ចូលខែថ្មី ជីវិតដូចសាបៗ! តស់មកដឹងរាសីឆ្នាំទាំង ១២ ក្នុងខែ «សីហា» ឆ្នាំខ្លះឡើងខ្ពស់ ឯឆ្នាំខ្លះក៏មិនសូវល្អ ហើយនេះជាវិធីកែកុន

Share This

នៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅនេះ តាមរយៈផេក ហុងស៊ុយ របស់លោកគ្រូចិនសែ ម៉ុង បានចែករំលែករឿងរ៉ាវរាសីជុំវិញឆ្នាំទាំង ១២ ដែលបានកើតឡើង និង របៀបកែកុនក្នុងខែសីហា ដោយតាមក្បួនហុងស៊ុយគិតចាប់ពីថ្ងៃទី ០៧ ខែសីហា ដល់ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២៥ ដែលក្នុងខែនេះ ឆ្នាំទាំង ១២ នឹងជួបប្រទះរឿងល្អខ្លះ និង មិនសូវល្អខ្លះ។

ខាងក្រោមនេះ ជារឿងរ៉ាវឆ្នាំទាំង ១២ ដែលកើតឡើង ក្នុងខែសីហា ឆ្នាំ ២០២៥ ៖

១. ឆ្នាំជូត

អ្នកឆ្នាំជូត ខែនេះមិនស៊យ ក៏មិនឆុងដែរ តែជាខែត្រូវប្រយ័ត្នឱ្យបានខ្ពស់បំផុត តាមដែលអាចធ្វើទៅបាន។ ប្រយ័ត្នមាត់កបន្តិច ការខាតបង់មួយចំនួន កើតចេញពីការនិយាយខុសមាត់ខុសកនេះឯង។ អាចមានបញ្ហាសតិបញ្ញាគិតច្រើន ខុសប្រក្រតី ខែនេះអាចមានអ្នកសុំពឹងពាក់ច្រើន ដូចនេះត្រូវចេះពិនិត្យបន្តិច ថាអ្នកណាគួរជួយអ្នកណាមិនគួរជួយ ឯរឿងផ្សេងៗទៀតគឺមិនចោទជាបញ្ហានោះទេ។

ដំណោះស្រាយ៖ សូមលែងត្រីទឹកសាបចំនួន ២ ក្បាលចូលក្នុងបឹង ឬស្រះក្នុងវត្ត ជាការស្រេច។

២. ឆ្នាំឆ្លូវ

ខែនេះ ត្រូវប្រយ័ត្នបន្តិច ការងារមួយចំនួនហាក់មិនសូវទទួលបានផលល្អដូចចិត្តចង់បាននោះទេ។ ខែនេះសកម្មភាពខ្លះៗរបស់អ្នក ត្រូវបានសាងចេញជារូបភាពអាក្រក់ ហើយធ្វើឱ្យអ្នកដទៃយល់ច្រឡំមកលើអ្នកយ៉ាងខ្លាំងតែម្ដង។ អ្នកកុំទុកចិត្តគេពេកអីណា ព្រោះខែនេះអ្នកងាយចាញ់បោកគេ ឬត្រូវបានគេបោកប្រើ ឯសុខភាពវិញ គឺអាចនិយាយថា មិនសូវល្អផ្នែកជង្គង់ ប្រអប់ជើង ជាពិសេសសាច់ដុំត្រង់ជើងសងខាងតែម្ដង។ អ្នកមានស្នេហាដែលបម្រុងឱ្យចាស់ទុំដឹងឮ គឺអាចបរាជ័យ អាចនិយាយបានថា ចាស់ទុំ មិនពេញចិត្តនោះទេ។

ដំណោះស្រាយ៖ គួរឧស្សាហ៍ងូតទឹកក្ដៅឧណ្ហៗ ជាប្រចាំឱ្យបានច្រើនបន្តិច ហើយគួរហូបស៊ុបក្ដៅៗ ឬធ្វើសកម្មភាពដែលអាចឱ្យខ្លួនឯងបែកញើសច្រើនបន្តិច គឺអាចកាត់បន្ថយរឿងខាងលើនេះបាន។

