ចូលខែថ្មីជីវិតដូចសាបៗ! តស់ មកដឹងពីរាសីឆ្នាំទាំង ១២ ក្នុងខែ «កញ្ញា» មានឆ្នាំខ្លះឡើងខ្ពស់ ឯឆ្នាំខ្លះទៀតមិនសូវល្អទេ

Share This

នាពេលថ្មីៗនេះ តាមរយៈផេក ហុងស៊ុយ របស់លោកគ្រូចិនសែ ម៉ុង បានចែករំលែករឿងរ៉ាវរាសីជុំវិញឆ្នាំទាំង ១២ ដែលបានកើតឡើង និង របៀបកែកុនក្នុងខែកញ្ញា ដោយតាមក្បួនហុងស៊ុយគិតចាប់ពីថ្ងៃទី ០៧ ខែកញ្ញា ដល់ថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៥ ដែលក្នុងខែនេះ ឆ្នាំទាំង ១២ នឹងជួបប្រទះរឿងល្អខ្លះ និង មិនសូវល្អខ្លះ។

ខាងក្រោមនេះ ជារឿងរ៉ាវឆ្នាំទាំង ១២ ដែលកើតឡើង ក្នុងខែកញ្ញា ឆ្នាំ ២០២៥ ៖

១. ឆ្នាំជូត

អ្នកឆ្នាំជូត ក្នុងខែនេះមិនសូវល្អប៉ុន្មាននោះទេ រាល់ការពឹងពាក់ការងារផ្សេងៗពីអ្នកដទៃ ភាគច្រើនច្រើនតែមិនសូវបានដូចបំណងចង់បាននោះទេ ដូចនេះត្រូវចេះពឹងខ្លួនឯងឱ្យបានច្រើនគឺល្អជាង។ ការងារដែលកំពុងធ្វើបច្ចុប្បន្ន គឺអាចសាងកំហុសតិចតួចៗ ដែលនាំមានបញ្ហារំខានផងដែរ។ អ្នកដែលមានឪពុកកំពុងមានជំងឺប្រចាំខ្លួន សូមកាត់បន្ថយការឈ្លោះជាមួយគាត់ ព្រោះអាចនាំឱ្យគាត់មានបញ្ហាដល់ជីវិតផងដែរ។ ប្ដីប្រពន្ធដែលមានឆ្នាំជូតជាដៃគូ គឺអាចប្រឈមជាមួយការបែកបាក់គ្នាផងដែរ។

ដំណោះស្រាយ៖ សូមព្យាយាមប្រើប្រាស់ពណ៌ ឬ លើខ្លួនអ្នក ត្រូវមានពណ៌ទឹកប៊ិច ឬទឹកសមុទ្រ ឬពណ៌ធាតុទឹក។

២. ឆ្នាំឆ្លូវ

ខែនេះ គឺមានរឿងល្អៗចូលមកច្រើនគួរសម មានអ្នកដែលមានទ្រព្យចង់សហការការងារជាមួយអ្នក ក្នុងផ្ទះដែលកំពុងមានបញ្ហា គឺអាចមានដំណោះស្រាយច្រើនថែមទៀត ដែលអាចដោះស្រាយបានយ៉ាងល្អបំផុត។ មានការងារជាច្រើន ដែលហុចផលល្អមកកាន់អ្នកច្រើនផងដែរក្នុងខែនេះ ហើយរឿងដែលបងប្អូនគួរប្រយ័ត្នគឺហាមខ្លួនឯងកុំលង់ជាមួយភាពលោភលន់ហួសមាឌ ដាក់ដើមទុនថែម ពិបាកគ្រប់គ្រង អាចខាតបង់លុយកាក់ច្រើនពិបាកស្មានដល់ គឺមានរឿងតែប៉ុណ្ណឹងទេ សម្រាប់បងប្អូនដែលនៅលីវ អាចកើតចិត្តចង់មានស្នេហាខ្លាំងក្នុងខែនេះ។

