មកដឹងរាសីឆ្នាំទាំង​ ១២ ប្រចាំខែមីនា មានឆ្នាំខ្លះល្អ ឆ្នាំខ្លះមិនសូវល្អ តែអាចកែកុនតាមវិធីនេះបាន

Share This

ប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់លោកគ្រូចិនសែ ម៉ុង ហើយ ដែលលោកគឺជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប តែងចែករំលែកពីក្បួនហុងស៊ុយ វិធីសាស្រ្ដសែនព្រេងបែបចិន និង គ្រឿងហុងស៊ុយផ្សេងៗ តាមរយៈផេក ហុងស៊ុយ ជាប្រយោជន៍សម្រាប់អ្នកចង់ស្វែងយល់ពីហុងស៊ុយក្នុងការរស់នៅប្រចាំថ្ងៃ ប្រចាំខែ និង ប្រចាំឆ្នាំ ជាដើម។

នៅថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៥ លោកគ្រូចិនសែ ម៉ុង ដែលកំពុងមានប្រជាប្រិយភាព តាមរយៈការចែករំលែកចំណេះដឹងហុងស៊ុយ និង រឿងរ៉ាវអមនុស្សដ៏ល្បី បានចែករំលែករឿងរ៉ាវមួយជុំវិញឆ្នាំទាំង ១២ ដែលបានកើតឡើង និង របៀបកែកុនក្នុងខែមីនាជាខែទី ០៣ នៃឆ្នាំ ២០២៥ នេះ ដោយតាមក្បួនហុងស៊ុយគិតចាប់ពីថ្ងៃទី ០៥ ខែមីនា ដល់ថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៥ ដែលឆ្នាំទាំង ១២ នឹងជួបប្រទះរឿងល្អខ្លះ និង មិនល្អខ្លះ។

ជាក់ស្ដែង រឿងរ៉ាវឆ្នាំទាំង ១២ ដែលកើតឡើងក្នុងខែមីនា មានដូចតទៅ៖

១. ឆ្នាំ ជូត

ក្នុងខែនេះ ថាមពលរាសីរបស់អ្នកមិនសូវមានភាពល្អប៉ុន្មាននោះទេ ជាពិសេសរឿងតូចរឿងធំភាគច្រើនកកើតជាបន្តបន្ទាប់ គឺកើតដោយសារចិត្តខឹងរបស់អ្នក ខឹងខុសគឺខឹងខាតហើយ ខឹងចាញ់គេ ខឹងបើកដៃឱ្យគេ ត្រូវប្រយ័ត្នជាពិសេសករណីអគ្គីភ័យភ្លើងឆេះដែលកើតចេញពីការឆ្លងខ្សែភ្លើង។ អ្នកក៏អាចងាយចាញ់បោកអ្នកដទៃ សុខភាពវិញ គឺងាយរលាកច្រមុះ ឈឺភ្នែក ក្រហាយភ្នែកជាដើម ឬមានអាការៈក្ដៅខ្លួន សូមទៅពេទ្យ។

ដំណោះស្រាយ ៖ សូមលែងត្រីទឹកសាប ចំនួន ៨ ក្បាល ឬអន្ទង់ចំនួន ៨ ក្បាល។

២. ឆ្នាំ ឆ្លូវ

រាសីរបស់អ្នកក្នុងខែនេះ គឺមានភាពល្អប្រសើរ អចលនទ្រព្យអាចមានសង្ឃឹមលក់ចេញ ឬមានអ្នកសួរនាំតម្លៃច្រើន អ្នកដែលចង់បានបុត្រ អាចមានបុត្រតាមចិត្តចង់បាន សម្រាប់អ្នកដែលកំពុងមាន​សត្រូវដែលកំពុងឈ្លោះប្រកែកគ្នាខ្លាំង សូមប្រុងប្រយ័ត្នបន្ថែមព្រោះអាចមានហិង្សា ឬ ការបង្ករូបភាពគ្រោះថ្នាក់អាក្រក់ណាមួយកើតឡើង។

ដំណោះស្រាយ ៖ សូមអ្នកព្យាយាមខាត់ស្បែកជាមួយកាហ្វេ ឬ ថ្នាំខ្មែរ ឬហូបម្ហូបដែលមានគ្រឿងខាប់ៗ ដូចជាសម្លកកូរ សម្លការី ឆាគ្រឿងជាដើម។

