ចៃដន់ហួស! ចូលធ្វើការឱ្យ Apple តែខ្លួនឯងឈ្មោះ Samsung ត្រូវបរិយាកាសជុំវិញបង្ខំ រហូតសម្រេចចិត្តដូរឈ្មោះកំណើតចេញ

Share This

ពិតជាចៃដន់ខ្លាំង ក្រុមហ៊ុន Apple មានបុគ្គលិកម្នាក់ឈ្មោះ Sam Sung ដែលដូចគ្នាទៅនឹងឈ្មោះប្រ៊េនគ្រឿងអេឡិចត្រូនិចដ៏ល្បីមួយ ដែលកំពុងប្រកួតប្រជែងគ្នានៅលើទីផ្សារ។ លោក Sam Sung មានអាយុ ៣៦ ឆ្នាំ បច្ចុប្បន្ន លោកបានប្តូរឈ្មោះទៅជា Sam Struan ដោយហេតុកាលពីជាង ១០ ឆ្នាំមុន លោកត្រូវបានគេយកឈ្មោះទៅលេងសើចនៅលើបណ្តាញសង្គម ខណៈកំពុងធ្វើការនៅហាងលក់ផលិតផលរបស់ក្រុមហ៊ុន Apple។

រំឭកទៅឆ្នាំ ២០១២ ក្នុងវ័យខ្ទង់ ២០ ឆ្នាំ យុវជនឈ្មោះ Sam Sung បានចូលបម្រើការងារនៅហាងលក់ផលិតផល Apple ស្ថិតនៅទីក្រុង Glasgow ប្រទេសស្កុតឡែន។ ដោយឈ្មោះដូចទៅនឹងប្រ៊េនគ្រឿងអេឡិចត្រូនិច Samsung ដែលជាគូប្រកួតប្រជែងគ្នានៅលើទីផ្សារ ជារឿយៗ លោក Sam Sung តែងត្រូវបានក្រុមការងារនិយាយចំអន់សើចជាញឹកញយ ប៉ុន្តែមិនមានជាបញ្ហាអ្វីឡើយ។​

មួយរយៈក្រោយមក លោកបានប្តូរទៅរស់នៅប្រទេសកាណាដា និង បានចូលធ្វើការនៅហាងលក់ផលិតផល Apple នៅទីនោះ។ ថ្ងៃមួយទូរស័ព្ទរបស់លោកមានអ្នកខលចូលមិនឈប់ និង មានសារមួយពីបុគ្គលម្នាក់ ដែលគេបាននិយាយថា ឥលូវនេះលោកល្បីខ្លាំងនៅលើបណ្តាញសង្គម Reddit ព្រមទាំងផ្ញើតំណ (link) មួយមកកាន់លោក។

គ្រានោះ លោកមិនស្គាល់អ្វីជា Reddit ឡើយ ដោយគិតថា link អាចជាការបោកប្រាស់ លោកក៏ទុកចោល។ រហូត ៣-៤ ម៉ោងបន្ទាប់ ខាងហាង Apple បានខលទាក់ទងមកលោក ដោយប្រាប់ថា មាននរណាម្នាក់បានយកនាមប័ណ្ណ ឬ business card របស់លោកថតបង្ហោះនៅលើអនឡាញ ហើយវាបានផ្ទុះជាខ្លាំង។​

ដំបូងលោកគិតថា ដោយសារតែឈ្មោះរបស់លោកដូចទៅនឹងម៉ាកយីហោក្រុមហ៊ុនប្រកួតប្រជែង ដែលអាចនឹងត្រូវគេបណ្តេញចេញពីការងារ តែយ៉ាងណាមិញ ខាងហាងលក់បានឱ្យលោកនៅស្ងៀមស្ងាត់ ទោះមានគេមករកដល់ហាង ក៏ត្រូវធ្វើជាមិនដឹង មិនស្គាល់។ ជាក់ស្តែង កាលនោះមានមនុស្សជាច្រើនបានមករកលោក សូម្បីខាងសារព័ត៌មាន ក៏បានមកដល់ហាងផងដែរ។

កន្លងទៅពីរបីខែ រឿងរ៉ាវក៏បានស្ងប់ស្ងាត់វិញ តែលោកនៅតែមានអារម្មណ៍ភ័យខ្លាច។ លោកចង់រស់នៅបែបឯកជន និង មានការងារធ្វើប៉ុណ្ណោះ។ ទីបំផុតធ្វើការបានតែមួយឆ្នាំ នៅឆ្នាំ ២០១៣ លោកបានលាឈប់ការងារពីហាង Apple ទៅចាប់ផ្តើមអាជីពថ្មីក្នុងវិស័យជ្រើសរើសបុគ្គលិកវិញ។

