មានវ័យទើបតែ ២៧ ឆ្នាំ លោក Jonah Norodom Wood គឺជាអ្នកគ្រប់គ្រងផ្នែកលក់ និង ជាទូតសុច្ឆន្ទៈ ឬ BA នៅក្រុមហ៊ុន សេកខឺ ស្ពីរីតស៍ ( Seekers Spirits) ដែលជាក្រុមហ៊ុនផលិតស្រាជីនដ៏ល្បីមួយនៅកម្ពុជា។ មុខមាត់សង្ហាបែបកូនកាត់ លោកត្រូវបានគេស្គាល់ជាបុត្រារបស់ ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចាន់ស៊ីតា (Princess Norodom Chansita) និង ត្រូវជាចៅបង្កើតរបស់ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី។
លោក Jonah Norodom Wood បានបញ្ចប់ការសិក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅសាកលវិទ្យាល័យ University of Groningen នៅប្រទេសហូឡង់។ លោកបានផ្សព្វផ្សាយវប្បធម៌កម្ពុជា និង ធុរកិច្ចឱ្យមានទំនាក់ទំនងទៅកាន់ពិភពលោក ដោយចាប់ផ្តើមពីប្រទេសម៉ុងហ្គោលីឆ្ពោះទៅសកលលោក។
បច្ចុប្បន្ន ក្នុងតួនាទីជាអ្នកគ្រប់គ្រងផ្នែកលក់ និង ជាទូតសុច្ឆន្ទៈនៃក្រុមហ៊ុនស្រាជីន លោកបាននាំយកបេសកកម្មរបស់ក្រុមហ៊ុនទៅកាន់ជីវិតជាមួយមហិច្ឆតាដ៏រីករាយ ផ្សព្វផ្សាយថាមពលរបស់កម្ពុជា និង រសជាតិទៅទូទាំងពិភពលោក។ លោកមើលការខុសត្រូវលើកម្មវិធីផ្សេងៗ ការធ្វើទីផ្សារ និង ការនាំចេញ រហូតពង្រីកម៉ាកយីហោឱ្យឈ្នះពានរង្វាន់ប្រចាំតំបន់។
ជាសក្ខីភាពផងនោះ ជាមួយភាពលេចធ្លោនៅក្នុងអាជីព ថ្មីៗនេះទស្សនាវដ្តីអន្តរជាតិដ៏ល្បី Prestige បានជ្រើសរើសលោកជាបុគ្គលមួយរូប ក្នុងចំណោមបុគ្គល ៤០ នាក់ អាយុក្រោម ៤០ ឆ្នាំ នៅក្នុងកម្មវិធី Prestige 40 under 40 2025 ដែលបង្ហាញពីបុគ្គលមានសមត្ថភាពខ្ពស់ ស្នាដៃល្អនៅក្នុងអាជីព និង មានឥទ្ធិពលទាំងក្នុងប្រទេស និង បណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី៕