និយាយពីទំនាក់ទំនងរវាងគូដណ្ដឹងតារាប្រុសស្រី អ្នកនាង ពេជ្រ សោភា និង លោក ឆឹម សក្កដា កន្លងមក តែងឆក់ការចាប់អារម្មណ៍តាមដានពីមហាជនអ្នកគាំទ្រខ្លាំងលើរឿងរ៉ាវស្នេហាដ៏ផ្អែមល្ហែមរបស់អ្នកទាំងពីរដែលបង្ហាញលើបណ្ដាញសង្គមជាហូរហែ។


យ៉ាងណាមិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ ជុំវិញរឿងរ៉ាវស្នេហារវាងតារាប្រុសស្រីមួយគូនេះ ហាក់ស្ងប់ស្ងាត់ឃ្លាតឆ្ងាយគ្នាខ្លាំង ដែលពុំសូវបានឃើញអ្នកទាំងពីរមានសកម្មភាពជាមួយគ្នាដូចមុនឡើយ ទាំងសិល្បៈ និង ទំនាក់ទំនងស្នេហាផ្អែមល្ហែម ដោយភាគច្រើនគេឃើញបង្ហាញតែសកម្មភាពការងាររៀងៗខ្លួន។


ដោយឡែក ក្រោយស្ងប់ស្ងាត់មួយរយៈធំ គូដណ្ដឹងមួយគូនេះ កាន់តែធ្វើឱ្យមហាជនហាក់ប្លែកចិត្តសង្ស័យចំពោះទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ អាចនឹងមានបញ្ហានឹងគ្នា ស្រាប់តែថ្មីៗនេះ ក៏បានឃើញហ្វេសប៊ុកផេករបស់លោក ឆឹម សក្កដា បានបង្ហោះរូបភាពជាគូជាមួយអ្នកនាង ពេជ្រ សោភា ភ្ជាប់ជាមួយសារមួយបញ្ជាក់ទៅកាន់អ្នកគាំទ្រឱ្យដឹងថា ទំនាក់ទំនងរវាងអ្នកទាំងពីរ គឺមិនអីនោះទេទៀតផង។

សារនោះ លោក ឆឹម សក្កដា បានរៀបរាប់ភ្ជាប់ជាមួយរូបភាពដ៏ផ្អែមល្ហែមរបស់អ្នកទាំងពីរថា ៖ «ពួកខ្ញុំអត់អីផង អីតែហ្វេនៗ Good night»។ ក្នុងនោះ ក៏បានឃើញអ្នកនាង ពេជ្រ សោភា បានចូលបញ្ចេញមតិក្រោមការបង្ហោះរបស់លោក ឆឹម សក្កដា ដែរថា ៖ «មិនមានអ្វីទេ»៕



