ជាការពិតណាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថ្មីៗនេះ បាន និង កំពុងផ្ទុះការចែករំលែក និង វែកញែកជាបន្តបន្ទាប់ក្នុងរឿងរ៉ាវមួយទាក់ទងក្នុងចង្កោមអ្នកលក់អនឡាញនៅកម្ពុជា ក្រោយពីបានឃើញសំណេរវែងមួយបានសរសរទម្លាយពីរឿងរ៉ាវដ៏ជូរចត់របស់នារីម្នាក់នៅក្នុងគ្រុបនៅលើហ្វេសប៊ុក ដោយបញ្ជាក់ថា ត្រូវបានប្តីម្ចាស់ប៊្រេនល្បីមួយធ្វើឱ្យមានផ្ទៃពោះ និង បង្ខំឱ្យយកកូនចេញទៀតផង។

សំណេរក្នុងគ្រុបនៅលើហ្វេសប៊ុករបស់នារីម្នាក់នោះ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមមហាជនអ្នកលេងហ្វេសប៊ុក។ ជាពិសេសនោះ ងាកមើលក្នុងចង្កោមអ្នកលក់អនឡាញវិញ គេក៏កំពុងឃើញមានការលើកដាក់រឿងរ៉ាវនេះទៅអ្នកនេះអ្នកនោះមិនដាច់ ហើយក៏មានខ្លះលើកឡើងថា អាចជារឿងប្រឌិតដើម្បីទាក់ទាញចំណាប់អារម្មណ៍ផងដែរ។


យ៉ាងណាមិញ ក្រឡេកទៅមើលស្វាមីរបស់ ចែយៀក អ្នកលក់អនឡាញដ៏ល្បីមួយរូបនោះ ក៏ត្រូវបានគេទាញចូលក្នុងរឿងខាងលើដូចគ្នា ប៉ុន្តែ ចែយៀក ក៏ចេញមកការពារស្វាមីម្តងហើយម្តងទៀត។ លើសពីនោះ ស្វាមីរបស់ ចែយៀក ផ្ទាល់ក៏បានចេញមកបង្ហោះសារ ឱ្យមហាជនរៀនចេះវិភាគអ្វីមួយដោយប្រើការគិត ព្រោះក្នុងសង្គម Facebook នេះមានរឿងជាច្រើនដែលលាបពណ៍ ប្រឌិត និង បោកប្រាស់។

ងាកទៅកាន់ ចែយៀក ក៏បានបង្ហោះសារថ្មីយ៉ាងក្ដៅគគុក ខណៈមានអ្នកទាញយកឈ្មោះស្វាមីរបស់ខ្លួនទៅចូលរឿងខាងលើ។ ការបង្ហោះថ្មីនោះ ចែយៀក បានរៀបរាប់យ៉ាងច្បាស់ថា៖ «ពុទ្ធោអេីយ ប្តីសម្លាញ់ អូនធានារឿងនេះអូននឹងឱ្យគេស៊ើបទាល់តែធ្លាយមុខអ្នកប្រព្រឹត្ត មិនថាវាកន្លងហួសយូរប៉ុនណា ឬវាចង់សំដៅអ្នកណា ត្រូវគាស់វាមកសួរ បេីខ្ញុំដាក់ចិត្តធ្វេី មិនថា វាជាអ្នកណា មិនថាឬសគុលដោយការជួល ជា ម្ចាស់ប្រេន ឬ មនុស្សលំដាប់ណា ធន់ណាទេ ដែលមានបំណងអាក្រក់ មកលេីគ្រួសារនេះ ត្រូវតែឱ្យវាស្គាល់ពាក្យថាកម្ម បេីគ្មាន កិត្តិយស យេីងសុខចិត្តវិលជិះម៉ូតូកញ្ចាស់ តែមិនមែនមានទ្រព្យហូរហៀរតែឱ្យនរណាមកប្រមាថឡេីយ»៕



 
				 
															 
															 
															 
															 
															 
															 
															 
															