ពិតជាគំរូមែន! តារាស្រីពីររូបដ៏ស្រស់សោភា ចូលចិត្តច្នៃក្រមាស្លៀក ផ្សព្វផ្សាយបង្ហាញអត្តសញ្ញាណខ្មែរ

Share This

តាំងពីដើមឡើយ ក្រមាជាសំពត់ប្រើសម្រាប់ផ្លាស់ងូតទឹក បង់ក ជូតក្បាល។ល។ ដោយសារតែក្រមាជាស្នាដៃកេរដំណែលដូនតាច្រើនជំនាន់ វាមិនគួរឡើយនូវការបំភ្លេចផលិតផលសិប្បកម្មមួយនេះ។ កន្លងមកក្រមាខ្មែរមានការផ្សព្វផ្សាយតាមរយៈច្រើនរូបភាព បើក្រឡេកមើលទៅក្នុងពិភពសិល្បៈ យើងសង្កេតឃើញថាមានតារាស្រីពីររូបហាក់ស្រលាញ់ និងមានឆន្ទៈអភិរក្ស ដោយប្រើក្រមាច្នៃជាឈុតទាន់សម័យផ្សេងៗ មិនថាទាំងក្នុងការបំពេញការងារ ការធ្វើដំណើរកម្សាន្ត និងចូលរួមកម្មវិធីធំៗលក្ខណៈជាតិ និងអន្តរជាតិជាដើម។

១. ពិធីការិនី Jimmy Meng

កាលពីឆ្នាំ ២០២២ ពិធីការិនី Jimmy បានយកសម្លៀកបំពាក់ដែលច្នៃពីក្រមាខ្មែរជាច្រើនឈុត ហោះហើរទៅបង្ហាញខ្លួននៅលើទឹកដីអាមេរិក។ ក្រៅពីស្លៀកបង្អួតបរទេសតាមដងវិថីហើយនោះ នាងក៏បានថតបង្ហោះនៅលើបណ្តាញសង្គមដើម្បីផ្សព្វផ្សាយ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។ មិនមែនតែមួយឆាវ ជារឿយៗ  Jimmy តែងស្លៀកឈុតច្នៃពីក្រមាក្នុងពេលទៅធ្វើធុរកិច្ចក្នុង និក្រៅប្រទេស ស្លៀកឡើងកាន់កម្មវិធី និងស្លៀកទៅដំណើរកម្សាន្តផងដែរ។ អាចថា Jimmy មិនត្រឹមតែចូលរួមជាចំណែកក្នុងការអភិរក្សក្រមាខ្មែរប៉ុណ្ណោះទេ តែថែមទាំងស្រលាញ់ និងផ្សព្វផ្សាយផងដែរ។

២. តារាសម្តែង មាន សូនីតា

ឱ្យតែឮរហស្សនាមរាជិនីក្រមា ជឿជាក់ថាគ្រប់គ្នានឹងភ្នកនឹកដល់តារាសម្តែង មាន សូនីតា មិនខាន។ ជាការពិតណាស់ មិនចាំបាច់តែចូលឆ្នាំខ្មែរ ឬបុណ្យវប្បធម៌នោះទេ សឹងតែគ្រប់កម្មវិធី មាន សូនីតា តែងស្លៀកឈុតច្នៃពីក្រមា ជួនបែបជារ៉ូប ជួនបែបជាសម្លៀកបំពាក់ប្រចាំថ្ងៃ។ លើសពីការស្លៀកពាក់ តារាសម្រស់ក្មេងមិនចេះចាស់រូបនេះ ក៏ជាស្ថាបនិកផ្ទះស្រលាញ់ ដែលបង្កើតផលិតផលធ្វើពីក្រមា ជាពិសេសសម្លៀកបំពាក់ និងគ្រឿងលម្អកាយ។ នៅរដូវចូលឆ្នាំខ្មែរនេះ នាងទទួលបានការគាំទ្រខ្លាំងទៅលើសម្លៀកបំពាក់ធ្វើពីក្រមា ដែលក្នុងនោះមានខោខ្មែរ និងអាវខ្មែរម៉ូដបែបយុវវ័យពាក់ត្រូវក្នុងរដូវចូលឆ្នាំតែម្តង៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ជីវិតឃ្លេងឃ្លោងដូចជិះលើទូក! យឿន ពិសី ចេញមុខលាតត្រដាងរឿងពិត ចូលសិល្បៈ ១០ ឆ្នាំហើយ នៅតែគ្មានលុយឡានហ៊ឺហានឹងគេ

