ជីវិតពិតរបស់ រិទ្ធ តួឯកប្រុសរឿងកំហឹងធ្មប់ ចេះរាំ ចេះច្រៀង ចេះបង្ហាញម៉ូដ ថែមទាំងពូកែរកស៊ី មានទីផ្សារទាំងក្នុង និង ក្រៅប្រទេស

Share This

អ្នកទស្សនារឿងកំហឹងធ្មប់ ដែលជាភាពយន្តខ្មែរកំពុងទទួលបានការចាប់អារម្មណ៍ ប្រាកដជាបានស្គាល់នូវតួឯកប្រុសឈ្មោះ រិទ្ធ ដែលសម្តែងដោយកំលោះសង្ហាជាតារាកំពុងមានទីផ្សារទាំងក្នុង និង ក្រៅប្រទេសគឺ លោក អ៊ឹងហាវ។

ជាការពិត បើក្រឡេកទៅជីវិតពិតរបស់តួឯកប្រុសរូបនេះ ច្បាស់ណាស់! ផ្ទុយស្រឡះពីក្នុងសាច់រឿង ដែលអាជីពបច្ចុប្បន្ន លោកជាតារាសម្តែង តារាចម្រៀង តារាបង្ហាញម៉ូដ ហើយថែមទាំងបើកភ្នាក់ងារផ្ទាល់ខ្លួន ប្រជុំដោយបុគ្គលវ័យក្មេងមានទេពកោសល្យខ្ពស់ ដែលគេស្គាល់ឈ្មោះថា WAVE Management។

អ៊ឹងហាវ ជាតារាសិល្បៈមានប្រជាប្រិយភាពទាំងនៅកម្ពុជា និង នៅប្រទេសសិង្ហបុរី។ ជាក់ស្តែង បើនិយាយពីការបោះជំហានលើវិថីសិល្បៈ អ៊ឹងហាវ ​ត្រូវ​បាន​ឪពុក​ម្តាយ​បញ្ជូន​ទៅ​សិក្សា​​នៅ​ប្រទេស​សិង្ហបុរី ​តាំងពីអាយុ ៨ ឆ្នាំ។ លោកបានរំកិលខ្លួនចូលពិភពសិល្បៈនៅកម្ពុជាជាបណ្តើរៗនៅអំឡុងឆ្នាំ ២០២០ ស្របពេលត្រលប់មកស្រុកកំណើត ចំពេលវីរុសកូវីដកំពុងរាតត្បាត។

ដល់ឆ្នាំ ២០២១​ ត្រលប់ទៅសិង្ហបុរីវិញ លោកបានស្វែងរកភ្នាក់ងារដើម្បីចូលសិល្បៈនៅទីនោះរហូតគេទទួលស្គាល់ ហើយក៏ចាប់ផ្តើមធ្វើជាតារាសម្តែង និង បង្ហាញម៉ូដតាំងពីពេលនោះមក។ ជារួម តួឯករិទ្ធមិនត្រឹមតែជាកំលោះសង្ហានៅក្នុងរឿងប៉ុណ្ណោះទេ តែជីវិតពិត ក៏ជាបុគ្គលមានទេពកោសល្យខ្ពស់ សមត្ថភាពខ្លាំង ពូកែរកស៊ី គួរជាទីចាប់ចិត្តផងដែរ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឮតែឆេះអត់ស្វាង! ផាប់ល្បីមួយកន្លែងនៅក្រុងបាងកក ត្រូវភ្លើងលេបត្របាក់សន្ធោសន្ធៅខូចខាតស្ទើរទាំងស្រុង

អបអរ! តារាប្រុស ប៉ាន់ ខែមម៉ានូ បានឃើញមុខកូនប្រុសដំបូងហើយ មុខមាត់ក៏សង្ហា ឯឈ្មោះក៏ពីរោះ

រងការវែកញែកចង់ផ្ទុះហ្វេសប៊ុកប៉ុន្មានថ្ងៃ តាប៊ុយ ផុសសារវែងដូចកន្ទុយខ្លែង បង្ហាញពីសុខភាពផ្លូវចិត្តពេលនេះ ទទួលបានគ្រប់មតិរបស់មហាជន

នៅប៉ោយប៉ែតយប់មិញ! មានជនជាតិវៀតណាមបាញ់កាំជ្រួចថ្ងៃសែនព្រះខែ បង្កការ​ភ្ញាក់ផ្អើលដល់ពលរដ្ឋ ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន

Influencer វ័យក្មេងជនជាតិប្រេស៊ីលម្នាក់ ត្រូវគេលួចប្រ-ហា-រពេលទៅដើរលេង ក្រោយបង្ហោះប្រាប់ទីតាំងនៅតាមបណ្តាញសង្គម

ព័ត៌មានបន្ថែម

អបអរ! តារាប្រុស ប៉ាន់ ខែមម៉ានូ បានឃើញមុខកូនប្រុសដំបូងហើយ មុខមាត់ក៏សង្ហា ឯឈ្មោះក៏ពីរោះ

រងការវែកញែកចង់ផ្ទុះហ្វេសប៊ុកប៉ុន្មានថ្ងៃ តាប៊ុយ ផុសសារវែងដូចកន្ទុយខ្លែង បង្ហាញពីសុខភាពផ្លូវចិត្តពេលនេះ ទទួលបានគ្រប់មតិរបស់មហាជន

(វីដេអូ) ក្ដីស្រមៃមនុស្សស្រីចង់បាន! ពេជ្រ ពិសី ត្រូវគូដណ្ដឹងរៀបចំកម្មពិធី Surprise មួយនៅមាត់សមុទ្រ មុនកាន់ដៃគ្នាចូលរោងការ

តារាជើងចាស់ TVB ម្នាក់ ទម្លាយទាំងអួលដើម-ក គ្មានចំណូលចិញ្ចឹមជីវិត ក្នុងវ័យ ៦៧ ឆ្នាំ

សៃហ្វុន ផ្តាំទៅអ្នកជំនាន់ក្រោយ កុំយកការប្រកួតប្រជែងសម្រស់ទៅជាកន្លែងកាច់កុងគ្នា ឬធ្វើរឿងខ្មៅងងឹត

ចំណងស្នេហ៍ក្រៅឆាករវាងប្រុសសង្ហា ពឹង ពុទ្ធិស័ក្ត និង អ៊ីងអ៊ីង រយៈពេលជាង ១ ឆ្នាំ នៅតែផ្អែមដូចថ្ងៃដំបូង

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

ស្វែងរកព័ត៌មាន​ ឬវីដេអូ