ចូលចិត្តពាក់ខោអាវជជុះអត់បោកទឹក យុវជនម្នាក់ឆ្លងជំងឺស្បែកម្យ៉ាងពេញមុខ គួរឱ្យខ្លាចជាងអុតស្វាយទៀត

Share This

ការប្រើប្រាស់សម្លៀកបំពាក់ថ្មី មួយទឹក ឬ ជជុះ ជារឿយៗអ្នកជំនាញតែងផ្តល់ដំបូន្មានឱ្យបោកសម្អាតជាមុនសិន សឹមយកមកស្លៀកពាក់ តែជាអកុសលបុរសវ័យក្មេងម្នាក់តែងចូលចិត្តពាក់ខោអាវដោយមិនបោកគក់ ទីបំផុតបានឆ្លេងមេរោគ កើតជំងឺលើស្បែកម្យ៉ាង ដែលពិបាកព្យាបាល។

យោងតាមសារព័ត៌មាន New York Post បុរសដែលកើតជំងឺស្បែកនេះ មានគណនី TikTok ឈ្មោះថា @‌onenevertwhoo_one ។ លោកបានឆ្លងជំងឺលើស្បែក ឡើងពេញផ្ទៃមុខ និង ដងខ្លួន ដោយសារតែប្រើប្រាស់សម្លៀកបំពាក់មួយទឹក ដែលមិនបានបោកគក់។ លោកបានប្រាប់នៅក្នុងវីដេអូថា ឥលូវនេះ​លោកបានឆ្លងជំងឺសើស្បែក Molluscum Contagiosum ជាការឆ្លងមេរោគលើស្បែក ដែលធ្វើឱ្យឡើងកន្ទួលរាយប៉ាយនៅលើស្បែក។ លោកបានបន្ទោសខ្លួនឯង ដែលចូលចិត្តប្រើសម្លៀកបំពាក់មិនបោកគក់ ហើយនេះជាបទពិសោធដ៏អាក្រក់មួយសម្រាប់លោក។​

បើតាមវេជ្ជបណ្ឌិតជំនាញ ជំងឺសើស្បែក Molluscum Contagiosum ជាជំងឺឆ្លង បណ្តាលមកពីវីរុសឈ្មោះ Poxvirus ដែលបង្ហាញសញ្ញាលើសែ្បកជាកន្ទួលតូចរាយប៉ាយលើផ្ទៃសើរបស់ស្បែក។ រោគសញ្ញារបស់វា ជាកន្ទួលតូចៗមូលរលោងផតកណ្ដាល ហើយរឹងនៅផ្តុំគ្នា ឬនៅរាយប៉ាយ។ វាអាចចេញនៅគ្រប់កន្លែង តែភាគច្រើនគេសងេ្កតឃើញនៅក្លៀក ក្រលៀន ឬប្រដាប់ភេទ។ ក្រៅពីកន្ទួលលើស្បែក វាគ្មានរោគសញ្ញាអ្វីទាំងអស់ តែអាចរមាស់ផងដែរបន្ទាប់ពីស្ទាបប៉ះ ឬកេះកន្ទួល។

សម្រាប់ការចម្លងវិញ Molluscum contagiosum អាចចម្លងតាមរយៈ៖ ការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ, ការប្រើប្រាស់សម្ភាររួមជាមួយអ្នកជំងឺរួមមាន សម្លៀកបំពាក់ កន្សែង កន្រ្តៃ ប្រដាប់ជោះញិច ឬអាងហែលទឹករួម, និង ការរាលដាលកន្ទួលពីកន្លែងមួយទៅកន្លែងមួយតាមរយៈការអេះ ឬកេះ៕​

ប្រភព៖ NYP

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

សុខទុក្ខយ៉ាងណាហើយ? គិតត្រឹមថ្ងៃ ៧ តុលានេះ រយៈពេល ៧០ ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨ រូប ត្រូវយោធាថៃចាប់ខ្លួន មិនទាន់ដោះលែង

ថ្ងៃរៀបការ កូនកំលោះលោតទឹកបញ្ចប់ជីវិត ក្រោយខ្ចីលុយគេមករៀបចំពិធីអស់ពីខ្លួនហើយ ត្រូវគ្រួសារខាងស្រីដាក់សម្ពាធទារលុយថែមមិនឈប់

ស្រឡាញ់មើលចិត្តគ្នាច្រើនឆ្នាំ! ពេលនេះ អ៊ីវ៉ា និង គូស្នេហ៍ ដឹកដៃគ្នាទៅសំអាងការរើសឈុតត្រៀមថ្ងៃពិសេសហើយ

ក្ដៅៗ! នាយករដ្ឋមន្ត្រីប្រទេសអាល់បានី ត្រូវសមាជិកសភាផ្ទុះកំហឹងខ្លាំង បន្ទាប់ពីលើកតួអង្គ AI ធ្វើជារដ្ឋមន្ត្រីកាន់តំណែងផ្លូវការ

កន្លងផុតមួយរយៈ ពេជ្រ ចរណៃ បានទៅរកគ្រូមើលផ្លូវងងឹត រកឃើញមូលហេតុស្មានមិនដល់មួយ អាចជាផ្នែកធ្វើឱ្យមានភ្លើងឆេះ

ព័ត៌មានបន្ថែម

សុខទុក្ខយ៉ាងណាហើយ? គិតត្រឹមថ្ងៃ ៧ តុលានេះ រយៈពេល ៧០ ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨ រូប ត្រូវយោធាថៃចាប់ខ្លួន មិនទាន់ដោះលែង

ថ្ងៃរៀបការ កូនកំលោះលោតទឹកបញ្ចប់ជីវិត ក្រោយខ្ចីលុយគេមករៀបចំពិធីអស់ពីខ្លួនហើយ ត្រូវគ្រួសារខាងស្រីដាក់សម្ពាធទារលុយថែមមិនឈប់

ក្ដៅៗ! នាយករដ្ឋមន្ត្រីប្រទេសអាល់បានី ត្រូវសមាជិកសភាផ្ទុះកំហឹងខ្លាំង បន្ទាប់ពីលើកតួអង្គ AI ធ្វើជារដ្ឋមន្ត្រីកាន់តំណែងផ្លូវការ

ឮតែឆេះអត់ស្វាង! ផាប់ល្បីមួយកន្លែងនៅក្រុងបាងកក ត្រូវភ្លើងលេបត្របាក់សន្ធោសន្ធៅខូចខាតស្ទើរទាំងស្រុង

នៅប៉ោយប៉ែតយប់មិញ! មានជនជាតិវៀតណាមបាញ់កាំជ្រួចថ្ងៃសែនព្រះខែ បង្កការ​ភ្ញាក់ផ្អើលដល់ពលរដ្ឋ ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន

Influencer វ័យក្មេងជនជាតិប្រេស៊ីលម្នាក់ ត្រូវគេលួចប្រ-ហា-រពេលទៅដើរលេង ក្រោយបង្ហោះប្រាប់ទីតាំងនៅតាមបណ្តាញសង្គម

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ស្វែងរកព័ត៌មាន​ ឬវីដេអូ