៣. ឆ្នាំ ខាល

ក្នុងខែនេះ អ្នកអាចមានអារម្មណ៍ថាសោកសៅ SAD ខុសធម្មតា ផ្លូវចិត្តរបស់អ្នកមិនសូវរឹងមាំប៉ុន្មាននោះទេ អ្នកអាចទទួលបានអារម្មណ៍ស្អប់ខ្លួនឯង ខឹងខ្លួនឯង រហូតអាចឈានដល់ថ្នាក់ឃុំខ្លួនឯង ឬសម្លាប់ខ្លួនទៀតផង។ សម្រាប់អ្នកឆ្នាំខាលត្រូវដឹងថា ខែនេះការងារមិនសូវល្អប៉ុន្មាននោះទេ ស្ទះច្រើនគួរសម ដូចនេះគួរប្រុងប្រយ័ត្នគ្រប់ពេលសម្រេចចិត្តនានា។

ដំណោះស្រាយ ៖ គួរឧស្សាហ៍ទៅដើរលេងកន្លែងទំនើបៗ ដូចជាផ្សារទំនើប sky-bar ឬកន្លែងBrand ឱ្យបានច្រើន ទោះមិនបានទិញឥវ៉ាន់ក៏ដោយ។

៤. ឆ្នាំ ថោះ

​​រាសីខែនេះ សូមប្រុងប្រយ័ត្នឱ្យបានច្រើនចំពោះគ្រោះថ្នាក់ដែលកើតចេញពីអាហារ ជាពិសេសការពុលអាហារផ្សេងៗ និង ជាពិសេសលើអាហារដែលផ្អាប់ទុក ការពុលនេះកំរិតធ្ងន់។ សម្រាប់អ្នកធ្វើការដែលកំពុងមានបញ្ហានៅកន្លែងការងារ អាចមានការបាត់បង់ការងារភ្លាមៗ ដូចនេះសូមប្រុងប្រយ័ត្ន ចេះចាញ់បន្តិចទៅ ដើម្បីរក្សាការងារ។

ដំណោះស្រាយ ៖ ក្នុងខែនេះ បើអាចខាត់ស្បែកជាមួយកាហ្វេ ឬថ្នាំខ្មែរ ឬហូបម្ហូបដែលមានគ្រឿងខាប់ៗ ដូចជាសម្លកកូរ សម្លការី ឆាគ្រឿងជាដើម។

៥. ឆ្នាំ រោង

ក្នុងខែនេះ លាភ និង រឿងស៊យមកទន្ទឹមគ្នា ដូចនេះត្រូវរស់នៅដោយប្រើភាពវៃឆ្លាត ដើម្បីមើល និង វិភាគថារឿងណាលាភ រឿងណាស៊យ តែរឿងនេះងាយស្រួលវិភាគទេ មិនពិបាកវិភាគនោះទេ។ តែ រោង ខែនេះបើកាចបន្តិច ឆ្នាស់បន្តិច អាចមានលាភច្រើន។ រឿងស៊យ គឺប្រយ័ត្នរឿងជប់លៀងសប្បាយភ្លេចខ្លួន ខាតពេល ហើយនាំឱ្យគិតខុស ខាតច្រើន។

ដំណោះស្រាយ ៖ សូមអ្នកព្យាយាមងូតទឹកក្ដៅឧណ្ហៗ ហូបសម្លក្ដៅៗ ហើយគួរសប្បាយចិត្តឱ្យច្រើនបំផុតទើបល្អ។

៦. ឆ្នាំ ម្សាញ់

រាសីក្នុងខែនេះ រាសីអាចនិយាយថាមានរឿងជាច្រើនដែលចូលមកឱ្យអ្នកគិត ដូចនេះអ្នកគួរចេះចាត់ចែងរឿងដែលត្រូវគិត ថារឿងណាចំណេញ ឬរឿងណាគិតហើយខាត រឿងខាតកុំគិត រឿងចំណេញចាំគិត មានតែប៉ុណ្ណឹងទេ។ បើនិយាយគ្រោះថ្នាក់ភាគច្រើនកើតនៅចន្លោះម៉ោង ១២៖០០ ថ្ងៃត្រង់ ដល់ ១២៖២១ ថ្ងៃត្រង់។

ដំណោះស្រាយ ៖ សូមធ្វើបុណ្យចូលបច្ច័យកសាងតាមវត្ត ឬ ទីសាធារណៈនានា ​តាមសទ្ធាគឺល្អប្រសើរបានច្រើនបន្តិចឡើងវិញ។

៧. ឆ្នាំ មមី

ខែនេះ មមីសូមប្រុងប្រយ័ត្នបន្តិច រឿងគ្រោះថ្នាក់សាច់ដុំ ជាពិសេសអ្នកដែលហាត់ប្រាណ ឬមុខរបរដែលត្រូវលើកឥវ៉ាន់ធ្ងន់ៗ សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់ អាចមានគ្រោះថ្នាក់បែកសាច់ដុំ ឬ ដាច់សរសៃណាមួយជាមិនខាន។

