នៅវេលាម៉ោងប្រមាណ ៥ និង ៥០ នាទីព្រឹក ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ប្រទេសថៃបានប្រទះករណីអគ្គិភ័យមួយជាថ្មី ដែលជាការឆេះអគារកម្ពស់ ៤ ជាន់ និងបានបណ្តាលឱ្យមនុស្ស ៤ នាក់បានរងរបួស។

តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅជិត Pak Khlong Talat ផ្លូវ Chakkraphet សង្កាត់ Wang Burapha Phirom ខណ្ឌ Phra Nakhon ទីក្រុងបាងកក ដោយអគារដែលឆាបឆេះមានកម្ពស់ ៤ ជាន់ ហើយភ្លើងគឺបានឆេះចេញពីជាន់ទី ៤ នោះផ្ទាល់តែម្តង។

ក្នុងនោះ ព័ត៌មានបានឱ្យដឹងថា មានមនុស្សរបួសចំនួន ៤ នាក់ ដែលជាគ្រួសារតែមួយ ហើយអាជ្ញាធរក៏បានចុះទៅអន្តរាគមន៍ជួយពន្លត់ភ្លាមៗ ព្រមទាំងស្វែករកមូលហេតុនៃការឆាបឆេះផងដែរ៕


ប្រភព៖ Khaosod