មិនជឿកុំប្រមាថ! គ្រូចិនសែ ម៉ុង បើកក្បួនផ្លូវក្នុងឃើញរាសីឆ្នាំទាំង ១២ ក្នុងខែមិថុនាដល់ដើមខែកក្ដដា មានឆ្នាំខ្លះល្អ តែឆ្នាំខ្លះមិនល្អ

Share This

កាលពីថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅនេះ តាមរយៈផេក ហុងស៊ុយ របស់លោកគ្រូចិនសែ ម៉ុង បានចែករំលែករឿងរ៉ាវរាសីជុំវិញឆ្នាំទាំង ១២ ដែលបានកើតឡើង និង របៀបកែកុនក្នុងខែមិថុនា ដោយតាមក្បួនហុងស៊ុយគិតចាប់ពីថ្ងៃទី ៥ ខែមិថុនា ដល់ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៥ ដែលក្នុងខែនេះ ឆ្នាំទាំង ១២ នឹងជួបប្រទះរឿងល្អខ្លះ និង មិនល្អខ្លះ។

ខាងក្រោមនេះ ជារឿងរ៉ាវឆ្នាំទាំង ១២ ដែលកើតឡើង ក្នុងខែមិថុនា ឆ្នាំ ២០២៥ ៖

១. ឆ្នាំជូត

អ្នកឆ្នាំជូត អាចមានបញ្ហាកើតចេញពីមាត់ ភាគច្រើននិយាយខុសគឺនាំឱ្យបង់ខាតលុយកាក់តែម្ដង ដូចនេះបើអាចកាត់បន្ថយការនិយាយស្ដីបានខ្លះក៏ល្អម្យ៉ាងដែរ។ ចំពោះផ្លូវចិត្តវិញ គឺមិនសូវល្អប៉ុន្មានទេ អ្នកអាចគិតពីអារម្មណ៍របស់អ្នកដទៃច្រើនជាងអារម្មណ៍របស់ខ្លួនឯង នាំឱ្យអ្នកមានសម្ពាធក្នុងជីវិតតែម្ដង។ បើអ្នកជាបុគ្គលិកធ្វើការឱ្យគេវិញ អាចមានកំហុសកើតចេញពីនិយាយទំនាក់ទំនងគ្នាស្ដាប់មិនយល់ នាំឱ្យមានកំហុសធ្ងន់ធ្ងរតែម្ដង។ បើសុខភាពវិញមានសភាពទន់ខ្សោយបន្តិច ក្នុងខែនេះ គ្រោះថ្នាក់គឺភាគច្រើនកើតក្នុងរូបភាពរអិលទឹក ឬ រលាកទឹកក្ដៅជាដើម។

ដំណោះស្រាយ ៖ សូមហូបទឹកតែឱ្យបានច្រើន ហូបអាហារបួសឱ្យបានច្រើន ហូបបន្លែឱ្យបានច្រើន ឬ ធ្វើបុណ្យចែកអាហារចំនួន ៦ នាក់យ៉ាងតិច។

២. ឆ្នាំឆ្លូវ

ខែមិថុនានេះ គឺមានរាសីធ្លាក់ចុះ មិនសូវល្អប៉ុន្មាននោះទេ រឿងស្នេហាគឺមិនសូវល្អនោះទេ ព្រោះអាចមានការទាស់សម្ដីគ្នាជាមួយរឿង ឬ កំហុសពីអតីតកាល ដូចនេះគួរប្រយ័ត្នការនិយាយគ្នាបន្តិច ពុំដូចនេះទេអាចមានការឈ្លោះគ្នាខ្លាំង ឬបែកគ្នាក៏មានដែរ។ ចំពោះអ្នករកស៊ីវិញ ក្នុងខែនេះអាចប្រឈមជាមួយការខាតបង់ដោយសារនាំចូលទំនិញមានបញ្ហា សម្រាប់អ្នកឆ្នាំឆ្លូវអាយុខ្ទង់ម្ភៃ អាចប្រឈមជាមួយគ្រោះថ្នាក់ដោយសារការរអិលនាំឱ្យប៉ះទង្គិចឆ្អឹង ជាពិសេសត្រង់កជើងតែម្ដង។ បញ្ហាលុយកាក់ គឺអាចមានបញ្ហាបន្តិចបន្តួច សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់។

