ចូលខែឧសភា ទើបប៉ុន្មានថ្ងៃ! មកដឹលពីរាសីឆ្នាំទាំង​ ១២ ក្នុងខែ «ឧសភា» មានឆ្នាំខ្លះល្អ ខ្លះមិនសូវល្អ តែអាចកែកុនតាមវិធីនេះបាន

Share This

ប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់លោកគ្រូចិនសែ ម៉ុង ហើយ ដែលលោកគឺជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប តែងចែករំលែកពីក្បួនហុងស៊ុយ វិធីសាស្រ្ដសែនព្រេងបែបចិន និង គ្រឿងហុងស៊ុយផ្សេងៗ តាមរយៈផេក ហុងស៊ុយ ជាប្រយោជន៍សម្រាប់អ្នកចង់ស្វែងយល់ពីហុងស៊ុយក្នុងការរស់នៅប្រចាំថ្ងៃ ប្រចាំខែ និង ប្រចាំឆ្នាំ ជាដើម។

នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២៥ លោកគ្រូចិនសែ ម៉ុង បានចែករំលែករឿងរ៉ាវរាសីជុំវិញឆ្នាំទាំង ១២ ដែលបានកើតឡើង និង របៀបកែកុនក្នុងខែឧសភា ដោយតាមក្បួនហុងស៊ុយគិតចាប់ពីថ្ងៃទី ០៦ ខែឧសភា ដល់ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៥ សម្រាប់ឆ្នាំទាំង ១២ នឹងជួបប្រទះរឿងល្អខ្លះ និង មិនល្អខ្លះ។

១. ឆ្នាំជូត

ក្នុងខែនេះ រាសីរបស់អ្នកគឺមានភាពល្អគ្រាន់បើ អ្នកដែលកំពុងរង់ចាំលទ្ធផល ឬ រង់ចាំទទួលផលប្រយោជន៌ដែលកើតចេញពីការប្រឹងប្រែងរបស់អ្នកកន្លងមកនេះ គឺអាចមានភាគរយទទួលដំណឹងល្អក្នុងខែនេះ។ អ្នកក៏អាចទទួលបានការជួយពីអ្នកដទៃផងដែរ របស់ដែលធ្លាប់បាត់ គឺអាចត្រូវបានរកឃើញវិញក្នុងខែនេះ ស្នេហាដែលបែកបាក់ តែមិនទាន់អស់ចិត្តពីគ្នា គឺអាចត្រូវការគ្នាវិញផងដែរ។

ដំណោះស្រាយ៖ សូមធ្វើបុណ្យជាមួយទឹក អាចបរិច្ចាគទឹកសុទ្ធ ចំនួន ៦៨ ដប ដល់ពេទ្យ ឬជនក្រីក្រ ឬ ព្រះសង្ឃ។

២. ឆ្នាំឆ្លូវ

ខែនេះឆ្នាំឆ្លូវរាសីក៏ល្អគួរសមដែរ អ្នកឆ្នាំឆ្លូវខែនេះជាខែដាំផ្កា មានន័យថាជាខែដែលអ្នកអាចដាក់ចិត្តដាក់កាយចាប់ផ្ដើមធ្វើការងារផ្សេងៗ ភាគច្រើនដំណើរការល្អ គឺរលូនល្អខ្លាំង។ ពាក់ព័ន្ធជាមួយសុខភាពក្នុងខែនេះ គឺមានសភាពនឿយហត់ខ្លាំងបន្តិច ហូបទឹកឱ្យច្រើន ប្រយ័ត្នខ្សោយ អាចសន្លប់តាមដងផ្លូវ ឬ នៅក្នុងបន្ទប់ទឹកជាដើម

ដំណោះស្រាយ៖ សូមអ្នកព្យាយាមហូបស៊ុបក្ដៅៗ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។

