នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ តាមរយៈផេក My Destiny របស់អ្នកគ្រូហុងស៊ុយ ណាលី ដែលជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រដ៏មានប្រជាប្រិយភាព បានចែករំលែកចំណេះដឹងហុងស៊ុយ តាមរយៈការសង្កេតមើលលើចិញ្ចើម ដែលអាចបញ្ជាក់ពីលក្ខណៈនៃការគិតរបស់បុគ្គលនីមួយៗបាន។
ក្នុងនោះអ្នកគ្រូបានបញ្ជាក់ឱ្យបានដឹងថា ចំពោះអ្នកដែលមានទម្រង់ «ចិញ្ចើមដែលកោង» ចុះក្រោមខ្លាំងពេក បញ្ជាក់ថា គឺជាមនុស្សដែលមានការក្រែងចិត្តអ្នកដទៃខ្លាំងពេកផងដែរ។
គួរឱ្យដឹងថា កន្លងមក អ្នកគ្រូក៏ធ្លាប់លើកឡើងពីលក្ខណៈហុងស៊ុយតាមរយៈផ្នែកមួយចំនួននៃមុខផងដែរ ដែលមានដូចជា ស្ត្រីដែលមាន «ថ្ងាសខ្ពស់ពេកទូលាយពេក» ជាចំណែកនៃបញ្ហាពាក់ព័ន្ធនឹងជីវិតគូ ចំណែកឯអ្នកដែលមាន «ត្រចៀកវែងហើយក្រាស់» ជាអ្នកមានឆន្ទះមោះមុតស្មោះត្រង់ ម៉ឹងម៉ាត់ មានវិន័យល្អ និង អាយុយ៉ឺនយូរ៕