ដំណោះស្រាយ ៖ សូមយកខោអាវ ១ កំប្លេ ធ្វើបុណ្យចែកដល់អ្នកក្រីក្រ យ៉ាងតិចឱ្យបានម្នាក់។

៣. ឆ្នាំខាល

ក្នុងខែនេះ រាសីរបស់អ្នកអាចល្អឡើងវិញបន្តិច ជាពិសេសខែនេះអ្នកអាចជួបជាមួយមនុស្សដែលចូលមកជួយដោះស្រាយបញ្ហារបស់អ្នកបានខ្លះ ខ្លះជួយជាយោបល់ ខ្លះជួយជាកម្លាំងតែម្ដង តែត្រូវប្រយ័ត្នរឿង ១ ផ្សេងទៀត ព្រោះក្រោយការគុណគូររួចឃើញថាក្នុងខែនេះ គឺអាចប្រឈមជាមួយការចាញ់បោកអ្នកដទៃផងដែរ ដូចនេះត្រូវចេះប្រយ័ត្នជាមួយមនុស្សជុំវិញខ្លួនឱ្យបានល្អ។ គ្រោះថ្នាក់ដែលគួរប្រយ័ត្នគឺ ការពុលអាហារ ពុលថ្លើម ចំណុច ២ នេះគឺងាយប្រឈមធ្ងន់ធ្ងរ រីឯអ្នករកស៊ី ផ្នែកអាហារ អាចប្រឈមជាមួយបញ្ហាគុណភាពអាហារ ពុលអ្នកហូបជាដើម ដូចនេះគួរប្រុងប្រយ័ត្នឱ្យបានខ្ពស់។ អ្នកដែលត្រៀមចាប់ផ្ដើមរកស៊ី គឺត្រូវពិចារណាឱ្យបានល្អិតល្អន់បំផុត ទើបអាចគេចពីបញ្ហាខាតបង់បានខ្លះ។

ដំណោះស្រាយ ៖ គួរយកទឹក ១ កែវ ឬ ១ ដប ដាក់នៅទិសខាងជើងក្នុងបន្ទប់គេង ឬបន្ទប់ការិយាល័យធ្វើការរបស់អ្នក គឺអាចប្រែបញ្ហាខាងលើឱ្យល្អឡើងវិញបានច្រើនភាគរយគួរសម។

៤. ឆ្នាំថោះ

រាសីខែនេះ គឺមានការធ្លាក់បន្តិច ដូចនេះអ្នកឆ្នាំថោះ ខែនេះអាចមានរឿងខកចិត្តច្រើនគួរសម គឺស្ទើរគ្រប់រឿងតែម្ដង ដូចនេះត្រូវចេះត្រៀមចិត្តទទួលយកផងណា ដើម្បីកុំឱ្យពិបាកចិត្តខ្លាំងពេក។ អ្នកអាចទទួលបានដំណឹងមិនល្អ ពីសាច់ញាត្តិដែលនៅឆ្ងាយពីអ្នក អ្នកអាចប្រឈមជាមួយបញ្ហាឆាប់ខឹង ឆាប់មួម៉ៅ ជាពិសេសគឺឆាប់ជេរស្ដីមនុស្ស ដែលនាំឱ្យមានជម្លោះពាក្យសំដីជាដើម។ សូមប្រយ័ត្នជាមួយគ្រឿងម៉ូទ័រ ដូចជាម៉ូទ័រកាត់ដែក ឬផ្លែម៉ូទ័រ ព្រោះអ្នកអាចជួបគ្រោះថ្នាក់ដោយសារគ្រឿងម៉ូទ័របែបនេះ។

