ជាទូទៅ នៅតាមមុខផ្ទះបងប្អូនប្រជាពលរដ្ឋមួយចំនួន នៅតាមបណ្ដារាជធានី-ខេត្ត គេតែងនិយមឃើញមានរៀបចំព្រះភូមិ ឬ រានទេវតា សម្រាប់តាំងនៅមុខបរិវេណគេហដ្ឋាន ដើម្បីជាការគោរពរំឭកគុណទៅដល់បារមីវត្ថុស័ក្ដិសិទ្ធិ ដើម្បីឱ្យលោកតាមថែរក្សា ផ្ដល់នូវសេចក្ដីសុខដុមរមនា និង ភាពចម្រុងចម្រើនជាដើម។
ទន្ទឹមទៅនឹងការរៀបចំដាក់ព្រះភូមិនៅមុខគេហដ្ឋាននេះផងដែរ នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ តាមរយៈផេក Master Naly Fengshui របស់អ្នកគ្រូហុងស៊ុយ ណាលី ដែលជាគ្រូហុងស៊ុយដ៏មានប្រជាប្រិយភាព ក៏បានចែករំលែកនូវចំណេះដឹងពាក់ព័ន្ធទៅនឹងទិសល្អ សម្រាប់រៀបចំដាក់ព្រះភូមិនេះផងដែរ។
ជាក់ស្ដែង អ្នកគ្រូបានបញ្ជាក់ឱ្យបានដឹងថា ៖ «សម្រាប់ទិសដែលដាក់ព្រះភូមិល្អ គឺនៅទិសខាងត្បូង ទិសត្បូងឆៀងលិច និង ទិសជើងឆៀងកើត»៕