ជិតដល់ថ្ងៃផ្ទេរមកុដក្នុងស្រុក! អ៊ិន លក្ខិណា ទទួលបានតំណែងធំមួយទៀតពីកម្មវិធីអន្តរជាតិ Miss Cosmo

Share This

និយាយពីបវរកញ្ញា អ៊ិន លក្ខិណា ចាប់តាំងពីទទួលបានតំណែងជា Miss Cosmo Cambodia 2024 និង ជា Top 10 នៃកម្មវិធី Miss Cosmo 2024 មក នាងបានក្លាយជាបវរកញ្ញាមានសក្ដានុពលក្នុងចិត្តមហាជនអ្នកគាំទ្រស្រឡាញ់គាំទ្រនាងខ្លាំង ដែលចូលចិត្តតាមដានសកម្មភាពនាងមិនថាចូលរួមកម្មវិធីបវរកញ្ញា ឬ កម្មវិធីផ្សេងៗទាំងក្នុង និង ក្រៅប្រទេស។

ដ្បិតតែ ទទួលបានត្រឹម Top 10 ក្នុងកម្មវិធីអន្តរជាតិ Miss Cosmo 2024 មែន ប៉ុន្តែឃើញថាបវរកញ្ញាកម្ពុជាដ៏លេចធ្លោរូបនេះ ហាក់មានឥទិ្ធពលខ្លាំងមិនចាញ់ម្ចាស់ជ័យលាភីគ្រងមកុដឡើយ ដែលនាងអាចឆក់បានការស្រឡាញ់ពេញចិត្តខ្លាំងពីអ្នកគាំទ្រនៅក្រៅស្រុក និង មានការងារយ៉ាងសកម្មលើឆាកអន្តរជាតិ Miss Cosmo នៅឯប្រទេសវៀតណាមជាហូរហែទៀតផង។

ដោយឡែក ស្របពេលកម្មវិធីក្នុងស្រុក Miss Cosmo Cambodia កំពុងប្រកួតជ្រើសរើសរាជិនីមកុដថ្មីក្នុងឆ្នាំ ២០២៥ នេះ និង ជាវេលាដែលបវរកញ្ញា អ៊ិន លក្ខិណា ផ្ទេរមកុដឱ្យអ្នកបន្ត ថ្មីៗនេះ ក៏ទទួលបានដំណឹងដ៏រំភើបមួយ ធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែមានមោទកភាពចំពោះបវរកញ្ញា អ៊ិន លក្ខិណា ខ្លាំង ដោយនាងទទួលបានតំណែងដ៏ធំមួយទៀត គឺជាឯកអគ្គរដ្ឋទូតនៃអានុភាពរបស់កម្មវិធីអន្តរជាតិ Miss Cosmo។

បើតាមរយៈហ្វេសប៊ុកផេក Miss Cosmo Cambodia បានបង្ហោះជូនដំណឹងថា ៖ «សូមស្វាគមន៍ ឯកអគ្គរដ្ឋទូតនៃអានុភាព របស់ស្ថាប័ន Miss Cosmo! យើងពិតជាមានមោទកភាពក្នុងការប្រកាសជាផ្លូវការថា កញ្ញា អ៊ិន លក្ខិណា Leakena In ដែលជាកំពូលទាំង ១០ នៃ Miss Cosmo ២០២៤ មាននាមជា ឯកអគ្គរដ្ឋទូតនៃអានុភាព របស់ស្ថាប័ន Miss Cosmo! ពោរពេញដោយភាពថ្លៃថ្នូរ អង់អាច និងទេពកោសល្យ កញ្ញា លក្ខិណា បានឆក់យកបេះដូងទស្សនិកជនជាច្រើនជាមួយនឹងភាពជឿជាក់ និងភាពលេចធ្លោដ៏មានឥទ្ធិពលនៅលើឆាក ដោយបាននាំមកនូវមោទកភាពដ៏អស្ចារ្យដល់ប្រទេសកម្ពុជា។ ការខិតខំប្រឹងប្រែងរបស់នាងមានតម្លៃធំធេងជាងមកុដ ដែលនេះជារឿងរ៉ាវដ៏មានឥទ្ធិពលអំពីការប្ដេជ្ញាចិត្ត ការតស៊ូ និងការបំផុសគំនិត។ ក្នុងនាមជា ឯកអគ្គរដ្ឋទូតនៃអានុភាពរបស់ស្ថាប័ន Miss Cosmo របស់យើង កញ្ញា លក្ខិណា ប្រៀបបានទៅនឹងរស្មីនៃក្តីសង្ឃឹមក្នុងការផ្លាស់ប្តូរ និងផ្តល់នូវអានុភាពដល់អ្នកជំនាន់ក្រោយដែលមានក្តីស្រមៃក្នុងការបង្ហាញភាពជាខ្លួនឯងជាមួយសម្រស់ដ៏អស្ចារ្យ និងគោលដៅដ៏ហ្មត់ចត់។ កញ្ញាមិនត្រឹមតែជាគំរូទេ ប៉ុន្ដែជាអ្នកត្រួសត្រាយផ្លូវឆ្ពោះទៅរកភាពផ្លាស់ប្តូរ ក្នុងការតំណាងប្រទេសកម្ពុជាទៅលើឆាកអន្តរជាតិ។ ចូលរួមជាមួយ Miss Cosmo Cambodia ទាំងអស់គ្នា ដើម្បីអបអរដំណើររវិសេសវិសាលរបស់កញ្ញា លក្ខិណា!»៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ជំទាវ នៅ សុនិតា ទឹកភ្នែកស្រណោះ អ៊ុន សិទ្ធា ព្រោះមានរបស់មួយផ្ញើទុកនឹងខ្លួន មិនទាន់យកជូនផង ម្ចាស់ក៏ចាកចេញ

