អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានដាក់ឱ្យដំណើរ នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥ និង បានអនុញ្ញាតឱ្យសាធារណជន ចូលទស្សនាដោយសេរី និង មិនគិតថ្លៃចំណត សម្រាប់យានយន្តគ្រប់ប្រភេទ រយៈពេល ១ សប្តាហ៍ពេញ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥។
យ៉ាងណាមិញ បន្ទាប់ពីផុតការមិនគិតថ្លៃចំណតត្រឹមម្សិលមិញនេះ ខាងក្រោមនេះ ជាតម្លៃចំណត កង់-ម៉ូតូ-រថយន្ត ក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៥ តទៅ ដែលត្រូវគិតប្រាក់ទៅតាមម៉ោងកំណត់ រួមមាន៖
ទី១. ផ្លូវដាក់អ្នកដំណើរ (Drop‑off lane)
– សម្រាប់រថយន្តប្រភេទសណ្ដោងរ៉ឺម៉ក, TukTuk និង រថយន្ដប្រភេទ SUV និង MPV អាចឈប់ឡានបាន ១០ នាទី ដោយមិនគិតថ្លៃ។
– សម្រាប់រថយន្តប្រភេទឡានក្រុង ឬ ឡានដឹកទំនិញ អាចឈប់ឡានបាន ២០ នាទី ដោយមិនគិតថ្លៃ។
– បើផុតពីរយៈពេលនេះ នឹងចាប់ផ្តើមគិតថ្លៃ «បន្ថែម» រៀងរាល់ ៥ នាទីម្ដង។
ទី២. ចំណតធម្មតា (Regular Parking)
– រយៈពេលពេល ៣០ នាទី តម្លៃ ៤,០០០ រៀល សម្រាប់រថយន្តប្រភេទ SUV និង MPV។ ដោយឡែក ឡានក្រុង ឬឡានដឹកទំនិញ តម្លៃ ៥,០០០ រៀល។
* បន្ទាប់ពី ៣០ នាទីដំបូងនេះ ប្រភេទរថយន្តប្រភេទ SUV និង MPV ត្រូវបន្ថែមថ្លៃ ២,០០០ រៀល រៀងរាល់ ៣០ នាទី (ខណៈបើបាត់សំបុត្រ នឹងត្រូវបង់ថ្លៃ ២០ដុល្លារ) និង ប្រភេទឡានក្រុង ឬឡានដឹកទំនិញ ត្រូវបន្ថែមថ្លៃ ៣,០០០ រៀល។
ទី៣. ចំណតពិសេស (Premium Parking)
– រថយន្តប្រភេទ SUV និង MPV ចតរយៈពេល ៣០ នាទី តម្លៃ ១២,០០០ រៀល។
– បន្ទាប់ពី ៣០ នាទីដំបូងនេះ ត្រូវបន្ថែមថ្លៃ ៦,០០០ រៀល រៀងរាល់ ៣០ នាទី។
ដោយឡែក ចំពោះតម្លៃចំណតម៉ូតូ/កង់៖ រយៈពេលក្រោម ១២ ម៉ោង តម្លៃ ២,០០០ រៀល បន្ទាប់ពី ១២ ម៉ោង បន្ថែម ១,០០០ រៀល រៀងរាល់ ១ ម៉ោងម្ដង៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានតារាងលម្អិតតម្លៃនៅខាងក្រោម ៖
ប្រភព ៖ Fresh News