ជិះយន្តហោះជួបគូ! នារីម្នាក់ ត្រូវពីឡុតសង្ហាលួចចាប់ចិត្ត ផ្ដើមទាក់ទងពីកូនក្រដាសតូចមួយ រហូតបានសេពគប់គ្នា ស្រឡាញ់បាត់មុខមិនបាន

Share This

អាចថាជានិស្ស័យ នារីម្នាក់កម្ពស់មិនសូវបាន សម្រស់វិញក៏មិនសូវណាស់ណា តែត្រូវបានពីឡុតរូបសង្ហាចាប់ចិត្ត ភ្ជាប់ស្នេហ៍ដោយសារក្រដាសតូចមួយ ជាមួយពាក្យពេចន៍សរសេរតែប៉ុន្មានឃ្លា។

នារីម្នាក់នេះមកពីរដ្ឋ អូហៃអូ សហរដ្ឋអាមេរិក នាងមានឈ្មោះថា Tanya Pidgorodetskiy អាយុ ២៥ ឆ្នាំ។ វីដេអូនិយាយអំពីប្រវត្តិស្នេហ៍របស់នាង បានផ្ទុះខ្លាំងនៅលើបណ្តាញសង្គម TikTok ប៉ុន្តែមហាជនភាគច្រើនគិតថា នាងជាអ្នកបង្កើតសាច់រឿងដោយខ្លួនឯង។

ជារឿងពិតនៃការជួបគ្នា ដំបូងឡើយនាង Tanya Pidgorodetskiy និង ក្រុមគ្រួសារ បានធ្វើការហោះហើរទៅកាន់ទីក្រុង Cleveland ដើម្បីត្រលប់មកផ្ទះវិញ។ មុនពេលឡើងយន្តហោះ នាងបានឃើញបុរសម្នាក់ក្នុងឯកសណ្ឋានពីឡុត រាងខ្ពស់ស្រឡះផុតគេ ប៉ុន្តែនាងមិនបានចាប់អារម្មណ៍អ្វីឡើយ។ លុះឡើងដល់លើយន្តហោះ នាងក៏បានឃើញបុរសនោះម្តងទៀត ជិះយន្តហោះតែមួយ តែដោយគេស្លៀកពាក់ឯកសណ្ឋាន នាងក៏សន្មតថា គេគឺជាពីឡុតបើកយន្តហោះ។
ក្រោយមកទៀត នាងបានដឹងថាបុរសនោះមិនបានឡើងយន្តហោះ ដើម្បីបំពេញការងារនោះទេ តែគេកំពុងធ្វើដំណើរទៅរដ្ឋ Buckeye ដើម្បីបើកយន្តហោះផ្សេង។

អំឡុងពេលហោះហើរ នាងមិនបានចាប់អារម្មណ៍លើបុរសនោះឡើយ លុះរហូតដល់ ២០ នាទីចុងក្រោយ មុនយន្តហោះចុះចត ទើបមានអ្នកបម្រើការលើយន្តហោះម្នាក់បានឱ្យក្រដាសមួយសន្លឹកទៅនាង។ ដំបូងនាងហាក់មានអារម្មណ៍ភ័យផង ភាំងផង ដោយឱ្យម្តាយ និង ប្អូនស្រីរបស់នាងជាអ្នកអានមុន។

នៅលើក្រដាស បុរសនោះបានសរសេរថា៖ «សួស្តី! ខ្ញុំជឿជាក់ថា អ្នកតែងតែទទួលបានការសរសេរបែបនេះគ្រប់ពេល ប៉ុន្តែខ្ញុំចង់នាំអ្នកទៅញុំាអាហារពេលល្ងាច និង ដើម្បីស្គាល់អ្នក។ ប្រើសិនបើនោះជាអ្វីដែលអ្នកអាចទៅរួច សូមប្រាប់ខ្ញុំឱ្យដឹង»។ នៅក្រោមពាក្យសរសេរ បុរសរូបនោះក៏បានដាក់លេខទូរស័ព្ទផងដែរ។