សម្ភាសការងារកន្លែងថ្មី គេប្រាកដជាសួរពីប្រវត្តិការងារកន្លែងចាស់ បើចង់ជាប់រហ័ស នេះជាចម្លើយត្រៀមទុកដ៏ល្អ អាចទាក់ចិត្តអ្នកសួរឱ្យសម្រេចចិត្តភ្លាមៗ

ទឹកចិត្តថ្លៃថ្លា! អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ ១០០ គ្រឿង ជូនកងទ័ពជួរមុខកម្ពុជា ដើម្បីងាយស្រួល​បំពេញការងារ​ ការពារ​ព្រំដែន

(វីដេអូ) ស្រឡាញ់កម្ពុជាទុកដូចផ្ទះទី ២! ប្រុសស្អាតជនជាតិចិន សុភ័ក្រ្ត យកវេទិកាកម្មវិធីរបស់ចិន បកស្រាយចម្រៀងខ្មែរគួរឱ្យសរសើរ

រន្ធ./ ត់! រថយន្តក្រុងប៉ះគ្នាជាមួយឡានដឹកប្រេង ផ្ទុះឆេះសន្ធោសន្ធៅ ឆ.ក់យកជី/វិតមនុស្ស ៧៦ នាក់

ព័ត៌មានបន្ថែម

ជីវិតឃ្លេងឃ្លោងដូចជិះលើទូក! យឿន ពិសី ចេញមុខលាតត្រដាងរឿងពិត ចូលសិល្បៈ ១០ ឆ្នាំហើយ នៅតែគ្មានលុយឡានហ៊ឺហានឹងគេ

(វីដេអូ) ស្រឡាញ់កម្ពុជាទុកដូចផ្ទះទី ២! ប្រុសស្អាតជនជាតិចិន សុភ័ក្រ្ត យកវេទិកាកម្មវិធីរបស់ចិន បកស្រាយចម្រៀងខ្មែរគួរឱ្យសរសើរ

ស្គាល់ចិត្តថ្លើមគ្នាច្បាស់! ណាក់ ស្រីណា ដាក់ទុនបើកជំនួញដំបូងជាមួយបងស្រីដ៏ជំនិត សុគន្ធ និសា

សុខគា គីមលាង បង្កើតមូលនិធិស្រមោចរាំ ជាមួយគោលបំណង ៣ ដើម្បីសិល្បៈរបាំខ្មែរ

កាន់តែច្បាស់លាស់! មាស សុខសោភា ហៅ តាសក់សភ្នំត្បែង ថាស្វាមីៗ ពេលឆ្លើយឆ្លងខំមិនជាមួយអ្នកគាំទ្រ

ជីវិតធ្លាក់ដល់បាត! ម៉ូដែលស្រីល្បីម្នាក់នៅអាមេរិក ធ្លាក់ខ្លួនដើរអនាថាតាមផ្លូវ រើកកាយតាមធុងសំរាមរកម្ហូប និង ខោអាវស្លៀកពាក់ ក្រោយលែងលះស្វាមី

ទទួលបានខំមិនចាកប្រធានបទច្រើនពេក! មាស សុខសោភា ថា ទើបដឹងខ្លួន ពេលនេះស្ទើរតែរកអ្នកគាំទ្រពិតប្រាកដប្រកបដោយគុណធម៌មួយមិនបាន

ត្រៀមខ្លួនឱ្យស្រេច! ៣ ថ្ងៃទៀត នី មុន្នីនាថ ប្រកាសដង្ហែក្បួននៅសៀមរាប ទាមទារឱ្យថៃដោះលែងកងទ័ពកម្ពុជាទាំង ១៨ នាក់មកវិញ

ស្វែងរកព័ត៌មាន​ ឬវីដេអូ