ពិតជារឿងមួយដែលគួរឱ្យរំជួលចិត្តណាស់ សម្រាប់អ្នកដែលស្រឡាញ់សត្វ ដោយមាននារីម្នាក់កំពុងតែពិបាកចិត្តនឹកដល់សត្វឆ្កែរបស់ខ្លួន ដែលទើបតែងាប់ទៅស្ទើរខ្លោចចិត្ត ដល់ឡើងយន្តហោះស្រាប់តែឃើញពពករូបឆ្កែនៅលើមេឃ មានអីទប់ទឹកភ្នែកមិនជាប់យំហ៊ូចំពោះមុខគេឯង។
តាមព័ត៌មានបានឱ្យដឹងថា នារីរូបនេះបានឡើងជើងហោះហើរចេញពីប្រទេសបារាំង ទៅកាន់ Malta ដោយក្នុងចិត្តកំពុងក្តុកក្តួលនឹកដល់សត្វឆ្កែរបស់នាង ដែលទើបតែងាប់ទៅមួយខែមុននេះ។ ខណៈនៅលើយន្តហោះ នាងក៏បានមើលទៅក្រៅបង្អួច ស្រាប់តែឃើញពពកមានរូបចម្លែក គឺដូចជារូបសត្វឆ្កែ ដែលកំពុងតែលេងបាល់ វាធ្វើឱ្យនាងទប់ទឹកភ្នែកមិនជាប់ឡើយ ព្រោះដូចជាបានឃើញឆ្កែរបស់នាងកំពុងនៅលើឋានសួគ៌។
យ៉ាងណាមិញ មហាជនជាច្រើន ជាពិសេសអ្នកដែលស្រឡាញ់សត្វបាននាំគ្នាចែកចាយរឿងរ៉ាវមួយនេះដោយក្តីរំជួលចិត្ត រីឯអ្នកខ្លះទៀតក៏បានខមមិនអារម្មណ៍របស់ខ្លួន ដោយអ្នកខ្លះបានឱ្យដឹងថាខ្លួនក៏ទប់ទឹកភ្នែកមិនជាប់ដូចគ្នាដែរ៕
ប្រភព៖ Khaosod