យ៉ាងណាក្តី ក្រោយយន្តហោះចុះចត ក្នុងថ្ងៃដដែល នាង Pidgorodetskiy បានឆាតទៅបុរសនោះ រួចអ្នកទាំងពីរក៏បានជួបគ្នានៅថ្ងៃបន្ទាប់។ អ្នកទាំងពីរបានទទួលទានអាហារពេលល្ងាចជាមួយគ្នាក្នុងឱកាសថ្ងៃបុណ្យ Halloween។ ពេលជួបគ្នាភ្លាម អ្នកទាំងពីរមានទំនាក់ទំនងស្នេហាភ្លែត ហើយបានបណ្តើរគ្នាយ៉ាងរ៉ូមែនទិកច្រើនម៉ោងនៅក្នុងទីក្រុង។

នាង Pidgorodetskiy និយាយថា សព្វថ្ងៃ នាង និង គូស្នេហ៍ ស្រលាញ់គ្នាខ្លាំង បាត់មុខមិនបានឡើយ។ ខាងបុរសគូសង្សារជំនាញខាងយល់ចិត្ត ហើយថែមទាំងស្និទ្ធស្នាលជាមួយគ្រួសារនាង ដោយឆ្លៀតពេលទៅបង្រៀនក្មួយស្រី និង ក្មួយប្រុសរបស់នាងលេងកូនហ្គោលទៀតផង៕

ប្រភព៖​ NYP

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែបែរជាសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ដោយដូរនឹងគោមួយក្បាល

សុខទុក្ខយ៉ាងណាហើយ? គិតត្រឹមថ្ងៃ ៧ តុលានេះ រយៈពេល ៧០ ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨ រូប ត្រូវយោធាថៃចាប់ខ្លួន មិនទាន់ដោះលែង

ថ្ងៃរៀបការ កូនកំលោះលោតទឹកបញ្ចប់ជីវិត ក្រោយខ្ចីលុយគេមករៀបចំពិធីអស់ពីខ្លួនហើយ ត្រូវគ្រួសារខាងស្រីដាក់សម្ពាធទារលុយថែមមិនឈប់

ស្រឡាញ់មើលចិត្តគ្នាច្រើនឆ្នាំ! ពេលនេះ អ៊ីវ៉ា និង គូស្នេហ៍ ដឹកដៃគ្នាទៅសំអាងការរើសឈុតត្រៀមថ្ងៃពិសេសហើយ

ក្ដៅៗ! នាយករដ្ឋមន្ត្រីប្រទេសអាល់បានី ត្រូវសមាជិកសភាផ្ទុះកំហឹងខ្លាំង បន្ទាប់ពីលើកតួអង្គ AI ធ្វើជារដ្ឋមន្ត្រីកាន់តំណែងផ្លូវការ

ព័ត៌មានបន្ថែម

សុខទុក្ខយ៉ាងណាហើយ? គិតត្រឹមថ្ងៃ ៧ តុលានេះ រយៈពេល ៧០ ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨ រូប ត្រូវយោធាថៃចាប់ខ្លួន មិនទាន់ដោះលែង

ថ្ងៃរៀបការ កូនកំលោះលោតទឹកបញ្ចប់ជីវិត ក្រោយខ្ចីលុយគេមករៀបចំពិធីអស់ពីខ្លួនហើយ ត្រូវគ្រួសារខាងស្រីដាក់សម្ពាធទារលុយថែមមិនឈប់

ក្ដៅៗ! នាយករដ្ឋមន្ត្រីប្រទេសអាល់បានី ត្រូវសមាជិកសភាផ្ទុះកំហឹងខ្លាំង បន្ទាប់ពីលើកតួអង្គ AI ធ្វើជារដ្ឋមន្ត្រីកាន់តំណែងផ្លូវការ

ឮតែឆេះអត់ស្វាង! ផាប់ល្បីមួយកន្លែងនៅក្រុងបាងកក ត្រូវភ្លើងលេបត្របាក់សន្ធោសន្ធៅខូចខាតស្ទើរទាំងស្រុង

នៅប៉ោយប៉ែតយប់មិញ! មានជនជាតិវៀតណាមបាញ់កាំជ្រួចថ្ងៃសែនព្រះខែ បង្កការ​ភ្ញាក់ផ្អើលដល់ពលរដ្ឋ ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន

Influencer វ័យក្មេងជនជាតិប្រេស៊ីលម្នាក់ ត្រូវគេលួចប្រ-ហា-រពេលទៅដើរលេង ក្រោយបង្ហោះប្រាប់ទីតាំងនៅតាមបណ្តាញសង្គម

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ស្វែងរកព័ត៌មាន​ ឬវីដេអូ