៣. ឆ្នាំខាល

ក្នុងខែនេះ រាសីរបស់អ្នកមិនសូវល្អប៉ុន្មាននោះទេ ងាយមានជម្លោះជាមួយមនុស្សជុំវិញខ្លួនខ្លាំងខុសធម្មតា ហើយអាចមានហិង្សាមានភាគរយឈានដល់ហូរឈាមបន្ថែមទៀតផង។ ខែនេះ អ្នកត្រូវបានអ្នកដទៃចាក់រុកឱ្យកើតចិត្តខឹងជាមួយអ្នកដទៃខ្លាំង ទាំងមិនដឹងខ្យល់អីសោះ។ សូមប្រយ័ត្នជាមួយភ្លើងទៀន ងាយមានគ្រោះថ្នាក់អគ្គីភ័យ ហើយប្រយ័ត្នអវយវៈភ្នែក ថ្លើម ព្រមទាំងងាយមានជម្លោះជាមួយដៃគូរកស៊ីជាដើម។

ដំណោះស្រាយ៖ គួរឧស្សាហ៍ទៅលេងទឹកសមុទ្រ យ៉ាងតិចឱ្យបានម្ដង គឺងូតនៅចន្លោះម៉ោង ១៧៖០០ ដល់ ១៧៖៥៩ នាទីរសៀល ហើយគួរសមាធិឱ្យបានច្រើន។

៤. ឆ្នាំថោះ

រាសីខែនេះ ជាខែអាចនិយាយបានថារាសីក្នុងកំរិតមធ្យម គឺមិនងាយក្នុងការចាញ់បោកអ្នកដទៃ ក្នុងរូបភាពគេបោកប្រើដោយមិនដឹងខ្លួន។ អ្នកកើតឆ្នាំថោះ ក្នុងខែនេះគួរសិក្សាហើយយកចិត្តទុកដាក់ខ្លាំងលើការងារដែលមានស្រាប់ក្នុងដៃគឺល្អជាង ហើយកុំឆាប់រំភើបជាមួយពាក្យអ្នកដទៃខ្លាំងពេក ងាយក្នុងខាតបង់ និង ងាយចាញ់បោកគេ។ សុខភាពវិញ គួរប្រយ័ត្នបញ្ហាក្បាលជង្គល់ កែងដៃ ចង្កេះជាដើម។

ដំណោះស្រាយ៖ ក្នុងខែនេះគួរលែងត្រីទឹកសាបចំនួន ៤ ក្បាល ចូលក្នុងស្រះបឹង បញ្ជាក់ហាមប្រលែងក្នុងទឹកទន្លេ។

៥. ឆ្នាំរោង

ខែនេះ គឺជាខែមានរាសីមធ្យម ក្នុងខែនេះឪកាសការងារ ឪកាសល្អៗ គឺមានច្រើនខុសធម្មតា តែអ្នកអាចពិបាកក្នុងការចាប់បន្តិច ព្រោះខែនេះអ្នកអាចប្រឈមជាមួយការច្រណែនពីអ្នកដទៃ ហើយក៏អាចជួបជាមួយមនុស្សមុខពីរជាមួយអ្នកផងដែរ។ គ្រោះថ្នាក់ក្នុងខែនេះ គឺប្រយ័ត្នការដួល នៅកន្លែងមានដីខ្សាច់ច្រើន។

ដំណោះស្រាយ៖ សូមព្យាយាមរក្សាចិត្ត ហើយគួរកាត់សក់ចេញ (កុំបាច់រើសថ្ងៃទេ) អានចប់ស្អែកទៅកាត់ក៏បានដែរ។