៣. ឆ្នាំខាល

ក្នុងខែនេះ ឆ្នាំខាលគឺមានរាសីមិនសូវល្អប៉ុន្មាននោះទេ ជោគជ័យ ១ តែងបាត់បង់អ្វី ១ ទៅវិញជាមិនខាន។ ម្យ៉ាងទៀត ងាយត្រូវបានថ្នាក់ដឹកនាំ ឬមនុស្សដែលមានវ័យចាស់ជាងប្រកាន់ពាក្យសម្ដីរបស់អ្នកជាមិនខាន។ ហាមមិនឱ្យអ្នកដទៃខ្ចីលុយ ឬខ្ចីសម្ភារផ្សេងៗ ព្រោះអាចបាត់បង់ ពិបាកវិលមកវិញជាមិនខាន។ អ្នកត្រូវបានគេលែងទុកចិត្ត ដែលនេះអាចធ្វើឱ្យអ្នកមានសម្ពាធក្នុងការរស់នៅយ៉ាងខ្លាំង អ្នកអាចក្លាយជាមនុស្សដែលចេះដឹងរឿងគេខុសរបៀប ចេះអប់រំគេខុសរឿង នាំឱ្យគេស្អប់ជាមិនខាន។ ប្រយ័ត្នគ្រោះថ្នាក់ប៉ះពាល់ឆ្អឹង។

ដំណោះស្រាយ៖ គួរកាត់បន្ថយការហូបសាច់ក្រហម ឬ អាហារគ្រឿងសមុទ្រ។

៤. ឆ្នាំថោះ

រាសីខែនេះ គឺមានភាពល្អខ្លាំង ជួបមនុស្សល្អៗចាំជួយអ្នកច្រើន តែទាមទារឱ្យអ្នកចេះឱនបន្ដិចទើបមានគេជួយអ្នកច្រើន។ ការងារលំបាកក្នុងខែនេះ ភាគរយច្រើនគឺជួបមនុស្សដែលអាចជួយផ្ដល់មតិដោះស្រាយបានច្រើនគួរសម។ សម្រាប់អ្នកដែលលីវ អាចមានស្នេហា ដោយសារការជួបគ្នាជាមួយដៃគូក្នុងរូបភាពចៃដន្យ ឯអ្នករកស៊ីវិញ គឺមានភាពល្អប្រសើរជួបអតិថិជនល្អៗច្រើន។

ដំណោះស្រាយ៖ ក្នុងខែនេះ គួរមានតាំងដើមរាសី ៤ ដើម នៅក្បែរក្បាលដំណេក ដាក់តាំងក្នុងខែសីហានេះពេញ ១ ខែតែម្ដង។

៥. ឆ្នាំរោង

ខែនេះ ឆ្នាំរោង គឺមានកម្រិតរាសី ៥០/៥០ ប្រយ័ត្នបន្តិចពាក់ព័ន្ធជាមួយរឿងក្ដីក្ដាំជាមួយអ្នកមានអំណាច ដោយសារបញ្ហាប៉ះពាល់ទ្រព្យសម្បត្តិគ្នាបន្តិចបន្តួច។ អ្នកដែលកំពុងមានបញ្ហារោគស្រ្ដី ឬ រោគបុរស អាចធ្វើការព្យាបាលក្នុងខែនេះ ព្រោះអ្នកមានអត្រាជោគជ័យច្រើន។ ចំពោះរឿងល្អវិញ សម្រាប់អ្នកធ្វើការងារនៅក្រុមហ៊ុនឯកជន គឺអាចទទួលបានការងារថ្មី ឬអាចទទួលបានការឡើងតំណែងជាដើម។ សម្រាប់អ្នកដែលត្រូវធ្វើការងារផ្សេងៗប្រលងនានា គឺអាចទទួលបានលទ្ធផលខ្ពស់។

ដំណោះស្រាយ៖ សូមព្យាយាមធ្វើបុណ្យក្នុងរូបភាព កសាង ឱ្យបានច្រើនបំផុត តាមដែលអាចធ្វើទៅបាន។

