មហាជនច្បាស់ជាបានស្គាល់ហើយ តារាកំប្លែងស្រី អ្នកនាង វ៉ាន់ នីឡា កូនស្រីច្បងរបស់លោក សុវណ្ណ ឫទ្ធី ហៅលោកតា វ៉ិចទ័រ ដែលទទួលបានប្រជាប្រិយភាពតាំងពីក្មេងវ័យ រហូតដល់បច្ចុប្បន្នអ្នកនាង មានស្វាមី មានកូន បង្កើតបានគ្រួសារមួយដ៏កក់ក្ដៅ។
ក្នុងនោះ មួយរយៈក្រោយនេះ គេសង្កេតឃើញថា តារាកំប្លែង នីឡា មិនត្រឹមតែមមាញឹកក្នុងអាជីពសិល្បៈតែម្យ៉ាងនោះទេ តែអ្នកនាង ក៏ញាប់ដៃញាប់ជើងលក់ផលិតផលថែសម្រស់ និង អាហារតាមអនឡាញថែមទៀតផង។
យ៉ាងណាមិញ ក្រោយអាជីពទាំងក្រៅ និង ក្នុងសិល្បៈកាន់តែកាប់កបទៅៗ គឺនៅដើមខែកុម្ភៈ ឆ្នាំ ២០២៥ នេះ អ្នកនាង នីឡា បានបង្ហាញនូវរូបភាពកំពុងរៀបចំហាងថ្មីមួយ ក្នុងផ្សារ N5 ដែលជាសមិទ្ធផលឆ្នាំថ្មីរបស់អ្នកនាង និង ស្វាមីផងដែរ៕