៦. ឆ្នាំម្សាញ់

រាសីក្នុងខែនេះ គឺជាន់ខែហើយ មានន័យថារាសីអ្នកត្រូវបានរាសីខែឧសភានេះជាន់ ដែលធ្វើឱ្យរាសីយើងធ្លាក់ចុះខ្លាំងគួរជាទីកត់សម្គាល់ អ្នកគួរប្រយ័ត្នករណីចោរកម្ម ការបាត់បង់វត្ថុមានតម្លៃ។ អ្នកពពោះអាចមានភាគរយបាត់បង់គភ៌ខ្ពស់។ ជម្លោះបងប្អូន គឺអាចកើតមានឡើងគ្រប់ពេលវេលា ហើយកម្រិតធ្ងន់ធ្ងរផងដែរ បើសុខភាពវិញអ្នកដែលកំពុងមានបញ្ហាផ្នែកខួរក្បាល គឺប្រឈមហានិភ័យខ្ពស់ ជាមួយជំងឺនោះ។

ដំណោះស្រាយ៖ សូមបូមឈាម ឬបរិច្ចាគឈាម រៀងរាល់ថ្ងៃលេខគូ ហើយនៅចន្លោះម៉ោង ១៥៖០០ ដល់ ១៦៖៥៩ នាទីរសៀល។

៧. ឆ្នាំមមី

ខែនេះ បញ្ហាដែលប្រឈមគឺផ្លូវចិត្តរបស់អ្នកជាពិសេស ព្រោះអ្នកអាចមួម៉ៅ ហើយខែនេះអ្នកឆាប់ទើសអារម្មណ៌ជាមួយអ្នកដទៃហួសហេតុ ដែលពេលខ្លះធ្វើឱ្យអ្នកងាយរងសម្ពាធផ្លូវចិត្តតែឯង។ សម្រាប់អ្នកដែលមានវិបត្តិក្នុងការងារ និង មុខរបររកស៊ី គួរកុំឱ្យមានសម្ពាធខ្លាំងពេក គួរសិក្សារកផ្លូវដែលស្រួលបំផុតដើម្បីដើរ។ អ្នកកំពុងបាក់ទឹកចិត្តគួរកុំជ្រើសរើសផ្លូវសម្លាប់ខ្លួនឱ្យសោះ ហើយរឿងផ្សេងៗទៀតគឺធ្វើធម្មតាចុះ។

ដំណោះស្រាយ៖ សូមព្យាយាមសមាធិ ធ្វើបុណ្យកសាងវិហារ ចេតិយរួមតាមវត្តជាដើម

៨. ឆ្នាំមមែ

រាសីអ្នកក្នុងខែនេះ បញ្ហាលុយកាក់គឺជាបញ្ហាធំចំបង ការងារផ្សេងៗទៀតគឺមិនសូវមានបញ្ហានោះទេ ដូចនេះអ្នកគួរពិចារណាឱ្យបានល្អិតបំផុត។ ប្ដីប្រពន្ធអាចមានបញ្ហាបែកធ្លាយរឿងលួចលាក់ផិតក្បត់គ្នា យល់ល្អគួរសារភាព ឯសុខភាពអាចមានបញ្ហាត្រង់ជំងឺចាស់តែប៉ុណ្ណោះ គួរតាមដានបន្តិច ដើម្បីព្យាបាលឱ្យបានច្រើន។

ដំណោះស្រាយ៖ សូមព្យាយាមសមាធិ ធ្វើបុណ្យកសាងវិហារ ចេតិយរួមតាមវត្តជាដើម

៩. ឆ្នាំវក

រាសីខែនេះឆុងខ្លាំងបន្តិច ងាយមានបញ្ហាត្រង់សាច់ដុំ ឈឺចុករោយពេញរាងកាយ ងាយមានបញ្ហាប្ដីប្រពន្ធ ស្នេហាអាចមានងាយប្រេះបែកដោយសារសំដីជនទី៣។ ពុំគួរវិនិយោគមុខរបរថ្មីទេក្នុងខែនេះ ងាយប្រឈមជាមួយរឿងលុយកាក់ ជាពិសេសអ្នកដែលកំពុងកាន់បញ្ញើលុយរបស់អ្នកដទៃជាដើម។

