នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ តាមរយៈផេក ហុងស៊ុយ របស់លោកគ្រូចិនសែម៉ុង បានបញ្ជាក់ឱ្យដឹងពីកិច្ចបួងសួង ដែលអាចធ្វើនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ តែមួយថ្ងៃតែប៉ុណ្ណោះ នៅយប់នេះចន្លោះម៉ោង ៦ ល្ងាចដល់ ម៉ោង ៨ យប់។
លោកគ្រូហុងស៊ុយរូបនេះបានបញ្ជាក់ថា បងប្អូនអាចសែនទ័ពជាមួយលោកបាន តាមរយៈវិធីដូចខាងក្រោម ៖
១. គ្រឿងសែន
ទឹកដូង ១ កែវ ឬ ១ ផ្លែ ( បានដូងក្រអូបកាន់តែល្អ ) + ផ្លែឈើ ៥ មុខ ១ ចាន (ចំនួនតិចៗល្មមៗបានហើយ) + អង្ករ ១ ក្ដាប់/ចាន + គ្រាប់ពូជសណ្ដែក ៥ មុខ (ចំនួនតិចល្មមបានហើយ) ចំនួន ១ ចាន + ស្លាម្ហូរបារី ១ ឈុត + ទៀនក្រមួនដើមធំល្មម ១ ដើម + ធូប ៩ សរសៃ/ម្នាក់
២. របៀបសែន
ដាក់លើតុ ឬ ដាក់លើកៅអីចំពីមុនផ្ទះ ឬ ក្បែរមាត់ផ្លូវ រៀបចំគ្រឿងសែនរួចរាល់ ដុតទៀន ដុតធូប ដោះស្បែកជើង លើកដៃសំពះ។
៣. របៀបនិយាយ
«នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស (៣ដង)
ខ្ញុំព្រះករុណាខ្ញុំបាទ សូមតាំងចិត្តនឹកដល់គុណអំណាចមេទ័ព អស់លោកអ្នកមានរិទ្ធី ជាពិសេសអស់លោករិទ្ធីខ្លាំងពូកែ សូមទទួលយកនូវកម្លាំងផលបុណ្យដែលខ្ញុំបានសាងនេះ ឱ្យក្លាយជាកម្លាំងបារមីយោងអស់លោកទាំងឡាយកាន់តែពូកែ ដើម្បីជួយដល់ទ័ពយើងឱ្យបន្ថែមទៀត យកឈ្នះទ័ពចោរចង្រៃសត្រូវសៀម»។
រួចសំពះបីដង យកជើងស្ដាំ ជាន់ដី ៣ ដង រួចចាក់ទឹកដូងលើដី រួចយកអង្ករ គ្រាប់ពូជបាច់ទៅផ្លូវឱ្យអស់។ ពេលអស់ធូបគ្រឿងសំណែន អាចចែកអ្នកក្រីក្រហូបបាន អាចដុតធូបបានគ្រប់គ្នា ផ្សែងធូបកាន់តែច្រើន កាន់តែល្អ៕