ដំណោះស្រាយ៖ គួរឧស្សាហ៍ធ្វើបុណ្យកុសល សាងអំពើល្អឱ្យបានច្រើនតាមដែរអាចធ្វើទៅបាន។

៣. ឆ្នាំខាល

ក្នុងខែនេះ គឺមានភាពល្អខ្លាំងគួរសម មានលាភ មានឱកាសល្អៗចូលមកច្រើន អ្នកដែលកំពុងរៀនសូត្រខែនេះអាចមានសតិបញ្ញាល្អ ប្រលងជាប់សមតាមសមត្ថភាពជាក់ស្ដែងដូចចិត្ត សម្រាប់អ្នកដែលចង់ប្រលងចេញក្រៅប្រទេសក៏អាចមានលទ្ធផលល្អដែរ តែសម្រាប់មនុស្សស្រីដែលមានប្ដីរឹងខ្លាំង និយាយមិនស្ដាប់ អាចកើតបញ្ហាផ្លូវចិត្ត អាចឈានដល់ការកើតបញ្ហាសតិអារម្មណ៍ធ្ងន់ធ្ងរ ឈានដល់លែងលះគ្នាផងដែរ។ ក្នុងខែនេះ ពុំគួរសម្លាប់សត្វនោះទេ ព្រោះអាចឱ្យលាភរបស់អ្នកក្នុងខែនេះ រលាយបាត់បង់ទៅវិញសឹងតែទាំងអស់។

ដំណោះស្រាយ៖ គួរពិសារអាហារបួស ឱ្យបានច្រើនដងតាមដែលអាចធ្វើទៅបានគឺល្អខ្លាំង។

៤. ឆ្នាំថោះ

រាសីខែនេះ សំណាងល្អគឺពុំសូវមាននោះទេ តែងជួបបញ្ហាច្រើនទៅវិញ ដោយសាររាសីមានភាពធ្លាក់ទាបខ្លាំងម្ដងម្កាល ដែលនេះអាចធ្វើឱ្យជួបបញ្ហា ហើយក្នុងបញ្ហានោះពុំមានលាភសំណាងនោះទេ។ គ្រោះថ្នាក់ភាគច្រើនកើតចេញនៅពេលយប់ អ្នកដែលនិយមធ្វើដំណើរពេលយប់គួរប្រុងប្រយ័ត្នឱ្យបានខ្ពស់គឺល្អខ្លាំងបំផុត។ កន្លែងការងារមានការប្រណាំងប្រជែងគ្នាខ្លាំង ឯសុខភាពវិញ គឺអាចងាយឆ្លងជំងឺពីមនុស្សជុំវិញខ្លួន។

ដំណោះស្រាយ៖ ឧស្សាហ៍អុជធូប កន្លែងជំនាងផ្ទះ និង ហឹងកុងម៉ាឱ្យបានច្រើន តាមដែរអាចធ្វើទៅបាន។ សូមបូមឈាមចេញពីខ្លួន ដើម្បីកាត់គ្រោះ បូមឈាមបរិច្ចាគក៏បាន បូមឈាមពិនិត្យសុខភាពក៏បានដែរ។

៥. ឆ្នាំរោង

ខែនេះ ឆ្នាំរោង ពុំសូវល្អប៉ុន្មាន សូមប្រយ័ត្នករណីរលូតកូនចំពោះអ្នកឆ្នាំរោងដែលកំពុងពពោះ សូមប្រយ័ត្នរាល់ការងារដែលបានលុយស្រួលៗពេក គឺមានន័យថាស្រួលហួសហេតុ ប្រយ័ត្នជាល្បិចរបស់គេ។ អ្នកអាចមានរបួសជាមួយដែក សូមប្រយ័ត្នជាមួយការលាបពណ៌ ការចោទប្រកាន់ដែលអ្នកពិបាកដោះស្រាយ។ អ្នកដែលកំពុងមានបញ្ហាប្ដីប្រពន្ធ សូមរក្សាចិត្តឱ្យល្អ កុំទាន់លែងលះគ្នាអីក្នុងខែនេះ សម្រាប់រឿងផ្សេងៗទៀត គឺមានភាពល្អប្រសើរខ្លាំង។

ដំណោះស្រាយ៖ សូមព្យាយាមពិសាទឹកឱ្យបានច្រើន ជាពិសេសសូមព្យាយាមលែងត្រី ឬ ឱ្យចំណីសត្វក្នុងទឹកឱ្យបាន ២ ដង យ៉ាងតិចក្នុងខែនេះ។

