ចេញពីរោងកុន! ណុប បាយ៉ារិទ្ធ សរសើរតារាសម្តែងស្រី កែវ ស៊ីណាក់ តួអង្គម្តាយក្នុងរឿង «វិញ្ញាណនិស្សិតពេទ្យ» ថាសមឥតខ្ចោះ

Share This

មហាជននិយមតាមដានទស្សនាខ្សែភាពយន្តបែបរន្ធត់ ច្បាស់ជាបានជ្រាបមកហើយនូវរឿង «វិញ្ញាណនិស្សិតពេទ្យ» របស់ Sastra Film ដែលកំពុងចាក់បញ្ចាំងនៅតាមបណ្តារោងភាពយន្តនានា និង កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ក្នុងនោះ តួអង្គសំខាន់ៗ ដែលផ្ទុះការសរសើរ និង គាំទ្រខ្លាំងនោះ គឺតួអង្គ និស្សិតពេទ្រ ដែលសម្តែងដោយស្រីស្អាត ជីហ្ស័ង និង តួអង្គម្តាយ គឺតារាស្រីរៀមច្បង កែវ ស៊ីណាក់ ដោយតួអង្គទាំង ២ ពិតជាសម្តែងបានល្អឥតទាស់។

ជាក់ស្តែង និយាយពីការសម្តែងរបស់តារាស្រីរៀមច្បង កែវ ស៊ីណាក់ ឯណោះវិញ ថ្មីៗនេះ បានធ្វើឱ្យតារាចម្រៀងប្រុស ណុប បាយ៉ារិទ្ធ បង្ហោះសារជាសាធារណៈ ថាលោកធ្វើចិត្តដល់ទៅ ១០ នាទី ទម្រាំវិលត្រឡប់មកសភាពដើមវិញ បន្ទាប់ពីបានទស្សនាឈុតមួយរបស់តារាស្រី កែវ ស៊ីណាក់ សម្តែងជាតួម្តាយ។

តារាចម្រៀង ណុប បាយ៉ារិទ្ធ រៀបរាប់ថា៖ «ខ្ញុំអត់ទ្រាំសរសើរការសម្តែងរបស់គាត់មិនបានទេ! សម្រាប់គាត់ចំពោះខ្ញុំ ខ្ញុំសូមឱ្យគាត់ ១០ លើ ១០ ទាំងអារម្មណ៍ ទឹកមុខ កែវភ្នែក ការប្រើប្រាស់ដង្ហើមក្នុងការសម្តែង ក្នុងការនិយាយ ខ្យស់សម្លេង គឺ perfect តែម្តង។ សូមសរសើរ! ខ្ញុំចាប់អារម្មណ៍ការសម្តែងរបស់គាត់តាំងពីរឿងភាគទូរទស្សន៍ រឿងកុន ពិសេសរឿង «គាស់ផ្នូរអាកុង» និង រឿង «វិញ្ញាណនិស្សិតពេទ្យ» នេះ គាត់សម្តែងបានល្អណាស់ ។ មួយឆាកចុងក្រោយ ឈុតមានគេសម្ភាសន៍គាត់ក្នុងនាមជាម្តាយ ដែលបានបាត់បង់កូនដោយគ្រោះថ្នាក់ចរាចរណ៍ គាត់និយាយឡើងដូចជាម្តាយជនរងគ្រោះពិតៗ ដែលចុងក្រោយមិនអាចទាមទារអ្វីបានមកវិញព្រោះកូនស្លាប់ទៅហើយ ស្តាប់សម្លេង និង អារម្មណ៍ ព្រមទាំងទឹកមុខគាត់អត់មានឃើញថាគាត់សម្តែងសោះ គឺដូចម្ចាស់រឿងដែលកើតឡើងតែម្តង។ វគ្គហ្នឹងក្បែរ ១០ នាទី ទម្រាំខ្ញុំសម្រួលអារម្មណ៍ ក្រោកឈរ ដើរចេញពីកៅអីបាន និង និយាយចេញទៅកាន់អ្នកមកមើលជាមួយ ។ សូមសរសើរអស់ពីបេះដូង បែបនេះទើបហៅថាអ្នកសម្តែង»៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ធនាគារ វីង និងក្រុមចម្រៀង La Cima Cartel ប្រកាសយុទ្ធនាការថ្មី “ពុះពារ” ដើម្បីបំផុសគំនិតយុវជនខ្មែរជំនាន់ថ្មី

