កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅនេះ មានព័ត៌មានបានរាយការណ៍ថា ឆាកតន្រ្តី EDM ដ៏ធំ Tomorrow Land 2025 នៅប្រទេសប៊ែលហ្សិកបានឆេះខ្ទេច ក្រោយពីទើបតែប្រកាសថានឹងមកធ្វើនៅប្រទេសថៃក្នុងឆ្នាំ ២០២៦ ខាងមុខ។
តាមព័ត៌មានបានឱ្យដឹងថា កម្មវិធីតន្រ្តី EDM នេះ បានធ្វើកំពុងតែធ្វើឡើងនៅក្នុងទីក្រុង Boom ប្រទេសប៊ែលហ្សិក ដោយឆាកបានរៀបចំរួចរាល់អស់ទៅហើយ រង់តែការចាប់ផ្តើមនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ ខាងមុននេះតែប៉ុណ្ណោះ។ ប៉ុន្តែជាសំណាងអាក្រក់ កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ ឆាកធំប្រចាំកម្មវិធីស្រាប់តែត្រូវឆេះអស់ ដោយក្នុងនោះ មានព័ត៌មានបានឱ្យដឹងថា គេបានឮសំឡេងដូចជាផ្ទុះកាំជ្រួច រួចក៏មានភ្លើងឆេះសន្ធោសន្ធៅតែម្តង។
គួរឱ្យដឹងដែរថា កាលពីដើមខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ មន្រ្តីក្រសួងទេសចរណ៍របស់ថៃ ទើបតែបានប្រកាសថាកម្មវិធីតន្រ្តី Tomorrow Land 2025 នឹងមានវត្តមានក្នុងខេត្តឈុនបុរី ប្រទេសថៃក្នុងឆ្នាំ ២០២៦ ខាងមុខនេះ ក្រោមការវិនិយោគជាងរាប់ពាន់លានដុល្លារឯណោះ៕
ប្រភព៖ Khaosod