នាពេលថ្មីៗនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និង នវានុវត្តន៍ (NIEI) បានចេញសេចក្ដីជូនដំណឹងដល់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុង និង ក្រៅប្រព័ន្ធ និង សារធារណៈជនទូទៅឱ្យបានដឹងថា វិទ្យាស្ថានប្រកាសជ្រើសរើសសិស្សឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស (១,៥ លាននាក់) ដោយឥតគិតថ្លៃ លើមុខជំនាញចំនួន ៨ មុខ។
ជាក់ស្ដែង មុខជំនាញទាំង ៨ មុខ មានដូចខាងក្រោម៖
១. ការដំឡើង និង ថែទាំកាមេរ៉ាសុវត្ថិភាព
– វេនសិក្សា៖ ចន្ទ-សុក្រ (ព្រឹក), ចន្ទ-សុក្រ (រសៀល), សៅរ៍-អាទិត្យ
២. ការផលិតនំ
– វេនសិក្សា៖ ចន្ទ-សុក្រ (ព្រឹក), ចន្ទ-សុក្រ (រសៀល), ចន្ទ-សុក្រ (យប់), សៅរ៍-អាទិត្យ
៣. ធុរកិច្ចភេសជ្ជៈ (ការឆុងកាហ្វេ និង ភេសជ្ជៈ)
– វេនសិក្សា៖ ចន្ទ-សុក្រ (ព្រឹក), ចន្ទ-សុក្រ (រសៀល), ចន្ទ-សុក្រ (យប់)
៤. ការធ្វើម្ហូបខ្មែរ
– វេនសិក្សា៖ ចន្ទ-សុក្រ (ព្រឹក), ចន្ទ-សុក្រ (រសៀល), ចន្ទ-សុក្រ (យប់)
៥. សេវាកម្មសម្អាងកាយ
– វេនសិក្សា៖ ចន្ទ-សុក្រ (ព្រឹក), ចន្ទ-សុក្រ (រសៀល)
៦. ការរចនាក្រាហ្វិកដោយកុំព្យូទ័រ (ត្រូវចេះប្រើប្រាស់កុំព្យូទ័រខ្លះៗ)
– វេនសិក្សា៖ ចន្ទ-សុក្រ (រសៀល), ចន្ទ-សុក្រ (យប់)
៧. សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន
– វេនសិក្សា៖ ចន្ទ-សុក្រ (ព្រឹក), ចន្ទ-សុក្រ (រសៀល)
៨. ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ
– វេនសិក្សា៖ ចន្ទ-សុក្រ (ព្រឹក), ចន្ទ-សុក្រ (រសៀល)
ចំពោះអត្ថប្រយោជន៍ដែលសិស្សទទួលបានពីវគ្គបណ្តុះបណ្តាល រួមមាន ៖
– ជំនាញមួយច្បាស់លាស់ដែលទីផ្សារកំពុងត្រូវការ
– ឱកាសការងារសមរម្យ និង ចំណូលទៀងទាត់
– ប្រាក់ឧបត្ថម្ភចំនួន ២៨ ម៉ឺនរៀល ក្នុង ១ ខែ សម្រាប់សិស្សដែលមានប័ណ្ណសមធម៌ ឬ ប័ណ្ណសំគាល់គ្រួសារងាយរងហានិភ័យ
កាលបរិច្ឆេទទទួលពាក្យ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ខណៈវគ្គសិក្សាថ្មី នឹងចាប់ផ្តើមនៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៥។ លោកអ្នកអាចទាក់ទងចុះឈ្មោះចូលរៀននៅវិទ្យាស្ថានជាតិសហគ្រិនភាព និង នវានុវត្តន៍ (NIEI) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ផ្លូវចូលខាងកើតវត្តទឹកថ្លា ចម្ងាយប្រហែល ២០០ម៉ែត្រ)។ ទំនាក់ទំនងទូរស័ព្ទលេខ៖ 012328933, 081 429 969, 012 403 644, 093 808 057, 096 735 1019, 071 643 5388៕