀងថ្មី ម៉ានិត រៀបរាប់ចេញពីការតស៊ូ និង ការតតាំងពិតរបស់វីរៈកងទ័ពជួរមុខនៅក្នុងសង្រ្គាមមិនចុះចាញ់

(វីដេអូ) លើកនេះ វ៉ាង ស្រីណូ បង្ហាញឈ្មោះហាងពេជ្រចំៗ ខណៈម្ចាស់ប្រមូលលុយរត់ចោលស្រុកបាត់ តែហាងពេជ្រនៅបើកទ្វារធម្មតា គ្រាន់តែមិនទិញគ្រឿងចូលវិញ

មិនមែនតិចឆ្នាំទេ! គ្រូភ្លេងជើងចាស់ មិញ សុធីវណ្ណ បង្ហើបថាតារាចម្រៀង រ័ត្ន រចនា តស៊ូក្នុងវិថីសិល្បៈតាំងពីអាយុ ៧ ឆ្នាំ

(វីដេអូ) នឹកឃើញឡើងវិញ! ជូរី ល្អហួស នៅតែមានមោទកភាពខ្លាំង ព្រោះធ្លាប់បំបាក់បវរកញ្ញាថៃឱ្យចាញ់ក្រោមសមត្ថភាពនាង នៅលើទឹកដីថៃផ្ទាល់

ភ្ញាក់ផ្អើល! តារារ៉េបអាមេរិក Lil Nas X ម្ចាស់បទ «Old Town Road» ត្រូវប៉ូលិសចាប់ខ្លួន ក្នុងសភាពស្លៀកពាក់មិនសមរម្យ សង្ស័យមកពីលេងថ្នាំជ្រុល

ជីវិតឃ្លេងឃ្លោងដូចជិះលើទូក! យឿន ពិសី ចេញមុខលាតត្រដាងរឿងពិត ចូលសិល្បៈ ១០ ឆ្នាំហើយ នៅតែគ្មានលុយឡានហ៊ឺហានឹងគេ

(វីដេអូ) ស្រឡាញ់កម្ពុជាទុកដូចផ្ទះទី ២! ប្រុសស្អាតជនជាតិចិន សុភ័ក្រ្ត យកវេទិកាកម្មវិធីរបស់ចិន បកស្រាយចម្រៀងខ្មែរគួរឱ្យសរសើរ

ស្គាល់ចិត្តថ្លើមគ្នាច្បាស់! ណាក់ ស្រីណា ដាក់ទុនបើកជំនួញដំបូងជាមួយបងស្រីដ៏ជំនិត សុគន្ធ និសា

ស្វែងរកព័ត៌មាន​ ឬវីដេអូ