ដំណោះស្រាយ ៖ សូមព្យាយាមធ្វើបុណ្យចែកអាហារ ឱ្យបានច្រើនតាមលទ្ធភាពដែលអ្នកអាចធ្វើបាន គឺល្អ អាចកែប្រែបានជាង ៨០%

៨. ឆ្នាំ មមែ

រាសីអ្នកក្នុងខែនេះ អាចមានលាភ មានឱកាសល្អៗជាច្រើន ដូចនេះសូមអ្នកព្យាយាមចាប់ឱកាសទាំងនោះឱ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន។ តែមានរឿងមួយដែលប្រុងប្រយ័ត្ន គឺកុំចេះដឹងរឿងគ្រួសារគេពេក ល្អបំផុតកុំចេះអារកាត់ជីវិតគ្រួសារអ្នកដទៃឱ្យសោះ ប្រយ័ត្នចុងក្រោយមានរឿងក្ដីក្ដាំធ្ងន់ធ្ងរ។

ដំណោះស្រាយ ៖ សូមអ្នកព្យាយាមធ្វើបុណ្យចែកអាហារឱ្យបានច្រើនយ៉ាងតិច ៨ នាក់/ប្រអប់។

៩. ឆ្នាំ វក

រាសីខែនេះ ចិត្តចេះតែចង់ហក់លោត ដូចនេះប្រយ័ត្នចេះឃាត់ចិត្តបន្តិច កុំចេះតែហក់លោតតាមចិត្តចង់ ព្រោះគ្រប់យ៉ាងមិនងាយស្រួលដូចអ្នកគិតនោះទេ។ ភាគរយលោតខុសគឺខ្ពស់ ហើយអាចខុសធ្ងន់ទៀតផង រហូតអាចមានរឿងរុំខ្លួន ធ្ងន់ជាងមុនទៀតផង។

ដំណោះស្រាយ ៖ សូមព្យាយាមធ្វើបុណ្យចែកទានឱ្យបានច្រើនតាមលទ្ធភាពដែលអ្នកមាន គឺអាចកាត់បន្ថយបានភាគរយច្រើនដែរ។

១០. ឆ្នាំ រកា

រាសីអ្នកឆ្នាំរកា គឺការងារអាចស្ទះច្រើន មិនសូវរលូនល្អនោះទេ មិនថាការងារធំ ឬការងារតូចនោះទេ។ អ្នកដែលមានបញ្ហាសាច់ដុំ ដុំសាច់មហារីក គីសទឹក អាចដួលដោយសាររអិល របួសកំរិតមធ្យម គ្រោះថ្នាក់ដោយសារទឹក លង់ទឹកស្រះ បឹង ទន្លេជាដើម។

ដំណោះស្រាយ ៖ បើអ្នកចង់កាត់ស៊យខាងលើនេះ សូមព្យាយាមងូតទឹកក្ដៅឱ្យបានច្រើន ហូបទឹកក្ដៅ ឬត្រាំទឹកក្ដៅ។

១១. ឆ្នាំ ច

រាសីក្នុងខែនេះ គឺល្អខ្លាំងណាស់ មានអ្នកស្រលាញ់ច្រើន មានប្រជាប្រិយភាពល្អខ្លាំង រឿងដែលត្រូវប្រុងប្រយ័ត្នការងងុយដេក ពេលបើកបរ ឬងងុយដេកហើយដួលពីលើកៅអី ឬលើគ្រែ នាំឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។

ដំណោះស្រាយ ៖ អ្នកឆ្នាំច សូមព្យាយាមរស់នៅស្អាត អនាម័យល្អបន្តិច រាសីអ្នកកាន់តែល្អប្រសើរជាងនេះទៅទៀត។

១២. ឆ្នាំ កុរ

ជាទូទៅ ឆ្នាំកុរ ខែនេះមានលាភពីចម្ងាយ រឿងដែលអ្នកគិតមិនអាចកើត គឺអាចកើតឡើង រឿងដែលអ្នកគិតថាមិនបានលុយ គឺបានលុយមកវិញ ដូចនេះអ្នកឆ្នាំកុរ ក្នុងខែនេះកុំឆាប់អស់សង្ឃឹមលឿនពេក ព្រោះគ្រប់យ៉ាងមានសង្ឃឹមឡើងមកវិញ។

