ចូលរួមដោយសេរី! ពិព័រណ៍ ឱកាស ឆ្នាំ ២០២៥ ត្រឡប់មកវិញហើយ មានកម្មវិធីពិសេសៗជាច្រើន ៣ ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃ ២៥ ដល់ ២៧ ខែកក្កដា នៅអគារ Connexion កោះពេជ្រ

Share This

កម្មវិធីពិព័រណ៍ ឱកាស ឆ្នាំ ២០២៥ បានវិលត្រឡប់មកវិញជាលើកទី ២ បាននាំយកមកនូវបទពិសោធន៍ដ៏អស្ចារ្យរយៈពេល ៣ ថ្ងៃ ដែលមានការរួមបញ្ចូលទាំងវិស័យអប់រំ ការងារ សហគ្រិនភាព នវានុវត្ត ច្នៃប្រឌិត និង ការពង្រឹងសមត្ថភាពយុវជន។ ពិព័រណ៍នេះនឹងធ្វើឡើងពីថ្ងៃ ២៥ ដល់ថ្ងៃ ២៧ ខែកក្កដា ឆ្នាំ ២០២៥ នៅអគារ Connexion កោះពេជ្រ ដែលបើកឱ្យចូលរួមដោយសេរី ដែលផ្តល់នូវចំណេះដឹងទៅលើ ៤ ប្រធានបទសំខាន់ៗ ដូចជា ធុរកិច្ច និង សហគ្រិនភាព , ភាពជាអ្នកដឹកនាំ និង អាជីពការងារ , បច្ចេកវិទ្យា និង ឌីជីថល និង ចុងក្រោយគឺ ភាពច្នៃប្រឌិត និង ជីវិត ។

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុន OMOHUB និង First Solutions ដែលត្រូវបានគាំទ្រដោយ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ។ ពិព័រណ៍ ឱកាស គឺជាពិព័រណ៍ដ៏ធំដំបូងគេនៅកម្ពុជា ដែលនាំយកនូវវាគ្មិន អ្នកជំនាញ គ្រូវបង្វឹក អ្នកបង្កើតមាតិកា ជាង ១០០ នាក់មកពីបណ្តាញផ្សេងៗគ្នា រាប់តាំងពីថ្នាក់រាជរដ្ឋាភិបាល ស្ថាបនិកអាជីវកម្ម អ្នកអប់រំ និង អ្នកជំនាញបច្ចេកវិទ្យា នវានុវត្តឌីជីថលផងដែរ។

កម្មវិធីសំខាន់ៗ

ថ្ងៃទី ១ អនាគតនៃការងារ និង ការអប់រំនៅកម្ពុជា

-សុន្ទរកថាបើកដោយ ឯកឧត្តម នី វិចិត្រ ពីក្រសួងយុត្តិធម៌
-កិច្ចពិភាក្សា៖ ពីថ្នាក់រៀនទៅកន្លែងធ្វើការ៖ ការងារមិនរង់ចាំបរិញ្ញាប័ត្រទេ ពី ឯកឧត្តម វ៉េង សេរីវុឌ្ឍ, សែ សម្ផស្ស និង សេង រ័ត្នសេដ្ឋាមុនី
-ការប្រកួតជជែកដេញដោលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ
-កិច្ចពិភាក្សា៖ អាជីពនាពេលអនាគត ពីឯកឧត្តម យឹម ប្រសិទ្ធីឬទ្ធិ , លោកយ៉ន សុភារិទ្ធ និង អ្នកនាង ឡាយ ស៊ីវហួង
-វគ្គបណ្តុះបណ្តាលទៅលើ៖
● ភាពជាអ្នកដឹកនាំដ៏រឹងមាំ ( ឯកឧត្តម វ៉េង សេរីវុឌ្ឍ)
● ថាមពលនៃទិន្នន័យ ( ដូ សុភា )
● ការផ្លាស់ប្តូរឌីជីថល៖ ពាណិជ្ជកម្ម និងទីផ្សារឌីជីថល ( យ៉ន សុភារិទ្ធ )
● ការងារជាក្រុមក្នុងក្តីស្រមៃ (Alywin Ol)
● អាហារូបករណ៍ និងការផ្លាស់ប្តូរក្រៅប្រទេស ភាព សុភ័ក្រ និងលោកស្រ៊ុន ហុកវៃ

