នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្តីជូនដំណឹង ឱ្យបានដឹងថា ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្តល់ជូនការពិនិត្យ និង ព្យាបាលជំងឺបាតភ្នែក។
ខាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបញ្ជាក់ឱ្យដឹងផងដែរថា ការផ្ដល់ជូននូវការពិនិត្យ និង ព្យាបាលជំងឺបាតភ្នែកនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី ២៦ រហូតដល់ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥។
សម្រាប់បងប្អូនដែលមានបញ្ហាដូចខាងលើនេះ អាចទំនាក់ទំនងសួរនាំព័ត៌មានបន្ថែម ទៅកាន់មន្ទីរពេទ្យ តាមរយៈទូរស័ព្ទលេខ 092 986 532៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