នៅវេលាម៉ោង ៩ ព្រឹក ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ នេះ ប្រជាពលរដ្ឋបានប្រទះឃើញសពបុរសវ័យជាង ៣០ ម្នាក់ និង ម៉ូតូម៉ាក ADV មួយគ្រឿង នៅក្នុងប្រឡាយទឹកសាក់សំពៅ ស្ថិតនៅភូមិកំរៃ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានដែលទទួលបាន បានឱ្យដឹងថា ជនរងគ្រោះដែលបានបាត់បង់ជីវិត ជិះម៉ូតូម៉ាក DAV ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KY-4937 ពាក់អាវយឺតពណ៌ខ្មៅ ខោយឺតជើងវែងពណ៌ស និង មានស្ពាយកាបូបពណ៌ខ្មៅដែលត្រូវបានគេសន្និដ្ឋានថាជាឡាករបាល់ទាត់ អតីតជម្រើសជាតិកម្ពុជា មានឈ្មោះ ទេស សម្បត្តិ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីនៃការិយាល័យនគរបាលបច្ចេកទេស និង វិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះពិនិត្យកោសល្យវិច្ច័យ ទៅលើសព និង ស្រាវជ្រាវស្វែងរកសាច់ញាតិមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