ដំណោះស្រាយ ៖ ក្នុងខែនេះ អ្នកគួរធ្វើកិច្ចងូតទឹកលើករាសីតាមវិធីនេះ យកផ្កាឈូក (ស ឬ ផ្កាឈូក មិនកំណត់) ចំនួន ៧ ផ្លែ បេះស្រទាប់មួយៗ ដាក់ក្នុងឆុងទឹក + អំបិលគ្រោះ ៣ ស្លាបព្រា លាយចូលគ្នា ងូតទឹកឱ្យអស់ វេលាល្អក្នុងការងូត គឺនៅពេលមុនចូលគេង ងូតម្ដងបានហើយ។

៥. ឆ្នាំរោង

ខែនេះ គឺមានរាសីល្អគួរសម ដូចនេះអ្នកឆ្នាំរោង អាចទទួលបានដំណឹងល្អពីថ្នាក់លើ ដូចជាការផ្ដល់សេចក្ដីទុកចិត្តពីថ្នាក់លើ ផ្ដល់ការងារសំខាន់ដល់អ្នក នេះជាឪកាសល្អរបស់អ្នកហើយ។ សម្រាប់អ្នករកស៊ីវិញ ក្នុងខែនេះការលក់ដូរគឺល្អគួរសម តែគួរប្រយ័ត្នកូនចោរដែលអាចចូលមកបន្លំលួចឥវ៉ាន់តិចតួច បើសិនជាអ្នកកំពុងមានជំងឺវិញ ជាខែដែលអាចទៅព្យាបាលជំងឺបាន គឺអាចទទួលបានលទ្ធផលល្អ។ សម្រាប់អ្នកទើបទិញឡាន ឬម៉ូតូថ្មី គួរជ្រើសរើសថ្ងៃខែល្អ ដើម្បីទិញ ដើម្បីការពារកុំឱ្យមានបញ្ហាគ្រោះថ្នាក់នានា។

ដំណោះស្រាយ ៖ សូមព្យាយាមហូបអាហារក្ដៅៗ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន គឺល្អបំផុត។

៦. ឆ្នាំម្សាញ់

រាសីក្នុងខែនេះ អាចប្រឈមរឿងឈ្លោះជាមួយអ្នកដទៃច្រើន ដូចនេះគួរប្រយ័ត្នបន្តិច អាចងាយក្នុងកើតជំងឺមានដែលអាការៈក្ដៅខ្លួន ឬវិលមុខ ដូចនេះត្រូវចេះប្រយ័ត្នសុខភាពផងដែរ។ អ្នកដែលធ្វើការងារពេលយប់នៅកន្លែងហាងផឹកស៊ីផ្សេងៗ គឺប្រុងប្រយ័ត្នករណីការបៀតបៀនរាងកាយជាដើម ប្រយ័ត្នទំនាក់ទំនងខ្លួនឯងជាមួយប៉ាម៉ាក់ អាចប្រឈមការឈ្លោះសំដីគ្នាធ្ងន់ធ្ងរ រហូតអាចមិននិយាយរកគ្នាយូរថ្ងៃ ឬ ដល់ខែផងដែរ។

