ថ្ងៃនេះភ្លឺភ្នែកចែស! ផោមមានសំឡេង និង ផោមខ្សឹប តាមពិតគឺមកពីមូលហេតុនេះសោះ!

Share This

ការផោម គឺជារឿងធម្មតារបស់មនុស្ស និង សត្វ ហើយមនុស្សជាមធ្យមបានផោម ប្រមាណជា ១៤ ដងក្នុងមួយថ្ងៃ បើគិតជាឧស្ម័នវិញប្រហែលជាកន្លះលីត្រឧស្ម័នក្នុងមួយថ្ងៃ នេះបើយោងតាមវេជ្ជបណ្ឌិត Michael Rice, MD ដែលជាគ្រូពេទ្យឯកទេសខាងក្រពះ ពោះវៀននៃសាកលវិទ្យាល័យ Michigan Medicine Gastroenterology Clinic បានលើកឡើង។

ជាមួយគ្នានេះដែរ លោកបានឱ្យដឹងទៀតថា ការផោមរបស់មនុស្សម្នាក់មានភាពខុសគ្នា ខ្លះមានខ្យល់ច្រើន និង ខ្លះមានខ្យល់តិច ហើយខ្លះមានសំឡេងខ្សោយ ខ្លះសំឡេងខ្លាំង និង ខ្លះទៀតគ្មានសំឡេងតែម្ដង ហើយខាងក្រោមនេះគឺជាមូលហេតុមួយចំនួន ដែលនាំឱ្យផោមមានលក្ខណៈខុសគ្នា ត្រង់ថាផោមខ្លះមានសំឡេង និង ផោមខ្លះទៀតគ្មានសំឡេង។

យោងតាមវេជ្ជបណ្ឌិត Michael Rice, MD បានឱ្យដឹងថា កត្តាពាក់ព័ន្ធនឹងការបញ្ចេញឧស្ម័ន ឬ ផោមនេះគឺបណ្ដាលមកពីអ្វីដែលអ្នកញ៉ាំ ផឹក និង របៀបដែលរាងកាយរបស់អ្នកផ្លាស់ទី ហើយផោមកើតពីអាហារដែលត្រូវបានរំលាយ បង្កើតបានជាឧស្ម័ន រួមមានកាបូនឌីអុកស៊ីត មេតាន និង អ៊ីដ្រូសែន ដែលកកកុញនៅក្នុងពោះវៀន និង ត្រូវរកច្រកចេញ រហូតធ្វើឱ្យពោះវៀន កន្ត្រាក់ផ្លាស់ទីកាកសំណល់តាមប្រព័ន្ធរំលាយអាហារទៅកាន់រន្ធគូថ រួចក៏បញ្ចេញឧស្ម័នទាំងនោះចេញមកក្រៅ។

ជាក់ស្ដែង កត្តាដែលនាំឱ្យផោមមានសំឡេងមានដូចជា ៖

• ទំហំនៃឧស្ម័នក្នុងពោះវៀន ៖ មានលក្ខណៈច្រើនប្រមូលផ្ដុំគ្នា

• ល្បឿន ដែលឧស្ម័នផ្លាស់ទី ៖ ឧស្ម័ន ដែលមានចលនាលឿនធ្វើឱ្យមានសំឡេងខ្លាំងជាងឧស្ម័នដែលផ្លាស់ទីយឺត

• សំណើមឧស្ម័ន៖ ឧស្ម័នសំណើមបង្កើតសំឡេងខ្លាំងជាងឧស្ម័នស្ងួត

ដោយឡែក ប្រសិនបើអ្នកចង់កាត់បន្ថយកុំឱ្យមានផោមមានសំឡេងខ្លាំង អ្នកត្រូវ ៖

• ជៀសវាងការទទួលទានអាហារ ឬភេសជ្ជៈ ដែលបង្កជាឧស្ម័ន ឬមានជាតិហ្គាស ដូចជា សណ្តែក ស្ពៃក្តោប និង ភេសជ្ជៈដែលមានជាតិកាបូន។

• ញ៉ាំអាហារយឺតៗ ហើយទំពារឱ្យបានហ្មត់ល្អ

• ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់

• ផឹកទឹកឱ្យបានគ្រប់គ្រាន់

គួរឱ្យដឹងដែរថា ការកត់សម្គាល់ដំណើរការផោមគឺជារឿងសំខាន់មួយ ព្រោះវាអាចឱ្យយើងដឹងពីស្ថានភាពសុខភាពផ្នែកក្រពះពោះវៀត ដូចនេះមនុស្សគ្រប់រូបមិនគួរមានអារម្មណ៍ថា ខ្មាសអៀន ឬព្រួយបារម្ភពីសំឡេងនៃការផោមឡើយ ហើយក៏ពុំគួរព្យាយាមទប់វាដែរ៕

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ពត់ទាន់នៅក្មេង! ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ក្លាយជាទំនើងដើរបង្ករឿងពេញសង្គម

ប្រយ័ត្នៗផង! ចាហួយផ្សំកញ្ឆា គ្មាន​អាជ្ញាប័ណ្ណ​ ដាក់លក់បណ្ដាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពក្មេងៗ

ឃើញ Peypey Dy បង្ហាញអារម្មណ៍មានអម្រែកលើស្មាធ្ងន់ ជី ដេវីត ចេញមកលើកទឹកចិត្តភ្លាម

ឯកឧត្តមបណ្ឌិត ឆាយ សុផល គោរពស្នើដល់ថ្នាក់ដឹកនាំ ចង់រក្សាទីតាំងរងគ្រោះដោយគ្រា-ប់ផ្លោងថៃ ទុកជាប្រវត្តិសាស្ត្រ

ទឹកចិត្តជ្រះថ្លា! ឮដំណឹងលោក ព្រាប សុវត្ថិ បុកល្ហុង ទទួលមរណ-ភាព ឧកញ៉ា ព្រាប សុវត្ថិ ចូលរួមរំលែកទុក្ខ និង ចូលបច្ច័យនូវថវិកាមួយចំនួន

បុរស Youtuber រូបនេះហើយ ជាដើមទងធ្វើឱ្យប្អូនស្រីចេះនិយាយ ៤ ភាសា ទទួលបានការអាណិតស្រឡាញ់ពីមហាជន

ព័ត៌មានបន្ថែម

Danalac GOAT PREMIUM បង្ហាញខ្លួនជាផ្លូវការ ជាមួយរូបរាងថ្មីកាន់តែប្រណីត គុណភាពកាន់តែប្រសើរ

កុំមើលរំលង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់ពីកត្តា ៧ យ៉ាងតែងមានក្នុងជីវភាពប្រចាំថ្ងៃ អាចបង្កឱ្យកើតមានជំងឺមហារីក

អ្នកចូលចិត្តហូបទំពាំងញឹកប្រយ័ត្នផង! ស្រ្តីម្នាក់វិលមុខ និង ក្អួតដល់ថ្នាក់ចេញឈា./ម ក្រោយពីហូបទំពាំងច្រើនពេក

ប្រុងប្រយ័ត្នទាំងអស់គ្នា! ខ្យល់ពុល PM 2.5 មិនត្រឹមតែប៉ះពាល់ដល់ផ្លូវដង្ហើមទេ តែអាចទាញសារធាតុគីមីផ្សេងៗបញ្រ្ចៀបចូលទៅក្នុងស្បែកទៀត

ស្វែងរកព័ត៌មាន​ ឬវីដេអូ