ច្បាស់ៗមួយៗ! អភិបាលខណ្ឌច្បារអំពៅ ឆ្លើយតបទៅ កក្កដា សុភ័ណ្ឌ រឿងថាលោកចែកស្បៀងជូនពលរដ្ឋនៅតំបន់ផ្សារបឹងព្រលិត ដើម្បីយកមុខ

Share This

នៅព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៥ នេះ អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា បានបង្ហោះសារឱ្យដឹងថា បន្ទាប់ពីបានស្តាប់នូវពាក្យអសុរោះ អសីលធម៌របស់ឈ្មោះ សុភ័ណ្ឌ កក្កដា ថាលោកធ្វើបុណ្យយកមុខរួចមក លោកពិតជាមានការសោកស្តាយផង និង អាណិតផងចំពោះបុគ្គលអសីលធម៌នេះណាស់។

ក្នុងនោះលោកភិបាលខណ្ឌបានបញ្ជាក់ឱ្យដឹងថា តំបន់ផ្សារបឹងព្រលិតនេះ (ឈ្មោះជាផ្សារ ប៉ុន្តែពុំសូវមានដំណើរការទេ) ហើយពុំមែនជាបុរីដូចការលើកឡើងបែបមួលបង្កាច់ទេ។ ជាសំណង់ផ្ទះល្វែង ដែលជាន់ផ្ទាល់ដីម្ចាស់ផ្សេង និង ជាន់ទី១ ម្ចាស់ផ្សេង ដំបូងឡើយជាន់ផ្ទាល់ដីមានតម្លៃត្រឹម ៦០០០ ដុល្លារ និងជាន់ទី១ មានតម្លៃ ៣០០០ ដុល្លារ។

លោកអភិបាលខណ្ឌបានបន្តទៀតថា ៖ «ដោយចុងរដូវវស្សាឆ្នាំនេះ មានភ្លៀងធ្លាក់ច្រើន ហើយទឹកទន្លេឡើងខ្ពស់ ធ្វើឱ្យទឹកច្រាលចេញពីលូផង និង ទឹកភ្លៀងធ្លាក់ច្រើនផង ធ្វើឱ្យលិចផ្លូវ និង លំនៅឋានបងប្អូនប្រជាពលរដ្ឋក្នុងតំបន់នេះ។ ខ្ញុំបានចុះពិនិត្យទីតាំងនេះ ហើយបានសហការជាមួយការិយាល័យសុខាភិបាលខណ្ឌ ចែកថ្នាំការពាររោគសើស្បែក (ថ្នាំការពារ/ព្យាបាលទឹកសុីជើង) ជូនបងប្អូនប្រជាពលរដ្ឋ សំណេះសំណាលសួរសុខទុក្ខ និង ជម្រាបអំពីវិធានការដែលត្រូវដោះស្រាយ ដើម្បីរំដោះទឹកចេញឱ្យបានលឿនបំផុត ដើម្បីធានាបាននូវប្រក្រតីភាពនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ហើយក៏បានទទួលនូវសំណូមពរអំពីការខ្វះខាតជីវភាពប្រចាំថ្ងៃ នៅក្នុងអំឡុងពេលទឹកលិចនេះផងដែរ»

លោកអភិបាលខណ្ឌបានបន្តឱ្យដឹងថា ដូច្នេះហើយទើបថ្ងៃបន្ទាប់លោកបានឆ្លើយតបសំណូមពរបងប្អូនប្រជាពលរដ្ឋ ដោយបានដឹកនាំសហការីចែកស្បៀង ថ្នាំការពាររោគសើស្បែកបន្ថែម និង បាញ់ថ្នាំសម្លាប់មូសការពារជំងឺគ្រុនឈាមជូនដល់ពួកគាត់ថែមទៀតផង។

ចំពោះករណីនេះ លោកអភិបាលខណ្ឌសង្ឃឹមថា សំណេររបស់លោកនឹងបានជាព័ត៌មានពិតដល់បងប្អូនគ្រប់មជ្ឈដ្ឋានចៀសវាងបាននូវការយល់ច្រឡំ ហើយលោកមិនឆ្លើយតបបែបអសីលធម៌ជូនចំពោះឈ្មោះ សុភ័ណ្ឌ កក្កដា វិញទេ។ លោកអភិបាលខណ្ឌសង្ឃឹមថា ការបួសរៀនរបស់ឈ្មោះ កក្កដា សុភ័ណ្ឌ កន្លងមក នឹងដាស់សតិ និង ដួងវិញ្ញាណរបស់គាត់ឱ្យចេះឱ្យតម្លៃអ្នកនៅជុំវិញខ្លួន ទើបខ្លួនមានតម្លៃ៕

