ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

Share This

បញ្ហាខ្ចីលុយមិនសង ជាប្រធានបទកំពុងពេញនិយម ដោយហេតុអ្នកខ្ចីលុយភាគច្រើនសុទ្ធតែជាមនុស្សស្និទ្ធស្នាល និង ពូកែធ្វើឱ្យទុកចិត្ត។ បើតាមការចែករំលែករបស់ទំព័រហ្វេសប៊ុក ឯកសារច្បាប់ និង រដ្ឋបាល មានមូលហេតុជាច្រើន ដែលនាំឱ្យកូនបំណុលខ្ចីប្រាក់ហើយមិនសង។ មូលហេតុទាំងនោះអាចកើតឡើងដោយចេតនា ឬ ដោយអចេតនា។ ការយល់ដឹងពីមូលហេតុទាំងនេះ អាចជួយឱ្យអ្នកការពារខ្លួនពីបញ្ហា ដែលអាចកើតមាននៅពេលឱ្យអ្នកដទៃខ្ចីប្រាក់។

មូលហេតុទូទៅបំផុត

១. បញ្ហាហិរញ្ញវត្ថុផ្ទាល់ខ្លួន ៖ នេះជាមូលហេតុចម្បង។ កូនបំណុលអាចនឹងជួបប្រទះបញ្ហាហិរញ្ញវត្ថុ ដែលមិនបានរំពឹងទុក ដូចជា ការបាត់បង់ការងារ បញ្ហាអាជីវកម្ម ឬ បញ្ហាសុខភាពធ្ងន់ធ្ងរ ដែលតម្រូវឱ្យចំណាយប្រាក់ច្រើន។ ពេលខ្លះពួកគេក៏មានបន្ទុកបំណុលច្រើនពេក ដែលមិនអាចសងបានទាំងអស់ដែរ។

២. ការរៀបចំកិច្ចសន្យាមិនច្បាស់លាស់ ៖ ប្រសិនបើកិច្ចសន្យាខ្ចីប្រាក់មិនបានកំណត់លក្ខខណ្ឌឱ្យបានច្បាស់លាស់ទេ នោះអាចនាំឱ្យមានការយល់ច្រឡំ។ កូនបំណុលអាចគិតថាពួកគេមានពេលសងយូរជាងការពិត ឬ មិនបានដឹងពីអត្រាការប្រាក់ ឬ ការពិន័យច្បាស់លាស់។

៣. កូនបំណុលមិនមានឆន្ទៈសង ៖ នេះជាមូលហេតុដែលបង្កឱ្យមានជម្លោះច្រើនបំផុត។ កូនបំណុលមួយចំនួនអាចមានប្រាក់សង ប៉ុន្តែពួកគេមិនមានឆន្ទៈក្នុងការសងបំណុលនោះទេ។ ពួកគេអាចនឹងគេចវេះពីការទទួលខុសត្រូវ ព្យាយាមចរចាឱ្យមានការកាត់បន្ថយបំណុល ឬ ក៏មិនអើពើនឹងការទាមទារសងតែម្តង។

៤. ការជឿទុកចិត្តលើទំនាក់ទំនងផ្ទាល់ខ្លួន ៖ ការខ្ចីប្រាក់រវាងមិត្តភក្តិ ឬ សាច់ញាតិអាចមានភាពប្រថុយប្រថានខ្ពស់។ ជួនកាល អ្នកឱ្យខ្ចីមិនបានធ្វើកិច្ចសន្យាត្រឹមត្រូវដោយសារតែការជឿទុកចិត្តគ្នា។ ពេលមានបញ្ហាកើតឡើង ភាពខ្មាសអៀន និង ការមិនហ៊ានទារអាចធ្វើឱ្យបញ្ហាកាន់តែស្មុគស្មាញ។

វិធីសាស្រ្តការពារខ្លួន

១. រៀបចំកិច្ចសន្យាជាលាយលក្ខណ៍អក្សរ ៖ មិនថាខ្ចីឱ្យអ្នកណាទេ ត្រូវតែមានកិច្ចសន្យាផ្លូវការ ដែលបញ្ជាក់លក្ខខណ្ឌទាំងអស់ឱ្យបានច្បាស់លាស់។

២. កុំឱ្យខ្ចីប្រាក់លើសពីអ្វីដែលអ្នកអាចទទួលយកការបាត់បង់បាន ៖ ការឱ្យអ្នកដទៃខ្ចីប្រាក់មានហានិភ័យជានិច្ច។ ដូច្នេះគួរពិចារណាឱ្យបានល្អិតល្អន់។

៣. សាកសួរពីប្រវត្តិហិរញ្ញវត្ថុ ៖ ប្រសិនបើអាច អ្នកគួរតែសាកសួរពីស្ថានភាពហិរញ្ញវត្ថុរបស់កូនបំណុល ដើម្បីដឹងពីលទ្ធភាពសងរបស់ពួកគេ។

