ចុះពីលើឆាកប្រគំតន្រ្តីនៅបាត់ដំបង ខាត់ សុឃីម និង ឌីជេ ក្តិប ផុសសារទៅកាន់​ វណ្ណដា យ៉ាងភ្ញាក់ផ្អើល

Share This

អ្នកគាំទ្រលោក វណ្ណដា ច្បាស់ជាបានជ្រាបមកហើយ នូវការរៀបចំការប្រគំតន្ត្រីទោលរបស់តារាចម្រៀងរ៉េបរូបនេះ នៅលើទឹកដីខេត្តបាត់ដំបង កាលពីថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ។ ក្នុងនោះ ការប្រគំតន្ត្រីទោលរបស់ វណ្ណដា នៅខេត្តបាត់ដំបង គឺមានឈ្មោះថា «ត្រីវិស័យសម័យមាស/Treyvisai Legacy»។

ក្នុងការប្រគំតន្ត្រី «ត្រីវិស័យសម័យមាស/Treyvisai Legacy» នៅក្នុងខេត្តបាត់ដំបង នោះដែរ ក៏មានវត្តមានរបស់តារាចម្រៀងរួមទ្រនំ ៣ រូប មានដូចជា លោក នរិទ្ធ, លោក វណ្ណថាន និង លោក យូហៃ បានចូលរួមសម្តែងដែរ។ លើសពីនោះ អ្វីកាន់តែពិសេសនោះ គឺតារាចម្រៀងរ៉េប វណ្ណដា បានអញ្ជើញរៀមច្បង ២ រូប គឺអ្នកនាង ខាត់ សុឃីម និង ឌីជេ ក្តិប សម្តែងនៅឆាកតន្ត្រីនេះរួមនឹងលោកដែរ។

ជាក់ស្តែង ទិដ្ឋភាពនៃការសម្តែងរបស់រៀមច្បងទាំង ២ រូប ខាងលើ លើឆាកការប្រគំតន្ត្រី «ត្រីវិស័យសម័យមាស/Treyvisai Legacy» បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តយ៉ាងខ្លាំង សូម្បីតែសាមីខ្លួន ពោលគឺ អ្នកនាង ខាត់ សុឃីម និង ឌីជេ ក្តិប ក៏បង្ហាញអារម្មណ៍រីករាយរបស់ខ្លួន ដែលបានឡើងឆាកសម្តែងរួមគ្នា និង ទទួលបានការគោរពក្នុងនាមជារៀមច្បងពី វណ្ណដា ដែរ។

ក្នុងនោះ អ្នកនាង ខាត់ សុឃីម បានបង្ហោះសារថា ៖ «កម្មពិធី ត្រីវិស័យសម័យមាស របស់បារមី និង ប្អូន វណ្ណដា ប្អូន វណ្ណថាន ពិតជាធ្វើឱ្យបងរំភើបខ្លាំងណាស់ ហួសពីការរំពឹងទុក។ អរគុណ សម្រាប់ការផ្តល់កិត្តិយសដល់សិល្បៈរៀមច្បង»។ រីឯ ឌីជេ ក្តិប វិញនោះ ក៏បានពោលពាក្យអរគុណទៅកាន់សិស្សប្អូនរូបនេះដែរថា៖ «Mann Vannda អរគុណណាស់ Idol ប្អូន! សម្រាប់ក្ដីស្រលាញ់រួមនឹងការឱ្យតម្លៃ ១ នេះ»៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អ្នកផលិតមាតិកាវ័យក្មេងម្នាក់ ត្រូវក្រសួងព័ត៌មានអប់រំណែនាំ ក្រោយធ្វើវីដេអូដើរសួរយុវជន បង្អាប់ចម្អកខេត្ត «តាកែវ»

យល់ដឹងទាំងអស់! នេះជាតម្លៃចំណត កង់-ម៉ូតូ-ឡាន ក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ តែបើករណីធ្វើបាត់សំបុត្រនឹងត្រូវបង់ ២០ ដុល្លារ

ខ្លាំងដៃ! ថៅកែស្រីលង់ស្នេហ៍កូនចៅខ្លួនឯង ចង់បានធ្វើប្ដីពេក ជះលុយជាង ៤០ ម៉ឺនដុល្លារឱ្យប្តីប្រពន្ធគេលែងគ្នា

ចង់ដឹងថាប័ណ្ណ ប.ស.ស. នៅមានសុពលភាពប្រើប្រាស់បាន ឬអត់ ចុចតែ ៥ ជំហាននេះដឹងហើយ

(វីដេអូ) ប្រឹងទាល់តែចេញផ្លែផ្កា! ហុក សារីតុលា គ្រងតំណែង Miss Intercontinental Cambodia 2025 ត្រៀមតំណាងកម្ពុជាលើឆាកអន្តរជាតិ

ព័ត៌មានបន្ថែម

(វីដេអូ) ប្រឹងទាល់តែចេញផ្លែផ្កា! ហុក សារីតុលា គ្រងតំណែង Miss Intercontinental Cambodia 2025 ត្រៀមតំណាងកម្ពុជាលើឆាកអន្តរជាតិ

(វីដេអូ) ទៅកែកុនច្រមុះលើកទី៣ នៅកូរ៉េ ! ស្រីស្អាត ដាដាវ មើលទៅកាន់តែប្លែក ក្រឡេកមួយឆាច់ ដូចម៉ានីកាំង

(វីដេអូ) បើកបង់រុំច្រមុះ និង ភ្នែកចេញ ឈិន ម៉ានិច្ច កាន់តែជឿជាក់ជាមួយសម្រស់ថ្មី ស្រស់ស្អាតប្លែក

ផឹកទឹកមិនភ្លេចប្រភព! ឌីជេ ក្តិប នៅតែបង្ហាញការដឹងគុណដល់រៀមច្បងម្នាក់ ធ្លាប់ជួយត្រួសត្រាយផ្លូវ ទោះបីរំលងផុតច្រើនឆ្នាំ

លីនដា និង ណារ៉ូ ធ្វើ vlog ជីវិតគូចែករំលែកបទពិសោធគ្រួសារបែបកម្សាន្ត ផ្ទុះការចាប់អារម្មណ៍

(វីដេអូ) ចាយពេលលើវិថីសិល្បៈជាង ២០ ឆ្នាំ ឈិត សុវណ្ណបញ្ញា មិនបោះបង់ចោលក្ដីស្រមៃងាយៗទេ ទោះបីខកខានអស់ ៦ ឆ្នាំ

បវរកញ្ញាភេទទីបីកម្ពុជា ៣ រូប បង្ហាញចំណងស្នេហ៍នឹងបុរសសុទ្ធតែសង្ហាៗ មួយគូៗសមគ្នាគ្មានទាស់

បរទេសមែន តែអ្នកផលិតមាតិកា ២ រូបនេះ ចាត់ទុកកម្ពុជាដូចផ្ទះទី ២ តែងជួយផ្សព្វផ្សាយទាំងវប្បធម៌ខ្មែរ និង ភាសា

ស្វែងរកព័ត៌មាន​ ឬវីដេអូ