៦. ឆ្នាំម្សាញ់

រាសីក្នុងខែនេះ មានរាសីល្អប្រសើរខ្លាំង មិនសូវជាបញ្ហាអ្វីនោះទេ តែសូមប្រយ័ត្នមានជម្លោះក្នុងបងប្អូនបង្កើតរបស់ខ្លួនឯង ជាជម្លោះធ្ងន់ធ្ងរ ដែលអាចឈានទៅដល់រូបភាពកាត់ការគ្នាទៀតផងដែរ។ អ្នកមានប្ដីប្រពន្ធ ឬអ្នកមានដៃគូស្នេហា ហាមធ្វើពិធីចូលស្ដីដណ្ដឹង ហាមណែនាំឱ្យចាស់ទុំស្គាល់ ព្រោះភាគច្រើនអាចបរាជ័យ ឬអាចប្រឈមជាមួយការស្លាប់ដៃគូផងដែរ( ចំនុចនេះគួរប្រយ័ត្ន)។

ដំណោះស្រាយ៖ សូមហូបអាហារក្ដៅៗឱ្យបានច្រើន ឬងូតទឹកក្ដៅឱ្យបានញឹកញាប់គឺអាចសម្រួលរាសីបានខ្លះ។

៧. ឆ្នាំមមី

ខែនេះ គឺមានរាសីមធ្យម ប្រយ័ត្នចាញ់បោកអ្នកដទៃ ក្នុងរូបភាពដាក់ទុន ឬវិនិយោគនានា។ ប្រយ័ត្នប្រឈមជាមួយការខាតបង់លុយកាក់ ដោយសារចាញ់បោកមនោសញ្ចេតនា។ អ្នកអាចពិនិត្យឃើញប្រភេទជំងឺដែលកាចសាហាវ ឬ ជំងឺដែលអ្នកពុំដែលគិតដល់ តែសូមតាំងចិត្តឱ្យនឹង ហើយព្យាបាល។ អ្នកដែលមានកូនស្រី កូនប្រុស កំពុងពេញវ័យ សូមពិនិត្យបន្តិចលើសុវត្ថិភាពនៃការបើកបររបស់ពួកគាត់។

ដំណោះស្រាយ៖ សូមហូបអាហារក្ដៅៗឱ្យបានច្រើន ឬងូតទឹកក្ដៅឱ្យបានញឹកញាប់ គឺអាចសម្រួលរាសីបានខ្លះ។ បើបារម្ហពីកូនៗ សូមហៅកូនមកស្រោចទឹក លើករាសី ជូនពរកូនបន្តិចទៅលែងជាបញ្ហាហើយ។

៨. ឆ្នាំមមែ

រាសីអ្នក ខែនេះមានភាពល្អខ្លាំងគួរសម មានលាភពីចំងាយ លាភដែលមិននឹកស្មានថាបាន តែបែរជាបានមកវិញ។ អ្នកដែលកំពុងមានបញ្ហាជីវិតគូ សូមងាកមកសន្សំចិត្តដើម្បីជជែកគ្នាគឺល្អមកវិញ ហើយរឿងច្រើនទៀតអាចមានភាពល្អប្រសើរ។

ដំណោះស្រាយ៖ សូមធ្វើបុណ្យក្នុងរូបភាពកសាងឱ្យបានច្រើន គឺអាចល្អឡើងមកវិញជាងនេះទៅទៀត។

៩. ឆ្នាំវក

រាសីខែនេះ គឺពុំសូវល្អប៉ុន្មាននោះទេ សូមប្រុងប្រយ័ត្នរឿងមួយចំនួន ងាយប៉ះពាល់ជាមួយថាមពលងងឹត និយាយរួមគឺអរូបដែលចាប់អារម្មណ៍អ្នកជាងគេ។ ប្រយ័ត្នការនិយាយស្ដីបន្តិច គ្រោះចេញពីមាត់ នាំឱ្យគេស្អប់អ្នកដោយមិនដឹងមូលហេតុ បងៗស្រីដែលមានប្ដី សូមប្រុងប្រយ័ត្នសុខភាពប្ដីបន្តិច ពិសេសសម្រាប់ប្ដីណាដែលមានបញ្ហាសុខភាពផ្នែកថ្លើម ក្រពះ តម្រង់នោម ឯរឿងការងារផ្សេងទៀត គឺល្អធម្មតា។