នៅក្នុងឆ្នាំ ២០១៤ លោកបានដាក់ដេញថ្លៃនាមប័ណ្ណ និង​ ឯកសណ្ឋាន ដែលធ្លាប់ជាបុគ្គលិកនៅ Apple ដើម្បីយកលុយទៅធ្វើសប្បុរសធម៌ចំពោះកុមារ។ ការដេញថ្លៃនេះ ទទួលបានតម្លៃ ២៥០០ ដុល្លារ។

ក្រោយមកទៀត ដោយមិនចង់ឱ្យគេយកឈ្មោះទៅលេងសើចបន្តទៀត លោកបានដូរឈ្មោះខាងចុងពី Sam Sung ទៅជា Sam Struan ដោយ Struan ជាឈ្មោះកន្លែងដែលលោកចូលចិត្តបំផុតនៅក្នុងប្រទេសស្កុតឡែន៕

ប្រភព៖ BI

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ធនាគារ វីង បើកសាខាថ្មីដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅខេត្តរតនគិរី

ក្ដៅៗ! អគ្គនាយកដ្ឋានពន្ធធនាគារ បង្ហាញអត្តសញ្ញាណបុគ្គល ៦ នាក់ ករណីរំដោះជនជាប់ឃុំ នៅតុលាការស្វាយរៀង ចាប់បានម្នាក់ រត់រួច ៥ នាក់

ពិតទេ? ការសិក្សាថ្មីបង្ហាញថា យុវវ័យពូកែលើកដាច់ មានឱកាសរកលុយបានច្រើន ជីវិតឆាប់ជោគជ័យ

ផ្ទុះល្បីខ្លាំងមិនសាប ឥលូវលេចឮថា តុក្កតា Labubu ជិតផលិតជាសាច់រឿងបញ្ចាំងដាក់រោងកុនទៀត

ថៃមិនដឹងក្បាលកន្ទុយ បង្ហោះមិនខ្មាសថាឈុតតំណាងជាតិខ្មែរ ដែល ហ្វីយ៉ាតា ត្រៀមបង្ហាញថ្ងៃស្អែក គឺប្រឡាយកាត់ពីឈុតថៃ

ព័ត៌មានបន្ថែម

ក្ដៅៗ! អគ្គនាយកដ្ឋានពន្ធធនាគារ បង្ហាញអត្តសញ្ញាណបុគ្គល ៦ នាក់ ករណីរំដោះជនជាប់ឃុំ នៅតុលាការស្វាយរៀង ចាប់បានម្នាក់ រត់រួច ៥ នាក់

ពិតទេ? ការសិក្សាថ្មីបង្ហាញថា យុវវ័យពូកែលើកដាច់ មានឱកាសរកលុយបានច្រើន ជីវិតឆាប់ជោគជ័យ

ប្រើពេលមិនប៉ុន្មានម៉ោង! សមត្ថកិច្ចចាប់អ្នកទោសដែលបក្ខពួកប្ល./ន់រំដោះបានមកវិញ ជាជនជាតិវៀតណាម សង្ស័យជាមេខ្លោងល្បែងអនឡាញ

ចូលឆ្នាំ ២០២៦! អ្នកគ្រូណាលី បង្ហើបថា រាសី «ឆ្នាំជូត» ឆុង ១០០% ចំណែកឯឆ្នាំ ៣ នេះ ឆុង ៥០%

លើកមុនចិន ឥលូវម៉ាឡេស៊ី! Influencer ប្រឈមជាប់គុក ១០ ឆ្នាំ បើសិនចែករំលែកចំណេះដឹងហិរញ្ញវត្ថុផ្ដេសផ្ដាស ដោយគ្មានសញ្ញាបត្របញ្ជាក់ត្រឹមត្រូវ

ផ្អើលទាំងព្រឹក! នៅស្វាយរៀង មានឧក្រិ-ដ្ឋ-ជនមួយក្រុម ចូលទៅបា-/ញ់រំដោះអ្នកទោសម្នាក់ នៅតុលាការ

ទីបំផុត! លោកឧត្តមសេនីយ៍ឯកផ្កាយ ៣ ដែលប្រើសម្ដីអសុរោះគ្មានសីលធម៌ដាក់មន្ត្រីក្រោមឱវាទ ឱ្យតាមស៊ីញ៉េដល់កំពង់សោម ត្រូវអនុវត្តវិន័យជាធរមាន

ឪពុកទុយ៌ស! ខឹងប្រពន្ធ បែរជារៀបគម្រោងជាមួយសាច់ញាតិសំ-ឡេះកូនប្រុសបង្កើត ដើម្បីយកលុយធានារ៉ាប់រង

ស្វែងរកព័ត៌មាន​ ឬវីដេអូ