ថ្ងៃទី ២ – សេដ្ឋកិច្ចក្នុងសម័យឌីជីថល ការកសាង Brand និង ការកសាងអាជីវកម្ម

-កិច្ចពិភាក្សា៖ ល្បីពេលខ្លី ឬ តម្លៃប្រពៃ៖ អ្នកបង្កើតមាតិកាគួរផ្តោតលើមួយណា? ពីលោកវេជ្ជបណ្ឌិត សែម រតនា លោកឡាយ ប៊ុនឡេង និង លោកMegamind
-របៀបដែលអាជីវកម្មដំណើរការ ដោយលោក សាន ឬទ្ធី
-កិច្ចពិភាក្សា៖ ការកសាងអាជីពនៅក្នុងវិថីរចនាអត្តសញ្ញាណម៉ា ដោយលោកប៊ូជុំ សម្បត្តិ បុត្រ
-ការបង្កើតឆានេល YouTube ដោយស៊ិន ទិសាវលី
-ការរាំដើម្បីទំនុកចិត្ត ដោយ Trixie
-កិច្ចពិភាក្សា៖កសាងធុរកិច្ចក្នុងសម័យឌីជីថល ជាមួយលោក សុខ សុភមង្គល លោក ឡី កំថូង លោកស្រី ហ៊ាង អូមួយ
-វគ្គបណ្តុះបណ្តាល៖ បុគ្គលិកលក្ខណៈស្របច្បាប់របស់ក្រុមហ៊ុន , ត្រៀមខ្លួនសម្រាប់ការសម្ភាសន៍ការងារ , ការថត និងកាត់តវីដេអូ , ស្ថាបត្យកម្ម

ថ្ងៃទី ៣ – មេរៀនបរាជ័យ និងភាពរឹងមាំសុខភាពផ្លូវចិត្ត

-កិច្ចពិភាក្សា៖ មេរៀនបរាជ័យពិតៗពីស្ថាបនិក ពីស្ថាបនិកដូចជា លោក កែវ ឡង់ឌី លោក សាំង តារារស្មី និត លោក ប៊ុនតុងយី និង ហ៊ូ ហេមមុនីន្ទ
-បរាជ័យគ្រុបទិស៖ ពីក្មេងឃ្វាលគោរហូតដល់អគ្គនាយក ពីលោកភូរ៉ា
-កម្លាំងផ្លូវចិត្ត៖ ផ្នត់គំនិតសហគ្រិន ពីលោកប៊ុនតុងយី
-វគ្គបណ្តុះបណ្តាលទៅលើ៖ ការរចនា UX/UI , ការពង្រឹងជំនាញនិយាយ , វិធីសម្គាល់ និងបញ្ឈប់ភាពតានតឹងរ៉ាំរ៉ៃ , ការបង្កើតគម្រោងកូដ Open Source ដ៏ជោគជ័យ
-ការសម្តែង និង កម្មវិធីបិទ

ហេតុអ្វីអ្នកគួរតែចូលរួម ?

● ផ្សារភ្ជាប់ជាមួយអ្នកជំនាញ អ្នកដឹកនាំ និងវាគ្មិនជាច្រើនរូប
● ទទួលបានចំណេះ ជំនាញ និង បទពិសោធន៍ថ្មីៗ
● ស្វែងរកការងារ និងឱកាសថ្មីៗបន្ថែម
● បង្កើតបណ្តាញទំនាក់ទំនងជាមួយអ្នកជំនាញ អ្នកបង្កើតមាតិកាជាច្រើនរូប
● រីករាយជាមួយការសម្តែង និងសកម្មភាពកម្សាន្តជាច្រើន

