លោកគ្រូចិនសែ ម៉ុង ត្រូវបានគេស្គាល់ថាជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប តែងចែករំលែកពីក្បួនហុងស៊ុយ វិធីសាស្រ្ដសែនព្រេងបែបចិន និង គ្រឿងហុងស៊ុយផ្សេងៗ តាមរយៈផេក ហុងស៊ុយ ជាប្រយោជន៍សម្រាប់អ្នកចង់ស្វែងយល់ពីហុងស៊ុយក្នុងការរស់នៅប្រចាំថ្ងៃ ប្រចាំខែ និង ប្រចាំឆ្នាំជាដើម។
នៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅដែលជាថ្ងៃថ្មី ខែថ្មីនេះ លោកគ្រូចិនសែ ម៉ុង បានបញ្ជាក់ឱ្យដឹងថា ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ឆ្នាំត្រូវប្រយ័ត្ន គឺ ខាល និង វក ដោយសារតែអ្នកកើតឆ្នាំទាំង ២ នេះ គឺឆុង ២ ជាន់ ឆុងឆ្នាំផង ឆុងខែផង ហើយរឿងត្រូវប្រយ័ត្នចាំបាច់មានដូចជា៖
– ប្រយ័ត្នវិលមុខ ខ្យល់គរ
– ទន់ដៃ ទន់ជើង ឆាប់អស់កំលាំង
– ងាយគេបោកប្រាស់ខ្លួនប្រាណ
– ឆាប់ចាញ់បោកគេ រឿងលុយកាក់
– ចាយលុយខុសក្បួន នាំឱ្យខាតលាភ
ក្នុងនោះ លោកគ្រូចិនសែ ម៉ុង ក៏បានបង្ហាញពីដំណោះស្រាយដែលមានដូចជា ចេះប្រយ័ត្នខ្លួនឯង និង យកអង្ករ ១ កូនកែវ ដាក់ក្នុងបន្ទប់ក្បែរក្បាលដំណេក៕