នាពេលថ្មីៗនេះ បេឡាជាតិសន្តិសុខសង្គម បានចែករំលែកពីឯកសារភ្ជាប់ចំនួន ៤ ដែលសមាជិក ប.ស.ស ត្រូវភ្ជាប់ទៅជាមួយ ពេលដែលស្នើសុំប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលនៅ ប.ស.ស.។
ក្នុងនោះ បេឡាជាតិសន្តិសុខសង្គម បានបញ្ជាក់ឱ្យដឹងថា សម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ ដែលត្រូវស្នើសុំប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល នៅ ប.ស.ស. ត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖
១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (មានសុពលភាព)
២. ប័ណ្ណសមាជិក ប.ស.ស. (មានសុពលភាព)
៣. លេខទូរស័ព្ទ និង លេខគណនីធនាគារអេស៊ីលីដា
៤. សៀវភៅសុខភាពមាតាបញ្ជាក់ពីអាយុគភ៌ដំបូង ដែលចេញដោយមន្ទីរពេទ្យរដ្ឋ
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខ ១២៩៧ ឬ ១២៨៦ ឬ តាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់បេឡាជាតិសន្តិសុខសង្គម៕