មិនថាអ្នកជាសិស្សានុសិស្ស បុគ្គលិកធ្វើការ សហគ្រិន អ្នកសិល្បៈ អ្នកអប់រំ ពិព័រណ៍ឱកាស គឺពិតជាសាកសមសម្រាប់អ្នកទាំងអស់គ្នាក្នុងការមកស្វែងយល់ពីខ្លួនឯង និង មកស្វែងរកឱកាសសម្រាប់អនាគតខ្លួនឯង។
________________________________________
📍ទីតាំង: Connexion កោះពេជ្រ
🗓️ កាលបរិច្ឆេទ: ថ្ងៃទី ២៥ ២៦ ២៧ ខែកក្កដា ឆ្នាំ២០២៥
💵ការចូលរួមដោយសេរី
🌐ស្វែងយល់បន្ថែមពី ឱកាស https://web.facebook.com/aokas.asia

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

គាំងលេបលែងចូល! ទៅហាងកុម្ម៉ង់ស៊ុបមកហុតគ្រូកៗ ហុតជិតអស់ហើយស្រាប់តែឃើញបង់បិទដំបៅរីកស្គុយក្នុងចាន

ធ្វើចិត្តម្តេចបាន! ៥ យ៉ាង បង្ហាញពីការឈឺចាប់របស់ភរិយា ពេលដឹងថាប្តីឱបនឹងដើមទ្រូង ផិ-/តទៅស្រឡាញ់ប្រុសដូចគ្នា

បានឡានទំនើបមិនភ្លេចម៉ូតូចាស់! សេង មង្គល ទម្លាយអតីតកាល ១៤ ឆ្នាំមុន មានតែម៉ូតូចាស់មួយជិះទៅថតរឿង

មិនមែនមានតែទឹកបរិសុទ្ធទេ ឥលូវនៅអ៊ីតាលីមានដាក់លក់ខ្យល់បរិសុទ្ធយកពីបឹង Como មួយកំប៉ុងថ្លៃជាង ១០ ដុល្លារ

អស្ចារ្យណាស់! កម្ពុជា ជាប់លេខ ១ ជាប្រទេសថ្លៃថ្នូរ រួសរាយរាក់ទាក់ និង មានស្នាមញញឹមស្រស់បំផុតលើពិភពលោក

ព័ត៌មានបន្ថែម

អស្ចារ្យណាស់! កម្ពុជា ជាប់លេខ ១ ជាប្រទេសថ្លៃថ្នូរ រួសរាយរាក់ទាក់ និង មានស្នាមញញឹមស្រស់បំផុតលើពិភពលោក

អត់ពិបាកទៅដល់កប់ស្រូវទេ! ចង់ធ្វើ ប.ស.ស ទៅត្រឹមផ្សារអ៊ីអន ១ ក៏បាន កន្លែងស្អាតធំទូលាយ ត្រជាក់ស្រេង

ល្បីថាបងថ្លៃស្រី ៤ ប្រភេទនេះសុទ្ធតែខ្លាំងប៉ះមិនបាន តែបើប៉ះប្អូនថ្លៃសម័យយុគ ៩ នេះ មិនស្រួលខ្លោចវិញ

មិនជឿកុំប្រមាថ! ៥ ទីតាំងនៅក្នុងផ្ទះ ហាមដាច់ខាតកុំតាំងនាឡិកាឱ្យសោះ ប្រយ័ត្នទ្រព្យក៏បង់ គ្រួសារក៏មានបញ្ហា

ប្រវត្តិយ៉ៗរបស់ព្រឹទ្ធាចារ្យ ប៉ែន សុខហួន តួឯកនាយរោងចុងក្រោយ ក្នុងរជ្ជកាលសម្តេចព្រះមហាក្សត្រិយានី កុសុមៈ

ចែកគ្នាដឹង! ករណីសៀវភៅគ្រួសារខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាចស្នើសុំកែបាន ប្រើពេលមិនលើស ១៥ ថ្ងៃទេ

ទៅដល់បាត់ដំបងកុំរំលង ត្រឹមស្រុកបាណន់មួយមានទីតាំងដើរលេងស្អាតៗមិនចេះតិច រាប់ត្រួសៗជិត ១០ កន្លែង

អត់ពិបាកដើរសួរគេទៀត! ចង់ផ្ទេរកម្មសិទ្ធិរថយន្ត កាន់តែឯកសារ ៨ មុខនេះ អាចធ្វើបានហើយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