ចូលថ្ងៃទី ១៤ នៃការដើរថ្មើរជើង! កុយ អេនណា បង្ហាញសភាពជើងចាប់ផ្ដើមហើម និង ជាំខ្មៅ តែនាងនៅបន្តតស៊ូឆ្ពោះទៅរកគោលដៅ

Share This

ជាការពិតណាស់ ការលះបង់ជួយដល់ការងារសង្គមពីបវរកញ្ញាកម្ពុជា មិនមែនមានតែកញ្ញា កុយ អេនណា តែម្នាក់នោះទេ ពោលគឺកន្លងមកក៏មានបវរកញ្ញាជាច្រើនបានចូលរួមទៅតាមសកម្មភាពនានារបស់ខ្លួន ប៉ុន្តែសម្រាប់កញ្ញា កុយ អេនណា បាន និង កំពុងឆក់យកបេះដូងប្រជាជនជាច្រើន ព្រោះនាងគឺជាស្ត្រីដំបូងបានដើរក្នុងរយៈចម្ងាយជាង ៣០០ គីឡូម៉ែត្រដើម្បីសង្គម។

ដំណើរនៃការដើរថ្មើរជើងរបស់កញ្ញា កុយ អេនណា គឺបានចាប់ផ្តើមតាំងពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៥ មកម្ល៉េះ ហើយការបញ្ចប់នៅមិនទាន់ជាក់លាក់នៅឡើយ ពោលគឺកំណត់ទៅតាមពេលវេលាជាក់ស្តែងនៃការដើររបស់នាង។ ក្នុងនោះ ដំណើរថ្មើរជើងនេះ កញ្ញា កុយ អេនណា ធ្វើឡើងក្នុងគោលបំណង ២ គឺ ដើម្បីរៃអង្គាសថវិកាសប្បុរសធម៌ ជួយគាំទ្រដល់ក្មេងៗ ឬជនពិការក្នុងមណ្ឌលខ្វះខាតនៅកម្ពុជា និង ដើម្បីចូលរួមចំណែកផ្សព្វផ្សាយពីការធ្វើដំណើរទេសចរណ៍ពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ទឹកដីសៀមរាបផងដែរ។

ដោយឡែក អ្វីដែលកំពុងតែធ្វើឱ្យមហាជនខ្លោចចិត្តអាណិតនូវការលះបង់របស់កញ្ញា កុយ អេនណា នាថ្ងៃទី ១៤ នៃការដើរថ្មើរជើងរបស់នាង ពោលគឺនៅរសៀលថ្ងៃទីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ កញ្ញា កុយ អេនណា បាន update ព័ត៌មានរបស់ខ្លួនក្នុង Channel Telegram ពីស្ថានភាពជើងរបស់នាង ដែលចាប់ផ្តើមហើម និង ជាំបណ្តើរៗហើយ។ ក្នុងនោះ មហាជនបានសម្តែងការកោតសរសើរ និង ព្រួយបារម្ភពីសុខភាពរបស់នាងដូចគ្នាដែរ ដែលត្រឹមតែជានារីម្នាក់ លះបង់កម្លាំងកាយដល់ថ្នាក់នេះសម្រាប់កម្ពុជា៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ស្ងាត់ៗ សុគា គឹមលាង ស៊ែរផុសមួយដ៏ក្ដៅគគុក តែបែរជាមានអ្នកចូលបញ្ចេញមតិវាយបកវិញយ៉ាងស្មានមិនដល់

យប់មិញ! ឆេះផ្ទះអតីតទាហានថៃមួយខ្នង ទាំងកណ្តាលអធ្រាត្រ ក្នុងផ្ទះសុទ្ធតែមនុស្សចាស់ នាំគ្នារត់ចេញសឹងមិនរួចជីវិត

EDC ជូនដំណឹង! ចាប់ពីព្រឹកនេះ ខណ្ឌមួយចំនួននៅភ្នំពេញ អាចដាច់ភ្លើងប្រើប្រាស់ តាមពេលកំណត់ទាំងនេះ

ធ្លាយដំណឹង! យោធាថៃ មានបំណងប្រើកម្លាំងដើម្បីដណ្តើមយកទឹកដីកម្ពុជាចំនួន ១៧ ទីតាំងក្នុងតំបន់ ចាប់ពីខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ច្បាស់ៗ ច្រកទ្វារព្រំដែនអន្តរជាតិ និង ច្រកទ្វារតំបន់ទាំងអស់ រវាងកម្ពុជា-ថៃ នៅមិនទាន់បើកដំណើរទេ

ព័ត៌មានបន្ថែម

ស្ងាត់ៗ សុគា គឹមលាង ស៊ែរផុសមួយដ៏ក្ដៅគគុក តែបែរជាមានអ្នកចូលបញ្ចេញមតិវាយបកវិញយ៉ាងស្មានមិនដល់

ត្រៀមគាំទ្រ! បុរសឯកកូនខ្មែរកម្ពុជាក្រោម ថាច ខេមម៉ារ៉ា តំណាងកម្ពុជាប្រកួតលើឆាកអន្តរជាតិ Mister Cosmo International 2025

មានគំនិតប្លែកគេជានិច្ច! ពេជ្រ វត្តីសារ៉ាឌ្ឍី ស្លៀកឈុតប្រពៃណីបុរាណ ថតបោះបាយបិណ្ឌ សមរូបសមរាង មើលទៅទាក់ទាញម្យ៉ាង

(វីដេអូ) ប្រឹងទាល់តែចេញផ្លែផ្កា! ហុក សារីតុលា ឆក់បានតំណែង Miss Intercontinental Cambodia 2025 ត្រៀមតំណាងកម្ពុជាលើឆាកអន្តរជាតិ

មុនឡើងយន្តហោះយប់នេះ ជ័យ សូវ៉ាត សុំឱ្យឪពុកម្ដាយធម៌ប្រោះព្រំ មុនចាកចេញទៅរៀននៅកូរ៉េ ២ ឆ្នាំ

(វីដេអូ) យូរៗបង្ហាញជីវិតគូម្តង! ស្វាមី ឌុច លីដា មើលថែនាងបានឌិតដល់ខ្លាំង សូម្បីរឿងនេះក៏ធ្វើចំពោះមុខគេឯងដោយមិនប្រកាន់

(វីដេអូ) មិនទុកឱ្យសៅហ្មងយូរទេ! ប៊ី សុធារី ចេញបកស្រាយ ក្រោយមានមតិវែកញែកលើវីដេអូនាងស្រែកហ៊ោអបអរចំពោះតែ ហ្វីយ៉ាតា ពេលឈ្នះមកុដ

ផ្ទុះពាក្យចចាមអារ៉ាមផ្ដេសផ្ដាសមិនឈប់ឈរ ពេលនេះម្ដាយរបស់ Yu Menglong ចេញមកបញ្ជាក់មូលហេតុពីក្រោយការស្លា./ប់របស់កូនប្រុស

ស្វែងរកព័ត៌មាន​ ឬវីដេអូ