៦. ឆ្នាំម្សាញ់

រាសីក្នុងខែនេះ គឺឆុង ២ ជាន់ កន្លែងធ្វើការងាររបស់អ្នកអាចមានការប្រែប្រួលខ្លះ អាចមានរឿងដែលប្រែប្រួលទាំងអ្នកក៏នឹកស្មានមិនដល់ដូចគ្នា។ ដូចនេះ សូមត្រៀមស្មារតីឱ្យបានល្អបំផុតដើម្បីត្រៀមបំពេញការងារ។ អ្នកដែលកំពុងរកស៊ីចូលហ៊ុនគ្នា អាចប្រឈមជាមួយការឈ្លោះប្រកែកគ្នា រឿងលុយកាក់ក្នុងរូបភាពធ្ងន់ធ្ងរហួសពីការរំពឺងទុក។ អ្នកថែមទាំងអាចប្រឈមជាមួយការអូសទាញពីអ្នកដទៃឱ្យដើរផ្លូវខុស អាចធ្លាក់ក្នុងអបាយមុខ។ ចំពោះអារម្មណ៍របស់អ្នកវិញ ឆាប់មួម៉ៅ ងាយស្រួលត្រូវគេបញ្ឆេះអារម្មណ៍ឱ្យខឹងស្អប់អ្នកផ្សេង សូមប្រយ័ត្នគ្រោះថ្នាក់ ការរលាកភ្លើង កម្រិតធ្ងន់ធ្ងរ។

ដំណោះស្រាយ៖ សូមព្យាយាមលែងត្រីទឹកសាបចូលទឹកទន្លេ ចំនួន ៨ ក្បាល និង សូមពិសាទឹកឱ្យច្រើន ហើយក៏អាចព្យាយាមងូតទឹកត្រជាក់ឱ្យបានច្រើន។

៧. ឆ្នាំមមី

ខែនេះ គឺមានរាសីល្អ មិនសូវមានរឿងអាក្រក់ណាមួយកើតឡើងនោះទេ ការងារមានភាពល្អប្រសើរខ្លាំង មានហេងមានលាភមកពីទិសទាំងបួន។ សម្រាប់ការងារផ្សេងៗគឺមានភាពល្អប្រសើរខ្លាំង មិនសូវជាមានរឿងអ្វីធំដុំ ឬបារម្ហខ្លាំងនោះទេ។

ដំណោះស្រាយ៖ សូមធ្វើបុណ្យឱ្យបានច្រើន ព្យាយាមហូបបន្លែ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

៨. ឆ្នាំមមែ

រាសីអ្នក ក្នុងខែនេះត្រូវប្រយ័ត្នគ្រោះថ្នាក់តាមដងផ្លូវ របួសធ្ងន់ពិបាកដើរខ្លាំង អ្នកអាចមានសម្ពាធផ្លូវអារម្មណ៍កម្រិតធ្ងន់ ដែលពិបាករំដោះខ្លួនចេញមកវិញ។ អ្នកអាចត្រូវបានគេបោកប្រាស់ ជាពិសេសលើបញ្ហាបោកប្រាស់រាងកាយតែម្ដង អ្នកដែលកំពុងពពោះ អាចមានអត្រាសម្រាលបុត្រមុនការកំណត់ ហើយអាចប្រឈមជាមួយបញ្ហាពេលកំពុងសម្រាលផងដែរ។ អ្នកធ្វើការ អ្នករកស៊ីគឺមិនមានបញ្ហាអ្វីធំដុំនោះទេ។

ដំណោះស្រាយ៖ គួរឧស្សាហ៌ងូតទឹកក្ដៅអ៊ុនៗ ជាប្រចាំឱ្យបានច្រើនបន្តិច គួរហូបស៊ុបក្ដៅៗ ឬធ្វើសកម្មភាពដែលអាចឱ្យខ្លួនឯងបែកញើស ច្រើនបន្តិច គឺអាចកាត់បន្ថយរឿងខាងលើនេះបាន។

