នៅរសៀលថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ នេះ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គម ក៏ដូចជាអ្នកសិល្បៈជាច្រើនបានបង្ហាញការសោកស្ដាយរំជួលចិត្តជាមួយតារា TikTok ល្បីឈ្មោះ ម៉ាក់ល័ក្ខ ក្រោយពីទទួលដំណឹងថា នាងកំពុងជួបទុក្ខធំបាត់បង់អ្នកម្ដាយជាទីគោរពស្រឡាញ់គ្មានថ្ងៃត្រឡប់។

នេះបើតាមរយៈការបង្ហោះលើហ្វេសប៊ុករបស់តារា TikTok ម៉ាក់ល័ក្ខ ពីស្ថានភាពអ្នកម្ដាយធ្លាក់ខ្លួនឈឺធ្ងន់ដោយសារជំងឺកាចសាហាវតំណាក់កាលចុងក្រោយបន្តបន្ទាប់ រហូតមកដល់មុននេះ នាងក៏បានបង្ហោះសារយ៉ាងរំជួលចិត្តពេញដោយក្ដីឈឺចាប់សោកសង្រេងថា ៖ «សងម៉ែខ្ញុំមកវិញមក សូមអង្វរ», «អាចដោះដូរជីវិតបានទេ ខ្ញុំដូរជីវិតខ្ញុំទៅ ឱ្យតែម៉ែងើបមកនិយាយជាមួយកូន កូនសូមអង្វរម៉ែ»។


ក្រោយទទួលដំណឹងដ៏សោកសង្រេងនេះ មហាជនលើបណ្ដាញសង្គមជាច្រើន បានចែករំលែកភ្ជាប់ជាមួយក្ដីសោកស្ដាយជាពន់ពេក និង ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយតារា TikTok ម៉ាក់ល័ក្ខ និង ក្រុមគ្រួសារផងដែរ៕