ដំណោះស្រាយ៖ សូមធ្វើបុណ្យចូលរួមកសាងនានា ឱ្យបានយ៉ាងតិច ៤ ទីតាំង

១០. ឆ្នាំរកា

រាសីអ្នកឆ្នាំរកា រាសីល្អគួរសម ខែនេះអារម្មណ៌ល្អណាស់ បើមានលុយវិញគឺថាចាយធំហើយខែនេះ ប្រយ័ត្នដាច់ខែមិនទាន់អស់រលីង។ ប្រយ័ត្នគ្រោះថ្នាក់បន្តិច សម្រាប់អ្នកធ្វើការងារនៅការដ្ឋាន ប្រយ័ត្នមុតដែកហើយឆ្លងមេរោគ។ សុខភាពវិញប្រយ័ត្នបញ្ហាស្បែក ហើយអាចឈ្លោះគ្នាដោយសាររឿងផលប្រយោជន៌ជាមួយអ្នកដទៃ ឬ ដៃគូភាគរយ។

ដំណោះស្រាយ៖ គួរសិក្សារកមើលខោអាវចាស់ៗ បរិច្ចាគ ១ ឬ ២ កំប្លេ ដល់អ្នកក្រីក្រ ដែលមានអាយុប្រហាក់ប្រហែលអ្នកទៅគឺបានហើយ។

១១. ឆ្នាំច

រាសីក្នុងខែនេះមានភាពល្អប្រសើរខ្លាំង អ្នកឆ្នាំច គឺថារវល់ពេញទំហឹងតែម្ដង សូមពិសាទឹកឱ្យបានច្រើន អ្នកអាចប្រឈមជាមួយអ្នកដែលស្អប់អ្នក ឬ អ្នកអាចងាយមានជម្លោះជាមួយអ្នកដទៃសុទ្ធសាធ។ ក្នុងខែនេះ សូមអ្នកយកចិត្តទុកដាក់ស្រលាញ់ខ្លួនឯង ស្រលាញ់ការងារខ្លួនឯង ហើយកុំសូវខ្វល់ពីចិត្តអ្នកដទៃពេកអី បើសុខភាពវិញ អ្នកប្រយ័ត្នបញ្ហាត្រង់ពោះ។

ដំណោះស្រាយ៖ សូមព្យាយាមធ្វើបុណ្យសំពះព្រះ ថ្វាយពន្លឺភ្លឺទៀនដល់ទេវតា ឬទីវត្តអារាមឱ្យបានច្រើនកាន់តែល្អ សូមប្រុងប្រយ័ត្នគ្រប់ពេលវេលាទាំងអស់។

១២. ឆ្នាំកុរ

ឆ្នាំកុរខែនេះគឺមិនសូវល្អប៉ុន្មានទេ ឪកាសល្អៗមិនសូវមាននោះទេ សំបូរតែឪកាសនាំឱ្យខាតបង់ ដូចនេះពេលអ្នកចង់ចាប់ឪកាសសូមអ្នកពិចារណាឱ្យបានល្អបំផុត ប្រយ័ត្នចាប់ចំរបស់ខាតលុយ។ រាសីអ្នកអាចប្រែប្រួល ថ្ងៃនេះឡើង ថ្ងៃនេះចុះ ម៉ោងនេះធ្លាក់ ម៉ោងបន្ទាប់អាចឡើងក៏ថាបានដែរ។ សូមសិក្សាឲ្យបានលម្អិតខ្លាំងបំផុត ជាមួយគ្រោះថ្នាក់កើតចេញពីទឹក លង់ទឹក ហូរតាមទឹក ឈ្លក់ទឹកជាដើម។

ដំណោះស្រាយ៖ គួរលែងត្រីទឹកសាបចំនួន ២ ក្បាល ចូលក្នុងទឹកទន្លេ ម៉ោង ១៧៖០០ ដល់ម៉ោង ១៧៖៥៩ រសៀល ហើយគួរធ្វើបុណ្យចែកអាហារដល់អ្នកក្រីក្រ ឬ ប្រគេនព្រះសង្ឃ ចំនួន ២ ឈុត៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