ដំណោះស្រាយ៖ សូមធ្វើបុណ្យក្នុងរូបភាពកសាងឱ្យបានច្រើន ឯនារីៗសូមខាត់ស្បែកឱ្យបានញឹកញាប់
ហើយប្រុសៗ សូមហាត់ប្រាណដើរឱ្យមានញឹកញាប់ គឺដើរ មិនមែនរត់ទេ តែអាចដើរឱ្យញាប់បាន។

១០. ឆ្នាំរកា

ប្រយ័ត្នជាមួយមនុស្សដែលអ្នកទុកចិត្តបំផុត ព្រោះខែនេះអ្នកអាចប្រឈមជាការឆបោក។ ការងារដែលអ្នកមើល ឬគិតថាចំនេញច្រើន អាចមិនទទួលបានផលដូចចិត្តរបស់អ្នកចង់បាននោះទេ។ ខែនេះអ្នកត្រូវចេះប្រឹងប្រែងខ្លួនឯងឱ្យបានច្រើន ព្រោះអ្នកពុំសូវមានអ្នកចង់ជួយអ្នកនោះទេ។ អ្នកអាចមានអារម្មណ៍ឆេវឆាវក្ដៅក្រហាយ អាចឈ្លោះគ្នាជាមួយអ្នកដទៃ ដែលអាចនាំឱ្យកើតរឿងធំផងដែរ។ ចិត្តរបស់អ្នក គឺរារែកច្រើនគួរសម មិននឹងនរ រេដូចចុងស្រល់ ហើយអ្នកដែលកំពុងត្រៀមព្យាបាលជំងឺ ឬ ត្រៀមវះកាត់ គឺសូមព្យាយាមជ្រើសរើសថ្ងៃល្អជាមុនសិន។

ដំណោះស្រាយ៖ សូមលែងត្រី ចំនួន ១២ ក្បាលចូលទឹកស្រះ ក្នុងវត្ដ គឺបានតែស្រះក្នុងវត្តតែមួយគត់។ សូមបូមឈាមចេញពីខ្លួន ដើម្បីកាត់គ្រោះ បូមឈាមបរិច្ចាគក៏បាន បូមឈាមពិនិត្យសុខភាពក៏បាន។

១១. ឆ្នាំច

ខែនេះ គឺមិនសូវល្អនោះទេ ត្រូវចាំថា បើអ្នកចង់បានលុយច្រើន នោះអ្នកត្រូវហ៊ានប្រឈមជាមួយបញ្ហា ហើយអ្នកត្រូវប្រើប្រាស់ភាពឆ្លាតវៃឱ្យបានច្រើនជាងកម្លាំងបាយ។ អ្នកដែលកំពុងមានជម្លោះជាមួយម្ដាយឪពុក បើកចិត្តនិយាយគ្នាតិចទៅ គឺលែងមានបញ្ហាហើយ រឿងផ្សេងទៀត គួរប្រយ័ត្នធ្វើអ្វីត្រូវប្រើបញ្ញា ឬត្រូវឆ្លាត។

ដំណោះស្រាយ៖ សូមធ្វើបុណ្យឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន គឺល្អណាស់ហើយ។

១២. ឆ្នាំកុរ

ជាទូទៅ ឆ្នាំកុរ ក្នុងខែនេះ មិនឆុង ក៏មិនសូវល្អ ១០០% នោះទេ ដូចនេះសូមប្រុងប្រយ័ត្នបន្តិចពាក់ព័ន្ធជាមួយគ្រោះថ្នាក់ការងារ ជាពិសេសអ្នកដែលធ្វើការជាមួយទឹកក្ដៅៗ ឬគ្រឿងក្ដៅៗ។ សូមប្រយ័ត្នអ្នកដែលកំពុងប្រព្រឹត្តិទង្វើខុសច្បាប់ណាមួយ ខែនេះគួរបញ្ឈប់ជាបន្ទាន់ មុនបញ្ហាកើតឡើងកាន់តែធំ។ អ្នកពិបាកមានកូន អាចព្យាយាមយកកូនបន្តិច ហើយទៅរកតំបន់ស័ក្ដិសិទ្ធិដែលអ្នកទុកចិត្ត ទៅធ្វើការសុំកូនចុះ ភាគរយបានកូនគឺច្រើន។ អ្នកធ្វើការងារវិញ ក្នុងលក្ខខណ្ឌសម្រាប់អ្នកដែលកំពុងមានស្នេហាជាមួយបុគ្គលិកគ្នាឯង អាចប្រឈមជាមួយកំហុសការងារ ត្រូវបានគេកាត់ប្រាក់ខែ ឬ បញ្ឈប់តែម្ដង រឿងផ្សេងទៀត គឺមិនជាបញ្ហានោះទេ។