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សល់ជាង ១ ខែទៀតទៅឆាកអន្តរជាតិ! ផន ស្រីពី ត្រៀមខ្លួនកាន់តែឆ្វាច ទៅកែកុនសម្រស់ ថែមថយចំណុចខ្លះបន្ថែមភាពជឿជាក់

(វីដេអូ) កុយ អេនណា បង្ហាញចំនួនថវិកាមូលនិធិសរុបជាង ១២ ម៉ឺនដុល្លារ ទទួលបានពីការធ្វើដំណើរថ្មើរជើង

រុកកួនអត់ឈប់! ថ្ងៃនេះ ទាហានថៃ បន្តហោះដ្រូនចូលមកទឹកដីកម្ពុជា តែត្រូវទាហានខ្មែរបាញ់ទម្លាក់នៅថ្មដូន ខេត្តឧត្តរមានជ័យ

លេចឮចចាមអារ៉ាមថ្មីមួយទៀតហើយ ថាម្ដាយរបស់តារាប្រុស Yu Menglong ទទួលមរណ.ភាពដោយបញ្ច./ ប់បុណ្យខ្លួនឯង

ស្រ្តីសមាជិកសភាថៃម្នាក់ ត្រូវគេគំរាមដកចេញពីតំណែង និង រងការរិះគន់ដូចទឹកបាក់ទំនប់ពីពលរដ្ឋថៃរឿង កាន់ជើងខាងកម្ពុជា

ព័ត៌មានបន្ថែម

រុកកួនអត់ឈប់! ថ្ងៃនេះ ទាហានថៃ បន្តហោះដ្រូនចូលមកទឹកដីកម្ពុជា តែត្រូវទាហានខ្មែរបាញ់ទម្លាក់នៅថ្មដូន ខេត្តឧត្តរមានជ័យ

ស្រ្តីសមាជិកសភាថៃម្នាក់ ត្រូវគេគំរាមដកចេញពីតំណែង និង រងការរិះគន់ដូចទឹកបាក់ទំនប់ពីពលរដ្ឋថៃរឿង កាន់ជើងខាងកម្ពុជា

ចង់រកស៊ីធូរមានលាភសំណាង! សាកធ្វើ «កិច្ចដាស់រាសីផ្ទះ» ងាយៗ ជួយទាំងការរកស៊ី ជួយទាំងរឿងស្នេហា

អភិសេកបានមួយឆ្នាំ ពេលនេះព្រះអង្គម្ចាស់ប្រ៊ុយណេ Abdul Mateen ប្រកាសថា ព្រះជាយា តាំងព្រះគភ៌បុត្រដំបូងហើយ

ទៀតហើយ! ភ្នំភ្លើង Lewotobi Laki-laki នៅឥណ្ឌូនេស៊ី ផ្ទុះជះផេះ ១០ គីឡូម៉ែត្រឡើងលើអាកាស អាជ្ញាធរប្រកាសឱ្យពលរដ្ឋត្រៀមជម្លៀសខ្លួនចេញ

ចឹងមែនអត់? តាមហុងស៊ុយ អ្នកមានទម្រង់ចិញ្ចើមកោងបែបនេះ បញ្ជាក់ថាជាមនុស្សពូកែក្រែងចិត្តអ្នកដទៃ

សុខៗ ខ្ញែរសមុទ្ររាប់ម៉ឺនក្បាល អណ្តែតព្រោងព្រាតពេញឆ្នេរសមុទ្រមួយកន្លែងនៅថៃ ហាក់នាំប្រផ្នូលអពមង្គលកុំឱ្យនិយាយបំភ្លៃការពិត

រន្ធ./ត់! រថយន្តក្រុងមួយគ្រឿងនៅឥណ្ឌា ឆាបឆេះយ៉ាងសន្ធោសន្ធៅ ឆក់យកជី.វិ.តមនុស្សដល់ទៅ ២០ នាក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