កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅនេះ មានករណីអគ្គិភ័យបានឆាបឆេះទៅលើអគារលក់ទំនិញ ៤ ជាន់មួយខ្នងនៅទីក្រុងបាងកក ប្រទេសថៃ ដែលបណ្តាលឱ្យបុរសម្នាក់បានបាត់បង់ជីវិត។
តាមព័ត៌មានបានឱ្យដឹងថា អគារខាងលើនេះ មានកម្ពស់ ៤ ជាន់ ជាអគារលក់ទំនិញ ស្ថិតនៅក្នុងសង្កាត់នុនស៊ី ខណ្ឌយ៉ាវាណា ទីក្រុងបាងកក។ ក្នុងនោះ គេសង្ស័យថាភ្លើងបានឆាបឆេះចេញពីរថយន្តមួយគ្រឿងដែលនៅក្បែរអគារនោះ ហើយបានឆេះរាលដាលដល់ជាន់ទី ២ និង ទី ៣ នៃអគារយ៉ាងសន្ធោសន្ធៅ។
យ៉ាងណាមិញ អាជ្ញាធរបានប្រើរយៈពេលជាង ២០ នាទី ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ហើយក៏រកឃើញថាមានបុរសម្នាក់បានស្លាប់នៅជាន់ទី ៣ នៃអគារ។ ដោយឡែក បច្ចុប្បន្នសមត្ថកិច្ច និងអ្នកជំនាញផ្នែកកោសល្យវិច្ច័យ កំពុងស្រាវជ្រាវរកមូលហេតុពិតប្រាកដនៃអគ្គិភ័យនេះ៕
ប្រភព៖ Khaosod