ដំណោះស្រាយ ៖ សូមពិសាទឹកឱ្យបានច្រើន តាមដែរអាចធ្វើទៅបាន ដើម្បីកាត់រឿងទាំងអស់នេះ។

៧. ឆ្នាំមមី

ខែនេះ រាសីមិនសូវល្អនោះទេ យ៉ាងតិចមានម្នាក់ក្នុងចំណោមមនុស្ស ១០ នាក់ អាចមានគ្រោះថ្នាក់តាមដងផ្លូវ ដូចនេះអ្នកឆ្នាំមមី គួរប្រយ័ត្ន ឬកុំធ្វើដំណើរចន្លោះម៉ោង ១១ ថ្ងៃត្រង់ ដល់ម៉ោង ១២៖៥៩ ថ្ងៃត្រង់។ អារម្មណ៍គឺមានការប្រែប្រួលច្រើនគួរសម ម្ដងសប្បាយ ម្ដងកើតទុក្ខ ពិបាកគ្រប់គ្រងបន្តិច សុខភាពអាចប្រឈមបញ្ហាបេះដូង ឬ អ្នកដែលជំងឺបេះដូងស្រាប់អាចប្រឈមដូចគ្នា។ ការរកស៊ីវិញ គឺអាចមានបង់ខាត ប្រាក់ចំណេញខ្លះៗ ដូចជាការប៉ះលុយក្លែងក្លាយជាដើម សូមប្រយ័ត្នមនុស្សក្រោមបង្គាប់ ក្បត់ទំនុកចិត្តរបស់អ្នក។ លោកអ្នកក៏អាចមានករណីពុលអាហាររហូតដល់ស្លាប់ផងដែរ អ្នកដែលមានបញ្ហាស្បែក គឺអាចរើឡើង ឬធ្វើទុក្ខច្រើន ក្នុងខែនេះ។

ដំណោះស្រាយ ៖ សូមយកអំបិល ៣ ស្លាបព្រាកាហ្វេ ច្រកដល់កូនថង់តូចមួយ រួចដកទៅដាក់ក្រោមគ្រែ ឬក្រោមខ្នើយ រយៈពេល ១ ខែពេញ ចាំយកចេញទៅបោះចោល។

៨. ឆ្នាំមមែ

រាសីអ្នកក្នុងខែនេះគឺអាចនិយាយថា រាសីល្អគួរសម ក្នុងខែនេះអ្នកមានអត្រាជោគជ័យខ្ពស់លើការងារដែលអ្នកបានធ្វើកន្លងមក។ អ្នកដែលនៅលីវ អាចជួបគូរ អ្នកដែលកំពុងប្រឈមជាមួយរឿងក្ដីក្ដាំង គឺអាចទទួលបានដំណឹងត្រឡប់មកវិញ អ្នកដែលរកស៊ីគឺអាចទទួលបានឪកាសរកប្រាក់ចំនេញធំមួយ អ្នកដែលកំពុងត្រៀមប្រលងនៅសាលា ឬប្រលងវិញ្ញាសារផ្សេងៗ គឺអាចទទួលបានលទ្ធផលល្អ ដោយមិនមានបញ្ហាណាមួយនាំឱ្យខាតប្រយោជន៍នោះទេ

ដំណោះស្រាយ ៖ សូមព្យាយាមធ្វើបុណ្យសំពះព្រះ ថ្វាយពន្លឺភ្លើងទៀនដល់ទេវតា ឬ ទីវត្តអារាមឱ្យបានច្រើនកាន់តែល្អ សូមប្រុងប្រយ័ត្នគ្រប់ពេលវេលាទាំងអស់។

៩. ឆ្នាំវក

រាសីខែនេះ រាសីល្អបន្តិច តែមានរឿងមួយដែលត្រូវប្រយ័ត្ន គឺករណីបាត់ទ្រព្យ ឬចោរកម្មជាដើម ដូចនេះអ្នកគួរប្រុងប្រយ័ត្នពេលចេញដំណើរនានា សូមកុំពាក់គ្រឿងមានតម្លៃច្រើនពេកពេលចេញក្រៅ រឿងផ្សេងៗទៀត គឺអ្នកអាចធ្វើបានធម្មតា។

