នៅរសៀលថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ នេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹងឱ្យបានដឹងថា បច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជា ពុំមានការនាំចូលថាមពលអគ្គិសនី ពីព្រះរាជាណាចក្រថៃ មកផ្គត់ផ្គង់នៅតាមតំបន់ណាមួយឡើយ។
ក្នុងនោះ អគ្គិសនីកម្ពុជា ក៏បានបដិសេធ ចំពោះការលើកឡើងនានា ដែលមានលក្ខណៈផ្ទុយពីការពិតខាងលើនេះផងដែរ។
សូមរំឭកផងដែរថា កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល ធ្លាប់បានថ្លែងថា ៖ «ពេលនេះ ម៉ោងនេះ កម្ពុជាពុំបានយកភ្លើងពីប្រទេសថៃ ចូលមកកាន់កម្ពុជានៅក្នុងបណ្តាញជាតិរបស់ប្រទេសទាំងពីរនោះទេ គឺសូន្យ បន្ទាប់ពីកម្ពុជាមានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់»។ ឯកឧត្តមបានថ្លែងបែបនេះ បន្ទាប់ពីក្រសួងការបរទេសថៃ បានព្រមានកាត់ផ្តាច់ចរន្តអគ្គិសនីដែលលក់ឱ្យកម្ពុជា បើកម្ពុជាមិនព្រមធ្វើតាមការចង់បានរបស់ភាគីថៃលើបញ្ហាព្រំដែន៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