៩. ឆ្នាំវក

រាសីខែនេះ គឺល្អខ្លាំង ការងារទាំងឡាយមានភាពជោគជ័យខ្លាំង តែរឿងដែលអ្នកត្រូវប្រយ័ត្ន គឺបញ្ហាក្នុងការងារ ជាពិសេសអ្នកដែលទើបទទួលការងារថ្មីៗ ឬទើបបានការងារថ្មីៗ អាចសាងកំហុសពាក់ព័ន្ធជាមួយលុយកាក់ដែលនាំឱ្យមានរឿងក្ដីក្ដាំងជាពិសេសគឺអាចមានបញ្ហាខូចឈ្មោះផងដែរ។ អ្នកដែលនៅលីវ គឺមានមានស្នេហាក្នុងខែនេះផងដែរ។

ដំណោះស្រាយ៖ គួរពិសារធ្វើបុណ្យកសាង ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

១០. ឆ្នាំរកា

សូមប្រយ័ត្នជាមួយមនុស្សមិនស្គាល់មុខ ព្រោះខែនេះអ្នកអាចជួបមនុស្សអាក្រក់ មានបំណងមិនល្អចំពោះច្រើនជាងមនុស្សល្អ អ្នកពុំគួរពាក់ខោអាវសិចស៊ីពេកទេ សម្រាប់មនុស្សស្រី បើសម្រាប់មនុស្សប្រុសវិញ ពុំគួរដោះអាវ ឬបញ្ចេញសាច់ច្រើនពេកទេ ព្រោះអាចប្រឈមជាមួយបញ្ហារំលោភបំពាននានាពីក្រុមមនុស្សមិនស្គាល់គ្នាសោះ។ ចំពោះរឿងលុយវិញ គឺអាចធ្លាក់ចំណូលបន្តិច កាន់តែប្រឹង កាន់តែពិបាករកលុយ ដូចនេះគួរធ្វើចិត្តអារម្មណ៍ធម្មតាគឺល្អបំផុត។ អ្នកមានស្នេហាថ្មីៗ គឺអាចប្រឈមជាមួយការប្រច័ណ្ឌគ្នាខុសរឿង ដែលនាំឱ្យឈ្លោះគ្នា អាចឈានដល់ថ្ងៃវាយគ្នា ឬបែកគ្នាផងដែរ។

ដំណោះស្រាយ ៖ គួរព្យាយាមធ្វើបុណ្យចែកអាហារដល់អ្នកក្រីក្រឱ្យបានច្រើនតាមដែរអាចធ្វើទៅបាន។

១១. ឆ្នាំច

រាសីក្នុងខែនេះ គឺមានរាសីខ្ពស់ល្អ ការងារទាំងឡាយទោះបីមានបញ្ហាបន្តិចបន្តួច តែអាចមានឪកាសការងារថ្មីមកជាមួយដូចនេះអ្នកគួរចាប់យកឱកាសទាំងនោះ។ ការងារទាំងឡាយអាចមានភាពល្អប្រសើរខ្លាំង ការចចារការងារនានា តែងទទួលបានលទ្ធផលល្អត្រឡប់មកវិញ ប្រយ័ត្នសុខភាពត្រង់ធ្មេញ និង ឆ្អឹងចង្កេះ ជាដើម។

ដំណោះស្រាយ៖ សូមធ្វើបុណ្យឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន គឺល្អណាស់ហើយ។

១២. ឆ្នាំកុរ

ជាទូទៅ ឆ្នាំកុរ ក្នុងខែនេះ គួរមានភាពល្អប្រសើរច្រើនគួរសម មុខមាត់ឈ្មោះមានភាពល្បីល្បាញ ជាពិសេសមានមនុស្សភេទផ្ទុយគ្នាចូលមកជួយអ្នក ក្នុងការដោះស្រាយការងារ ឬជួយការងារអ្នកឱ្យបានជោគជ័យ។ អ្នកធ្វើការងារជាមន្ត្រីរាជការ ដែលមានភាពសច្ចៈល្អ គឺអាចទទួលបានឪកាសការងារថ្មី ដែលអាចនាំឱ្យអ្នកមានឪកាសបញ្ចេញស្នាដៃកាន់តែខ្លាំង ការងារផ្សេងៗទៀត គឺមានល្អប្រសើរ មិនគួរឱ្យបារម្ហនោះទេ។