ដំណោះស្រាយ៖ គួរពិសារអាហារបួស ឱ្យបានច្រើនដងតាមដែលអាចធ្វើទៅបានគឺល្អខ្លាំង៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ចង់ដឹងរើសសង្សារត្រូវ ឬខុស មិនបាច់ខាតពេលមើលចិត្តគ្នាយូរទេ អ្នកជំនាញថាអាចសម្គាល់តាមសញ្ញាអ័រម៉ូនទាំងនេះ

ឡាក់ឆុងខ្លាំង! ថៃ ព្រមានពលរដ្ឋរស់នៅក្រុងបាងកក និងខេត្តសាមុតប្រាកាន ឱ្យប្រយ័ត្នការផ្ទុះឆ្លងជំងឺឆ្កែឆ្កួត

ភរិយាអតីតនាយករដ្ឋមន្ត្រីប្រទេសនេប៉ាល់ បានបាត់ប-ង់ជី.វិត ដោយសារក្រុមបាតុករដុតផ្ទះ

(វីដេអូ) ចរិតមិនសមតួនាទី! អ្នកនាំពាក្យក្រសួងការពារជាតិថៃ Boom Panadda បង្ហាញកាយវិការគ្មានវិជ្ជាជីវៈ ថតវីដេអូនិយាយពីអ្នកនាំពាក្យខ្មែរក្នុងកិច្ចប្រជុំ GBC

ក្រោយទទួលបានសេរីភាពវិញ Noudy ស្រូតទៅវត្ត លែងសត្វ ធ្វើបុណ្យឧទ្ទិសកុសលដល់អ្នកចែកឋាន

ព័ត៌មានបន្ថែម

ចង់ដឹងរើសសង្សារត្រូវ ឬខុស មិនបាច់ខាតពេលមើលចិត្តគ្នាយូរទេ អ្នកជំនាញថាអាចសម្គាល់តាមសញ្ញាអ័រម៉ូនទាំងនេះ

ឡាក់ឆុងខ្លាំង! ថៃ ព្រមានពលរដ្ឋរស់នៅក្រុងបាងកក និងខេត្តសាមុតប្រាកាន ឱ្យប្រយ័ត្នការផ្ទុះឆ្លងជំងឺឆ្កែឆ្កួត

ភរិយាអតីតនាយករដ្ឋមន្ត្រីប្រទេសនេប៉ាល់ បានបាត់ប-ង់ជី.វិត ដោយសារក្រុមបាតុករដុតផ្ទះ

(វីដេអូ) ចរិតមិនសមតួនាទី! អ្នកនាំពាក្យក្រសួងការពារជាតិថៃ Boom Panadda បង្ហាញកាយវិការគ្មានវិជ្ជាជីវៈ ថតវីដេអូនិយាយពីអ្នកនាំពាក្យខ្មែរក្នុងកិច្ចប្រជុំ GBC

តោមួយហ្វូងក្នុងសួនសត្វល្បីនៅថៃ រោមត្របា/ក់ស៊ីអ្នកថែសួន ក្នុងរូបភាពគួរឱ្យរ-ន្ធ.-ត់

(វីដេអូ) ទាន់ហេតុការណ៍! ពេលនេះ មានករណីអគ្គិភ័យឆាបឆេះរថភ្លើងមួយគ្រឿង នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

តស់ Mention អ្នកទិញឱ្យ! យប់មិញ iPhone 17 ចេញជាផ្លូវការ រូបរាងទាក់ភ្នែក ឯតម្លៃលក់តែមាស ៣ ជីទិញបានប្រើភ្លាម

ថ្ងៃ៩ ខែ៩ នៅថៃ ដូចអត់ហុងស៊ុយសោះ! ក្រៅពីឆេះឡាន ឥលូវមានឡានបើកបុ../កបង្គោលភ្លើងរលំអស់ ៥២ ដើម សង្កត់ផ្ទះប្រជាជនជាង ២០ ខ្នង

ស្វែងរកព័ត៌មាន​ ឬវីដេអូ