នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ នេះ តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន Khaosod ជាភាសាថៃ បានឱ្យដឹងថា មានទាហានថៃមួយរូបទៀតហើយបានជាន់មីននៅតំបន់ប្រាសាទតាក្របី បណ្តាលឱ្យដាច់ជើងម្ខាង។
តាមការចុះផ្សាយជាបឋម សារព័ត៌មាននេះបានបង្ហាញថា ហេតុការណ៍ជាន់មីននេះបានកើតឡើងនៅម្តុំភ្នំ ៣៥០ នាតំបន់ប្រាសាទតាក្របី ដោយបង្កឱ្យទាហានមា្នក់របួសធ្ងនដាច់ជើងម្ខាង ហើយពេលនេះកំពុងតែត្រូវគេជួយសង្រ្គោះនៅឯមន្ទីរពេទ្យ។ យ៉ាងណាមិញ នៅពេលនេះអាជ្ញាធរបានចូលទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ និង ស្រាវជ្រាវថាតើគ្រាប់មីនដែលទាហានខាងលើជាន់នេះ ត្រូវាបានបង្កប់នៅពេលណា៕
ប្រភព៖ Khaosod