នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ តាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា ក្នុងសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា បានបណ្ដាលឱ្យពលរដ្ឋជាអាចារ្យវត្តតាមាន់សែនជ័យម្នាក់បានស្លាប់ និង ពលរដ្ឋស្លូតត្រង់ ៥ នាក់ទៀតរងរបួស ដោយសារតែគ្រាប់ផ្លោងរបស់ទាហានថៃ។
គួរឱ្យដឹងផងដែរថា គិតត្រឹមម៉ោង ៨៖៥០ នាទីព្រឹកនេះ សមរភូមិប្រយុទ្ធកំពុងបន្តក្តៅនៅឡើយ ខណៈទាហានថៃបានបន្តបាញ់ផ្លោងអាវុធធន់ធ្ងន់ចូលដីកម្ពុជា តែកងទ័ពយើងបន្តឆ្លើយតបយ៉ាងចាស់ដៃ។
សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា មានការផ្ទុះអាវុធវាយប្រហារគ្នារវាងកងទ័ពកម្ពុជា និង កងទ័ពថៃ នៅតាមបណ្តោយព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ឱ្យដឹងច្បាស់ៗថា កងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន ទើបកងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យ និង បូរណភាពទឹកដីរបស់ខ្លួន ប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃ ដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា៕
ប្រភព ៖ ស៊ន សុភក្ត្រ-Sorn Sopheak