កាលពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅនេះ មេទ័ពភូមិភាគ ២ ប៊ុនស៊ីន ផាតក្លាង បានធ្វើដំណើរទៅសំណេះសំណាលជាមួយសិស្សៗ ក៏ដូចជាគ្រូបង្រៀននៅសកលវិទ្យាល័យជំនាញនគររាជសីមា។
ក្នុងនោះ ដូចជារាល់ដង មេទ័ពរូបនេះតែងតែនិយាយដាស់តឿនឱ្យសិស្សនិស្សិតនាំគ្នាស្រឡាញ់ទឹកដី និងស្រឡាញ់ដឹងគុណទាហាន ក៏ដូចជាទម្លាយពីស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ។ មិនតែប៉ុណ្ណោះលើកនេះ ប៊ុនស៊ីន ផាតក្លាង បានបោះសម្តីថា សង្គ្រាមកម្ពុជា-ថៃ នៅមិនទាន់ចប់នៅឡើយទេ នេះគ្រាន់តែជាការឈប់បាញ់មួយរយៈសិនប៉ុណ្ណោះ។
លើសពីនេះទៀតមេទ័ពរូបនេះ ក៏និយាយឌឺដងថា អរគុណខ្មែរដែលបានហៅថៃថាជាសៀម ព្រោះសៀមនេះនៅក្នុងភាសាថៃមានន័យថាមុត។ ហៅបែបនេះក៏ល្អហើយ ព្រោះកាលណាមុត នឹងអាលបានចាក់ខ្មែរនោះឯង៕
ប្រភព៖ Khaosod