តាមរយៈរបាយការណ៍ដែលទទួលបានពីក្រសួងទេសចរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល ៣ ថ្ងៃកន្លងទៅ មានភ្ញៀវទេសចរ និង បងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណ ២៣.៩៧៧.៤៤១ នាក់ ដែលក្នុងនោះមាន ៖
– ភ្ញៀវជាតិ មានចំនួន ២៣.៨៦២.៣៥១ នាក់
– ភ្ញៀវអន្តរជាតិ មានចំនួន ១១៥.០៩០ នាក់
ទន្ទឹមនឹងនោះ ក្នុងរយៈពេល ៣ ថ្ងៃនេះ រាជធានី ខេត្ត ដែលទទួលបានភ្ញៀវច្រើនជាងគេទាំង ៥ រួមមាន ៖
− រាជធានីភ្នំពេញ ២.៨៦៣.៩២២ នាក់
− ខេត្តសៀមរាប ២.៧៥២.៨១៨ នាក់
− ខេត្តកំពង់ចាម ២.៧៤៨.២២៨ នាក់
− ខេត្តព្រៃវែង ២.៣៩៤.៣៤៣ នាក់
− ខេត្តបាត់ដំបង ១.៧៤១.៧៩៥ នាក់
សូមបញ្ជាក់ផងដែរថា ខេត្តក្រុងទាំង ៥ បានរៀបចំព្រឹត្តិការណ៍ដូចជា ៖
– រាជធានីភ្នំពេញ មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ និង ការលេងកម្សាន្តនៅតាមផ្លូវថ្មើរជើងមាត់ទន្លេ
– ខេត្តសៀមរាបមានការរៀបចំមហាព្រឹត្តិការណ៍អង្គរសង្រ្កាន្ត
– ខេត្តកំពង់ចាម មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តកំពង់ចាម និង ការតាំងបង្ហាញលៀសហាល ៣ តោនប្រវែង ១ ពាន់ម៉ែត្រ
-ខេត្តព្រៃវែង មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែង
-ខេត្តបាត់ដំបង មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង៕