ដំណោះស្រាយ ៖ គួរចូលរួមបច្ច័យកសាងនានា ក្នុងទឹកប្រាក់យ៉ាងតិច ៧ ម៉ឺនរៀល ឡើងទៅ។

១០. ឆ្នាំរកា

រាសីអ្នកឆ្នាំរកា រាសីល្អគួរសម ខែនេះអ្នករស់នៅរាងតឹងសសៃរកបន្តិច រាល់ការងារផ្សេងៗ ដល់តែមានសំដីធំតូចបន្តិច ទើបអាចទទួលបានលទ្ធផល។ ខែនេះហាមមិនឱ្យអ្នកដទៃខ្ចីលុយនោះទេ ព្រោះអាចមានបញ្ហាពិបាកសង ឬ ត្រូវប្រឈមជាមួយជម្លោះនាំឱ្យមានខូចមិត្តភាពទៀតផង។ អ្នករកស៊ីជាមួយគ្រឿងអលង្ការនានា គឺប្រយ័ត្នក្នុងការលក់ដូរបន្តិច ទើបមិនមានបញ្ហាខាតបង់នានា។

ដំណោះស្រាយ ៖ គួរចូលរួមបច្ច័យកសាងនានា ក្នុងទឹកប្រាក់យ៉ាងតិច ៥ ម៉ឺនរៀល ឡើងទៅ។

១១. ឆ្នាំច

រាសីក្នុងខែនេះ គឺមានភាពល្អប្រសើរច្រើន អ្នកអាចមានគំនិត និង អារម្មណ៍ល្អច្រើនគួរសម ក្នុងការបំពេញការងារផ្សេងៗប្រចាំថ្ងៃ។ ក្នុងខែនេះអ្នកគួរផ្ដោតលើគោលដៅរបស់អ្នកឱ្យបានល្អបំផុត នោះលទ្ធផលក៏អាចទទួលបានយ៉ាងពេញចិត្តដូចគ្នា។ សម្រាប់អ្នកដែលកំពុងមានផ្ទៃពោះ ឬ អ្នកដែលមានប្រពន្ធកំពុងមានផ្ទៃពោះ ក្នុងខែនេះគឺអាចទទួលបានលាភសំណាងធំមួយ។ ខែនេះអ្នកប្រយ័ត្នក្នុងការបើកបរ សូមបើកបរដោយស្មារតីប្រុងប្រយ័ត្នជាប្រចាំ ព្រោះអ្នកងាយប្រឈមជាមួយគ្រោះថ្នាក់ជាមួយអ្នកដទៃ។

ដំណោះស្រាយ ៖ សូមព្យាយាមងូតទឹកក្ដៅឧណ្ហៗឱ្យបានច្រើនដង ឬ ជាប់ជាប្រចាំកាន់តែល្អ ព្រោះអាចធ្វើឱ្យរាសីអ្នកកាន់តែខ្លាំង។

១២. ឆ្នាំកុរ

ឆ្នាំកុរ ខែនេះគឺមិនសូវល្អប៉ុន្មានទេ ភាគច្រើនឪកាសល្អៗ គឺមានអ្នកដទៃមកដណ្ដើម ហើយដណ្ដើមបានជោគជ័យទៀតផង ដូចនេះពេលមានឪកាសល្អនានា សូមលាក់ការផងទៅ កុំនិយាយផ្សព្វផ្សាយឱ្យអ្នកដទៃដឹងឭច្រើនពេកអី។ អ្នកឆ្នាំកុរ អាចងាយរងគ្រោះ នាំឱ្យរបួស ពេលធ្វើដំណើរនៅទីងងឹត ជាពិសេសពេលចុះជណ្ដើរដោយមិនបើកភ្លើង ដូចនេះពេលធ្វើដំណើរតាមផ្លូវ ក៏គួរកុំចេញដំណើរពេលយប់ក៏ល្អម្យ៉ាងដែរ។

ដំណោះស្រាយ ៖ សូមព្យាយាមឱ្យលើខ្លួនអ្នកមានពណ៌ធាតុឈើ ឬពណ៌បៃតង បន្តិចបន្តួចលើខ្លួនកាន់តែល្អ អាចកែរាសីឱ្យឡើងបានបន្តិចឡើងវិញផងដែរ៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ! មាស សុខសោភា បើកកកាយពីជីវិតរៀបការជាង ១០ ឆ្នាំមិនដែលបានចាយលុយប្ដី ខំដើរច្រៀងរហូតបាត់បង់កូនក្នុងផ្ទៃ