មិនគួរឱ្យជឿ! អ្នកវិទ្យាសាស្ត្រយកកាកសំណល់ប្លាស្ទិកទៅបំប្លែងជារសជាតិវ៉ាន់នីឡា អាចប្រើប្រាស់លើអាហារ និង គ្រឿងសម្អាងបាន

តួត្លុក ព្រះនាងតូច រំជួលចិត្ត ធ្លាប់តែឮចាស់ៗតំណាល ពេលនេះត្រូវមកសម្តែងខ្លួនឯងនៅជំរំភៀសសឹក ដើម្បីព្យាបាលផ្លូវចិត្តប្រជាជនខ្មែរ

អ្នកទេសចរជិត ១ ម៉ឺននាក់ នាំគ្នារំសាយមិនទៅលេងប្រទេសថៃ ក្រោយមានរឿងប៉ះទង្គិចនៅព្រំដែន

ជួបឬនៅបុគ្គលិកអែបអប? នេះជាហេតុផលដែលពួកគេជ្រើសរើសការអែបអប ធ្វើខ្លួនដូចអ្នកម្នាង អាមាត្យ ជាជាងប្រើសមត្ថភាពពិត

(វីដេអូ) ជូលី ល្អហួស ផលិតចម្រៀង «ចោរសៀមឈ្លានពាន» អត្ថន័យពេញដោយក្ដីឈឺចាប់ ចងចាំទុកជាប្រវត្តិសាស្រ្ដ

ព័ត៌មានបន្ថែម

មិនគួរឱ្យជឿ! អ្នកវិទ្យាសាស្ត្រយកកាកសំណល់ប្លាស្ទិកទៅបំប្លែងជារសជាតិវ៉ាន់នីឡា អាចប្រើប្រាស់លើអាហារ និង គ្រឿងសម្អាងបាន

អ្នកទេសចរជិត ១ ម៉ឺននាក់ នាំគ្នារំសាយមិនទៅលេងប្រទេសថៃ ក្រោយមានរឿងប៉ះទង្គិចនៅព្រំដែន

សម្គាល់មើលផង! បើសុខៗអណ្តាតប្រែប្រួលឡើងពណ៌ ៧ យ៉ាងនេះ កំពុងប្រាប់អ្នកពីបញ្ហាសុខភាពផ្នែកខាងក្នុង

ម្យ៉ាងដែរ! មានលុយជិត ៣០ ម៉ឺនដុល្លារតែខ្លាចគេខ្ចី មានអីកុម្ម៉ង់ទិញអីវ៉ាន់អនឡាញមកគរទុកពេញផ្ទះ ទាល់អស់លុយ

(វីដេអូ) រំជួលចិត្ត! ស្ត្រីជាជនស៊ីវិលម្នាក់រៀបរាប់ទាំងតក់ស្លុ/ត ពេលជាប់នៅប្រាសាទព្រះវិហារថ្ងៃថៃឈ្លានពាន ថៃផ្លោងគ្រា/ប់គ្មានមេត្តា

វង្វេងទៅៗ! ថៃបែកគំនិតសង់រូបសំណាកស្រដៀងព្រះបាទជ័យវរ្ម័នទី ៧ រួចនាំគ្នាគោរពបូជាចាត់ទុកជាដូនតាខ្លួន

មែនក៏អី? អ្នកដាក់រូប Profile ដដែលយូរៗឆ្នាំមិនព្រមប្តូរ ភាគច្រើន ៩០% គេថាគឺជាមនុស្សស្មោះ

គួរកាត់បន្ថយ! អ្នកជំងឺមហារីកដុំសាច់ខួរក្បាលម្នាក់ ចែករំលែកឱ្យកាត់បន្ថយអាហារទាំងនេះ បើមិនចង់ដេកគ្រែពេទ្យ

ស្វែងរកព័ត៌មាន​ ឬវីដេអូ