ដំណោះស្រាយ៖ សូមព្យាយាមធ្វើបុណ្យឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ពត់ទាន់នៅក្មេង! ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ក្លាយជាទំនើងដើរបង្ករឿងពេញសង្គម

ទឹកចិត្តជ្រះថ្លា! ឮដំណឹងលោក ព្រាប សុវត្ថិ បុកល្ហុង ទទួលមរណ-ភាព ឧកញ៉ា ព្រាប សុវត្ថិ ចូលរួមរំលែកទុក្ខ និង ចូលបច្ច័យនូវថវិកាមួយចំនួន

បុរស Youtuber រូបនេះហើយ ជាដើមទងធ្វើឱ្យប្អូនស្រីចេះនិយាយ ៤ ភាសា ទទួលបានការអាណិតស្រឡាញ់ពីមហាជន

ក្រោយផ្ទុះមតិវែកញែកលើភរិយា! លោក ផាណូ ស្វាមីអ្នកនាង ខាត់ សុឃីម បានបង្ហោះសារលើកពីគំនិតផ្ទាល់ខ្លួនមួយ

ឧស្សាហ៍ឈឺឆ្អឹងខ្នងកុំទុកយូរ! ៣ ថ្ងៃទៀត នៅពេទ្យគៀនឃ្លាំង មានផ្ដល់ជូនការពិនិត្យព្យាបាល និង វះកាត់ បញ្ហាឆ្អឹងខ្នង ៦ មុខនេះ

ធនាគារ វីង ក្លាយជាដៃគូទូទាត់ផ្លូវការកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព័ត៌មានបន្ថែម

បុរស Youtuber រូបនេះហើយ ជាដើមទងធ្វើឱ្យប្អូនស្រីចេះនិយាយ ៤ ភាសា ទទួលបានការអាណិតស្រឡាញ់ពីមហាជន

ឧស្សាហ៍ឈឺឆ្អឹងខ្នងកុំទុកយូរ! ៣ ថ្ងៃទៀត នៅពេទ្យគៀនឃ្លាំង មានផ្ដល់ជូនការពិនិត្យព្យាបាល និង វះកាត់ បញ្ហាឆ្អឹងខ្នង ៦ មុខនេះ

ក្ដៅៗ! ករណីមេបញ្ជាការរងអាវុធហត្ថខេត្តសៀមរាប ល្មើសលើស្ត្រីនៅខារ៉ាអូខេយប់មិញ ពេលនេះកំពុងត្រួតពិនិត្យ ដើម្បីចាត់វិធានការណ៍បន្ត

ដាច់ស្ពានយោលនៅកន្លែងទេសចរណ៍មួយនៅចិន ធ្លា-/ក់មនុស្សមកក្រោមដោយមិននឹកស្មាន ធ្វើឱ្យការសប្បាយក្លាយជាទុក្ខ

នៅចិន កំពុងផ្ទុះឆ្លងជំងឺគ្រុនឈីក គិតត្រឹមថ្ងៃទី ០៦ សីហា រកឃើញមានជាង ៧ ពាន់ករណី

ឡានក្រុងដឹកសិស្ស ៤០ នាក់មួយគ្រឿងនៅថៃ ជ្រុលចង្កូតធ្លាក់ផ្លូវ បង្កឱ្យសិស្សស្លា../ ប់ ២ នាក់ និង របួសច្រើននាក់

សោកស្ដាយ! បេក្ខភាព MasterChef ប្រទេសម៉ិកស៊ិកម្នាក់ ជួបរឿងអកុសលបាត់-បង់ជី.វិតក្នុងវ័យ ៣៨ ឆ្នាំ

ចាប់មិនចេះអស់! ប៉ូលិសថៃ ព័ទ្ធចាប់កន្លែងផឹកស៊ីល្បីមួយ រកឃើញភ្ញៀវជិត ២០០ នាក់ មានសារធាតុញៀនក្នុងខ្លួន

ស្វែងរកព័ត៌មាន​ ឬវីដេអូ