ដំណោះស្រាយ៖ សូមព្យាយាមស្លៀកពាក់ខោអាវពណ៌សៗ ពណ៌ប្រផេះៗ គឺល្អបំផុត​ សម្រាប់ខែនេះ៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ឃើញខំមិនអវិជ្ជមានលើ ពេជ្រ ថៃ ដដែលៗពេក! ហ៊ាទី ទ្រាំមិនបាន បញ្ចេញអារម្មណ៍ហួសចិត្ត ខណៈនៅក្រៅ ពេជ្រថៃ ជាក្មេងល្អ មានចរិតរមទមណាស់

ផ្ទុះប្រតិកម្មខ្លាំង ក្រោយឃើញវីដេអូតារាភាពយន្តជើងចាស់ សុខ ស្រីមុំ ថ្លើមធំ ហ៊ានប្រើសម្ដីប្រមាថដល់អង្គព្រះមហាក្សត្រ និង ហ្លួងម៉ែ

ត្រៀមផ្ទេរមកុដអន្តរជាតិ! លី មួយលាង បង្ហាញខ្លួនយ៉ាងលេចធ្លោ និង មានកិត្តិយសខ្លាំងក្នុងនាមជា Queen នៃកម្មវិធីប្រកួតនៅឥណ្ឌា

ទាន់ហេតុការណ៍! ភាគីថៃ សន្យាចេញប័ណ្ណកម្មសិទ្ធិឱ្យពលរដ្ឋថៃ នៅភូមិ Nong Chan ខេត្តស្រះកែវ ជាប់ព្រំដែនខេត្តបន្ទាយមានជ័យ ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យរបស់កម្ពុជា

កាន់តែគឃ្លើន! មេទ័ពភូមិភាគ ២ ថៃ បោះសម្តីប្រាប់ទាហានខ្លួនថា បើឃើញទាហានខ្មែរមកដាក់គ្រាប់មី.នទៀត ឱ្យចាត់ការភ្លាមៗ

ព័ត៌មានបន្ថែម

ទាន់ហេតុការណ៍! ភាគីថៃ សន្យាចេញប័ណ្ណកម្មសិទ្ធិឱ្យពលរដ្ឋថៃ នៅភូមិ Nong Chan ខេត្តស្រះកែវ ជាប់ព្រំដែនខេត្តបន្ទាយមានជ័យ ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យរបស់កម្ពុជា

កាន់តែគឃ្លើន! មេទ័ពភូមិភាគ ២ ថៃ បោះសម្តីប្រាប់ទាហានខ្លួនថា បើឃើញទាហានខ្មែរមកដាក់គ្រាប់មី.នទៀត ឱ្យចាត់ការភ្លាមៗ

រំជួលចិត្ត! អូស TikTok លេងសុខៗ ឃើញមនុស្សម្នាក់មុខដូចខ្លួន ពឹងឱ្យប៉ូលិសជួយស្រាវជ្រាវ តាមពិតគឺជាម្តាយដែលបែកគ្នាជាង ៣០ ឆ្នាំ

ធ្វើចិត្តមិនទាន់បានទេ! លោក ទ្រី ស៊ីថេង ចង់ធ្វើចេតិយ និង រូបសំណាកឱ្យ «ឡាក់គី» នៅកន្លែងផ្នូរ ទុកជាការចងចាំ

ឯកឧត្តម ឃឹម ហ្វីណង់ លើកឡើងពីការផុសថា ដំរីឡាក់គី ស្លា/ប់ដោយសារ «ឈឺចំសៅរ៍-អាទិត្យ ពេទ្យមិន​ធ្វើការ» ជារឿងអយុត្តិធម៌សម្រាប់ក្រុមពេទ្យ

ឆ្នាំងណាគ្របនឹងមែន! ប្រពន្ធអ្នកល្បួងក្មេងប្រុសអាយុក្រោម ១៨ ឆ្នាំថតវីដេអូរកលុយតាម Onlyfans ឯប្ដីជាអ្នកយកផុស មួយខែៗចាំតែដេកកើបលុយ

ចង់សាកអត់? កប៉ាល់កម្សាន្តមួយ តម្រូវឱ្យភ្ញៀវពាក់ស៊ីវិល ចំណាយម្នាក់តែជាង ១ ម៉ឺនដល់ ៥ ម៉ឺនដុល្លារ បានស្រាលខ្លួន រំសាយកង្វល់ ស្រឡាញ់ខ្លួនឯងជាងមុន

កៀកថ្ងៃសែនក្បាលទឹក! មកដឹងត្រណម ១៨ យ៉ាង ត្រូវប្រុងប្រយ័ត្ន ក្នុងរដូវកាលសែនក្បាលទឹក ២០២៥

ស្វែងរកព័ត៌មាន​ ឬវីដេអូ