ប្រសិនបើអ្នកកំពុងជួបបញ្ហាជម្លោះនេះ អ្នកគួរតែពិភាក្សាគ្នាដោយសន្តិវិធីជាមុនសិន។ ប្រសិនបើនៅតែមិនអាចដោះស្រាយបាន នោះអ្នកអាចរកជំនួយពីមេធាវី ឬ ដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

មិនទាន់ផុតគ្រោះទេ! ថ្ងៃនេះ ខ្យល់ពុល PM2.5 នៅបាងកក ស្ថិតក្នុងកម្រិតធ្ងន់ធ្ងរមិនធ្លាប់មាន គ្រាន់តែអ្នកធ្លាក់ខ្លួនឈឺ សរុបជិត ៣ ពាន់នាក់

ប្រជាជននៅហាតយ៉ៃជិត ៤ ម៉ឺននាក់ នាំគ្នាទៅជួបពេទ្យផ្លូវចិត្ត អ្នកខ្លះបាក់ស្បាតនឹងទឹកជំនន់ខ្លាំង អាចប្រឈមការបញ្ច.ប់ជី-វិ-តខ្លួនឯង

ច្បាស់ថ្ងៃហើយ! រ៉េត សារីតា និង ស្វាមី នឹងរៀបចំមង្គលការ ៣ ថ្ងៃ នៅទីតាំងផ្សេងៗគ្នាលើទឹកដីសៀមរាប ក្នុងគោលបំណងធំមួយ

ឡើងកម្ដៅជាថ្មី! បវរកញ្ញា Haiti ចេញបកអា.ក្រា.តស្ថាប័ន MU រឿងបន្ទោសបវរកញ្ញា Jamaica ដដែលៗពីការដើរធ្លាក់ឆាក

កម្ពុជា ស្នើសូម ICRC ក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ បន្តតាមដានសុខទុក្ខវីរកងទ័ពកម្ពុជាទាំង ១៨ រូប និង ជំរុញឱ្យថៃ ដោះលែងយោធិនកម្ពុជាតាមការសន្យា

ព័ត៌មានបន្ថែម

បុគ្គលិកទាស់គ្នា សុទ្ធតែជាមេរោគ បើមិនប្រញាប់ព្យាបាល អាចរាលដាលខូចខាតទាំងប្រព័ន្ធការងារ និង ស្ថាប័នទាំងមូល

គ្រប់គ្រងបុគ្គលិក ដូចតាមស្រលាញ់សង្សារ កាលណាយកបេះដូងបានហើយ បុគ្គលិកនឹងស្រលាញ់ស្មោះស្ម័គ្រ ធ្វើការលះដៃគ្មានពាក្យត្អូញត្អែរ

មានមេល្អហើយ កុំងរង៉ក់ច្រើន! មេចេះស្គាល់សុខទុក្ខកូនចៅ ឆ្លាតវៃខាងអារម្មណ៍ខ្ពស់ និង​ អនុគ្រោះតាមកាលៈទេសៈ ជួបហើយត្រូវចេះរក្សា

ក្លាយជាបុគ្គលិកស្និទ្ធស្នាលនឹងមេ កុំមោទកភាពពេក ព្រោះបើស្និទ្ធស្នាលពេក វាអាចក្លាយជាអាវុ.ធមុខពីរ ដោយសារមូលហេតុទាំងនេះ

ធ្លាប់អត់? ឃើញគេរីកចម្រើន ជោគជ័យ ជួយអបអរគេអស់ពីចិត្ត តែពេលខ្លួនឯងវិញគេចាំតែច្រណែន ហើយជាន់ពន្លិច

កុំសំងំឱ្យគេធ្វើបាបតាមចិត្ត! ធ្វើការក្នុង​ Office បើប៉ះបុគ្គលិកចរិតស្នំ ចរិតអាមាត្យ ចូលចិត្តប៉ែងជើងគេ ប្រញាប់ប្រើវិធីនេះតទល់ភ្លាម

ស្តីថាឱ្យបុគ្គលិកក្រោមឱវាទ គប្បីប្រកបដោយសីលធម៌ នេះជាទង្វើបង្ហាញច្បាស់ៗ ធ្វើមេគេ តែខ្វះភាពជាអ្នកដឹកនាំល្អ

បុគ្គលិកធ្លាក់ចុះការប្តេជ្ញាចិត្ត ជាបញ្ហាធំដល់ក្រុមហ៊ុន បើមិនចង់ឃើញពួកគេចាកចេញ ប្រញាប់កែខៃតាមវិធីទាំងនេះ!

ស្វែងរកព័ត៌មាន​ ឬវីដេអូ