តារាចម្រៀងរ៉េប ២ រូប កាលនៅកំលោះសង្ហាមានមន្តស្នេហ៍ម្យ៉ាង ដល់រៀបការមានកូនក្លាយជាប៉ាៗគេ នៅតែទាក់ទាញ

(វីដេអូ) ការទើបបាន ១ ខែ ប្រពន្ធមានទម្ងន់ ១ ខែកន្លះ ប្តីៗឈប់ឆ្ងល់ទៅមិនមែនប្រពន្ធមានក្រៅមុនការទេ រឿងពិតគឺយ៉ាងនេះ

ស្អាតឆ្លាតពូកែ! វ័យមិនដល់ ៣០ ឆ្នាំ បុរសសង្ហា ៥ រូប បង្កើតអាជីវកម្មលេចធ្លោក្នុងដៃ កំពុងមានទីផ្សារនៅកម្ពុជា

ធ្លាប់អត់? ឃើញគេរីកចម្រើន ជោគជ័យ ជួយអបអរគេអស់ពីចិត្ត តែពេលខ្លួនឯងវិញគេចាំតែច្រណែន ហើយជាន់ពន្លិច

ព័ត៌មានបន្ថែម

តារាចម្រៀងរ៉េប ២ រូប កាលនៅកំលោះសង្ហាមានមន្តស្នេហ៍ម្យ៉ាង ដល់រៀបការមានកូនក្លាយជាប៉ាៗគេ នៅតែទាក់ទាញ

តារាចម្រៀងប្រុសស្រីវ័យក្មេង ៣ រូប មានឈាមជ័រកូនកាត់ ជ្រើសរើសរស់នៅកម្ពុជា កំពុងចាប់ក្តីស្រមៃលើវិថីសិល្បៈ

ចូលវ័យ ២០ ឆ្នាំ ពេជ្រ ថៃ ប្រឹងគ្រប់ច្រក រកលុយផងឆ្លៀតរៀនផង ពេលនេះបន្តបរិញ្ញាបត្រជំនាញមេធាវីយ៉ាងសកម្ម

អីយ៉ាស់! តារាសម្តែង ស្វែង សុជាតា និង អនាគតស្វាមី រកពេលាល្អចូលរោងការមុន នាយព្រែក មួយថ្ងៃ

(វីដេអូ) បងប្អូនល្អ! រ៉េត ស្រីនាថ ជប់លៀងលាភាពនៅលីវជូនបងស្រី រ៉េត សារីតា ម្នាក់ៗស្លៀកឈុតគេង រាំសប្បាយអស់ដៃ

ស្រណោះណាស់! តារាប្រុស ២ រូប សុខចិត្តសំងំឈឺស្ងាត់ៗ មិនឱ្យគេដឹងរហូតដល់ថ្ងៃចាកចេញគ្មានថ្ងៃត្រឡប់

ក្រោយពិធីបូជាសពរួចរាល់ ក្មួយលោក អ៊ុន សិទ្ធា បង្ហោះសារសំណូមពរមួយដល់មហាជនពាក់ព័ន្ធមរណភាពរបស់ពូ

រៀបការជាង ១ ឆ្នាំ! សុភ័ក្រ្ត កុសុម៉ា និង ស្វាមី បង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃ ចេញពីកម្លាំងញើសឈាមខំប្រឹងរកទាំងប្ដី-ប្រពន្ធ

ស្វែងរកព័ត៌មាន​ ឬវីដេអូ