កិច្ចប្រជុំរវាងឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី ៤ ជាមួយមេបញ្ជាការយោធភូមិភាគទី២ ថៃ នៅច្រកទ្វារអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ បានបញ្ចប់ហើយ នៅវេលាម៉ោងប្រមាណ ១១ ព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥។
តាមរយៈកិច្ចប្រជុំទទួលបានដោយលទ្ធផលដូចខាងក្រោម៖
ទី១៖ យល់ព្រមឈប់បាញ់គ្នា តាមកិច្ចព្រមព្រៀង
ទី២៖ បង្កើនកិច្ចទំនាក់ទំនងរវាងគ្នា
ទី៣៖ បើមានបញ្ហាត្រូវរួមគ្នាដោះស្រាយរវាងភូមិភាគ៤ និងភាគ២ ដោយម្ខាង៤នាក់។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រៅផ្លូវការ រវាងមេបញ្ជាការភូមិភាគកម្ពុជា-ថៃ គឺធ្វើឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងចរចាបទឈប់បាញ់ជាបន្ទាន់ និង ឥតលក្ខខណ្ខរវាងកងទ័ពកម្ពុជា-ថៃចូលជាធរមាននៅម៉ោង ២៤៖០០ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ៕