សង្ស័យមើលកុនច្រើនពេក! សំ./ឡេះគេអស់ ២ នាក់ដល់ក្នុងផ្ទះ ដល់ប៉ូលិសវាយខ្នោះសារភាពថា ស្ដាប់តាមសារសម្ងាត់របស់សត្វកន្លាតបញ្ជា

អបអរ! មើលចិត្តថ្លើមគ្នាអស់ ១០ ឆ្នាំ ទីបំផុតគូស្នេហ៍ Shin Min Ah និង Kim Woo Bin កំណត់ថ្ងៃជាក់លាក់ចូលរោងការហើយ

តំបន់ផ្សារចំណាស់អាយុកាល ១០០ ឆ្នាំនៅថៃ បានបាក់ស្រុតដី ដោយទាំងផ្ទះធ្លាក់ចូលទន្លេស្តែងៗគួរឱ្យរន្ធ./ត់

ស្វាគមន៍ការបង្ហាញវត្តមាននៃរថយន្ត New MG HS សេរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជា ជាមួយនឹងការរចនារូបរាងថ្មីទាំងស្រុង និង បន្ថែមនូវលក្ខណៈពិសេសៗជាច្រើនដ៏សម្បូរបែប

ព័ត៌មានបន្ថែម

ជំទាវ នៅ សុនិតា ទឹកភ្នែកស្រណោះ អ៊ុន សិទ្ធា ព្រោះមានរបស់មួយផ្ញើទុកនឹងខ្លួន មិនទាន់យកជូនផង ម្ចាស់ក៏ចាកចេញ

អបអរ! មើលចិត្តថ្លើមគ្នាអស់ ១០ ឆ្នាំ ទីបំផុតគូស្នេហ៍ Shin Min Ah និង Kim Woo Bin កំណត់ថ្ងៃជាក់លាក់ចូលរោងការហើយ

ឡើងកម្ដៅហើយ! កៀកថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ គណៈកម្មការ Miss Universe ២ រូប ប្រកាសដើរចេញពីកម្មវិធី ព្រោះដឹងថា Top30 គេរើសមុនរួចហើយ

(វីដេអូ) មិត្តអ្នកសិល្បៈត្រៀមជូនដំណើរលោក អ៊ុន សិទ្ធា លើកចុងក្រោយ នឹងដង្ហែទៅបូជានៅវត្តព្រឹកស្អែក

មិនធម្មតា! ឈុតរាត្រីសមោសរ ហ្វីយ៉ាតា គ្រងដើរលើឆាក MU យប់មិញ ប្រើត្បូងអស់រាប់លានគ្រាប់ ទម្ងន់ ១២ គីឡូ ជាមួយអត្ថន័យធំមហិមា

ពិបាកទទួលយកណាស់! សុភ័ក្រ្ត កុសុម៉ា ថាខានជួប អ៊ុន សិទ្ធា យូរស្មានតែលោកទៅរស់នៅក្រៅប្រទេស បែរជាទទួលដំណឹងដ៏សោកស្ដាយនេះវិញ

(វីដេអូ) រាប់អានគ្នាដូចបងប្អូនបង្កើត! សឿន វីតា កោរសក់បួសមុខភ្លើងសងគុណលោក អ៊ុន សិទ្ធា ជាសម្លាញ់ ទុកជាការលាគ្នាចុងក្រោយ

ធ្លាប់ជិតដិតគ្នាខ្លាំង ខានជួបមួយរយៈ សារ៉ាយ សក្ខិណា បែរជួប អ៊ុន សិទ្ធា ម្តងទៀតក្នុងទិដ្ឋភាពដ៏ខ្លោចចិត្តនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