សោកស្តាយ! លោក ងិន សុខគ្រវ៉ារ ម្ចាស់បទ «ស្អាតជានិច្ច» ទទួលមរណភាពហើយ នេះជាប្រវត្តិ និង ដំណើរក្នុងអាជីពត្រឹមវ័យ ៧៥ ឆ្នាំរបស់លោក

(វីដេអូ) ទៅដល់ណាក៏មិនភ្លេចផ្សាយពីវប្បធម៌ខ្មែរ! ទេព បូព្រឹក្ស តែងមុខលាបខ្លួនសទ្រង់គ្រឿងជានារីរបាំព្រះរាជទ្រព្យទម្រង់ ១០០ ឆ្នាំ ថតបង្ហាញលើទឹកដីអង្គរ

(វីដេអូ) សួរនាំខុសរឿង! អ៊ឹម ជីវ៉ា ឆ្លើយតបមួយឆ្ងាញ់ទៅអ្នកខំមិនសួរនាំរឿងជីវិតឯកជនរបស់ មាស សុខសោភា

(វីដេអូ) ទ្រាំនឹងពាក្យគេបំភ្លៃទៀតលែងបាន! មាស សុខសោភា បញ្ជាក់ថា តាសក់សភ្នំត្បែង សឹកចុះពីភ្នំ ២ ឆ្នាំហើយ

ព័ត៌មានបន្ថែម

សោកស្តាយ! លោក ងិន សុខគ្រវ៉ារ ម្ចាស់បទ «ស្អាតជានិច្ច» ទទួលមរណភាពហើយ នេះជាប្រវត្តិ និង ដំណើរក្នុងអាជីពត្រឹមវ័យ ៧៥ ឆ្នាំរបស់លោក

កក់កន្លែងគេងទៅ! បាតុភូតសមរាត្រីព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរ ជិតមកដល់ហើយ នេះជាម៉ោងពេល និង ថ្ងៃទៅទស្សនា

កម្មមានពិត! យាយបណ្ឌិតថៃដែលនិយាយមើលស្រាលខ្មែរកោកៗ ពេលនេះត្រូវអតីតរដ្ឋមន្ត្រីក្រសួងការបរទេសថៃប្តឹង ព្រោះតែមាត់ឥតគម្រប

មិនលេងសើចទេ! ជំងឺឯកោកំពុងរាតត្បាតជិត ៣០ ប្រទេស នៅអាមេរិកគួរឱ្យបារម្ភជាងគេ ព្រោះអ្នកឯកោសុទ្ធតែវ័យក្មេង

រដ្ឋមន្ត្រីក្រសួងអប់រំ លើកឡើងពីបេក្ខជន ខេត្តព្រះវិហារ និង ឧត្តរមានជ័យ អាចមានសំណាងក្នុងការប្រឡង ព្រោះក្រសួងមានវិធានការថ្មី

Streamer ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា./ ប់នៅក្នុងផ្ទះ ក្រោយពីឡាយវីដេអូជាប់គ្នា ១២ ថ្ងៃមិនឈប់សោះ

រឿងកំប្លែងថ្មីទៀតហើយ! ថៃ បង្កើតស្បែកជើងពិសេសទុកឱ្យទាហានពាក់ ការពារកុំឱ្យដើរជាន់មីននៅតំបន់ព្រំដែនទៀត

ច្បាស់ហើយ! មុននេះ ក្រសួងប្រកាសពីពេលវេលាកំណត់ ថ្ងៃកែកិច្ចការប្រឡង និង ថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប ២០២៥

ស្វែងរកព័ត៌មាន​ ឬវីដេអូ