កាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅនេះ ប្រជាជនខ្មែររស់នៅតាមបណ្តារដ្ឋជាច្រើននាប្រទេសកាណាដា ប្រមាណជា ៥០០ នាក់់ បានប្រមូលផ្តុំគ្នានៅទីក្រុងអូតាវ៉ា ដើម្បីបង្ហាញឆន្ទៈ និង សំឡេង ទៅកាន់ពិភពលោក ដែលប្រទេសថៃបានឈ្លានពានលើទឹកដីខ្មែរ។
ក្នុងនោះដែរ ក្បួនបាតុកម្មបានជួបជុំគ្នានៅមុខក្រសួងកិច្ចការបរទេសកាណាដា និង ដង្ហែបាតុកម្មឆ្ពោះទៅកាន់វិមានរដ្ឋសភាកាណាដា ដើម្បីសម្តែងមតិ និង ប្រគល់ញត្តិទៅរដ្ឋាភិបាលកាណាដា ដើម្បីបញ្ឈប់ការឈ្លានពានរបស់ថៃមកលើទឹកដីព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាស្វែងរកសន្តិភាពដល់ប្រទេសកម្ពុជា និង ថែរក្សាសម្បត្តិបេតិភណ្ឌពិភពលោកដែលត្រូវបានថៃបំផ្លិចបំផ្លាញ។
យ៉ាងណាមិញ ឆន្ទៈជាកូនខ្មែរនៅប្រទេសកាណាដា មិនបញ្ឈប់នោះឡើយដរាបណាប្រទេសកម្ពុជាមិនទាន់ទទួលបានយុត្តិធម៌ និង សន្តិភាព ដោយនៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ ប្រជាជនកម្ពុជាដែលរស់នៅទីនោះ បានធ្វើការដង្ហែក្បួនម្តងទៀតនៅទីក្រុងម៉ុងរេអាល់ ខេត្តហ្គេបិក ប្រទេសកាណាដា ក្នុងគោលបំណងចង់ឱ្យពិភពលោកដឹងកាន់តែច្បាស់ថា កម្ពុជាជាប្រទេសរងគ្រោះពីការឈ្លានពានរបស់ប្រទេសថៃ៕
ប្រភព៖ Khmer Montreal Soccer Team